ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងរ៉ាវ​ប្លែក​ៗ​កើតឡើង​នៅ​លើ​ពិភពលោក

6 ឆ្នាំ មុន

១-​ភ្នំភ្លើង «Shinmoedake» ផ្ទុះ​ជា​លើក​ដំបូង​ក្នុង​រយៈពេល​៦​ឆ្មាំ «Shinmoedake» ជា​ភ្នំភ្លើង​មួយ​នៅ​លើ​កោះ «kyushu» ប្រទេស​ជប៉ុន ចាប់ផ្ដើម​បាញ់​ផ្សែង និង​ផេះ​ទៅ​លើ​លំហ​អាកាស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក…

១-​ភ្នំភ្លើង «Shinmoedake» ផ្ទុះ​ជា​លើក​ដំបូង​ក្នុង​រយៈពេល​៦​ឆ្មាំ
«Shinmoedake» ជា​ភ្នំភ្លើង​មួយ​នៅ​លើ​កោះ «kyushu» ប្រទេស​ជប៉ុន ចាប់ផ្ដើម​បាញ់​ផ្សែង និង​ផេះ​ទៅ​លើ​លំហ​អាកាស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។

២-​ព្យុះ​វាយលុក​វៀតណាម​ស្លាប់​៣៧​នាក់ និង​បាត់​ខ្លួន​៤០​នាក់
មាន​អ្នក​ស្លាប់​យ៉ាងតិច ៣៧​នាក់ និង​បាត់​ខ្លួន​៤០​នាក់ ក្រោយ​ពី​មាន​ព្យុះ និង​ភ្លៀង​ធ្លាក់​ខ្លាំង នៅ​ភាគ​ខាងជើង និង​ខាងកើត​ប្រទេស​វៀតណាម ។

៣-​កោះ​ហា​វ៉ៃ​បង្កើត​ម៉ា​ស៊ី​ន​មីក្រូ​ទស្សន៍​នៅ​លើ​ភ្នំភ្លើង
រដ្ឋ​ហា​វ៉ៃ សហរដ្ឋអាមេរិក​បាន​អនុម័ត​ឲ្យ​មានការ​បង្កើត​ម៉ា​ស៊ី​ន​មីក្រូ​ទស្សន៍​នៅ​លើ​ភ្នំភ្លើង​ដ៏​សក្តិ​សិទ្ធិ ប៉ុន្តែ​បាន​ទទួល​ការ​រារាំង​ពី​ប្រជាជន​នៅ​តំបន់​នោះ ។

៤-​តួ​ក​ម៉េ​នី​ស្ថាន​ផ្ដល់​កូន​ឆ្កែ​ជា​កាដូ​ដល់​ពូ​ទី​ន
លោកពូ​ទី​ន សំដែង​អាការ​រីករាយ​ទៅ​លើ​កាដូ​ជា​កូន​ឆ្កែ​ពី​មេដឹកនាំ​តួ​ក​ម៉េ​នី​ស្ថាន កាលពី​ពេល​ថ្មី​ៗ​កន្លង​មក ។

៥-​ម្ចាស់​ចាប់ចង​នឹង​ម៉ូតូ​ឆ្កែ​ហត់​ពេក​ដេក​ឲ្យ​ម្ចាស់​អូស​តាម​ចិត្ត
ឆ្កែ​មួយ​ក្បាល​ត្រូវ​ម្ចាស់​ចង​ជាប់​ម៉ូតូ​អូស​នៅ​លើ​ដងផ្លូវ​ក្រោយ​ពី​វា​ដួល​ព្រោះ​អស់កម្លាំង​រត់​តាម​មិន​ទាន់ ។

៦-​ឆ្កែ​ពនេចរ​ត្រូវ​សម្លាប់​ច្រក​បាវ​នៅ​ឥណ្ឌា
ឆ្កែ​ជា​ច្រើន​ក្បាល​ត្រូវ​បាន​សម្លាប់​ច្រក​បាវ​នៅ​ឥណ្ឌា​យក​ទៅ​លក់​នៅ​ឯ​ទីផ្សារ​ភាគ​ខាងកើត​ឆៀង​ខាងជើង និង​ជា​រឿង​ខុសច្បាប់ ។

៧-​ភ្លើង​ឆេះ​ព្រៃ​រាល​ដល់​ផ្ទះ​គូស្នេហ៍​អាយុ ១០០​ឆ្នាំ
ភ្លើង​ឆេះ​ព្រៃ​នៅ​ភាគ​ខាងជើង​រដ្ឋ​កាលី​ហ្វ៊័​រ​នី​ញ៉ាប​ង្ក​ឲ្យ​មាន​អ្នក​ស្លាប់​ចំនូ​ន​១៧​នាក់ ក្នុង​នោះ​មាន​គូស្នេហ៍​វ័យ​ចំណាស់​អាយុ​១០០ ឆ្នាំ​មួយគូ​ផង​ដែរ ។

៨-​រក​ឃើញ​កំណប់​ក្នុង​នាវា​លិច​ទឹក
នាវា​ដឹក​ទំនិញ​រ៉ូ​ម៉ាំង​មួយ​គ្រឿង​បាន​លិច​នៅ​ភាគ​ខាងត្បូង​ប្រទេស​ក្រិ​ក និង​មាន​អាយុ ២.០០០​ឆ្នាំ ដោយនៅ​ក្នុង​នាវា​មាន​ផ្ទុក​វត្ថុ​មាន​តម្លៃ​យ៉ាងច្រើន ។

៩-​ប៉ាគី​ស្ថាន​ជួយ​ចំណាប់ខ្មាំង​ជនជាតិ​អា​មេ​រិ​ក
ស្ត្រី​ជនជាតិ​អា​មេ​រិ​ក រួម​ទាំង​ស្វាមី​ជនជាតិ​កា​ណា​ដា និង​កូន​របស់​ពួក​គេ​៣​នាក់​ទៀត​បាន​ទទួល​សេរីភាព​ក្រោយ​ពី​ត្រូវ​ចាប់ខ្លួន​ជា​ច្រើន​ឆ្នាំ ។

១០-​ស្ត្រី​ចិត្តធម៌​ជួយ​កូន​ត្រី​ឆ្លាម
ស្ត្រី​អូស្ត្រាលី​អាយុ​៥០​ឆ្នាំ​ម្នាក់​បាន​ជួយ​កូន​ត្រី​ឆ្លាម​ដែល​វង្វេង​មេ​ដោយ​ចាប់​លើក​បី​យក​លែង​នៅ​ក្នុង​សមុទ្រ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ