ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្របួច​បាន​ម្នាក់​ទៀត​ហើយ​មុខសញ្ញា​សកម្ម

6 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកណ្តាល ៖ កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាលរ​ដ្ធ​បាល​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ធ្វើការ​ឃាត់ខ្លួន​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ម្នាក់​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ចំណុច​មាត់ទន្លេ​មេគង្គ​ស្ថិត​ក្នុងភូមិ​ព្រែក​ត្រែង​២ ឃុំ​សំរោង​ធំ…

ខេត្តកណ្តាល ៖ កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាលរ​ដ្ធ​បាល​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ធ្វើការ​ឃាត់ខ្លួន​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ម្នាក់​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ចំណុច​មាត់ទន្លេ​មេគង្គ​ស្ថិត​ក្នុងភូមិ​ព្រែក​ត្រែង​២ ឃុំ​សំរោង​ធំ ។
មុខសញ្ញា​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ឈ្មោះ ឡា​ច ម៉េ​ង​លាង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ជួញដូរ​គ្រឿងញៀន មាន​ទីលំនៅ​ភូមិ​ស្ទឹង​២ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ។

តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ថា ខណៈ​កម្លាំង​នគរបាល​ប៉ុស្តិ៍​កំពុង​ល្បាត​តាម​មូលដ្ឋាន​ដើម្បី​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​ក្នុងភូមិ​សាស្ត្រ​ខាងលើ​បាន​ប្រទះ​ឃើញ​មុខសញ្ញា​គួរ​ឲ្យ​សង្ស័យ​ក៏​ហៅ​ឲ្យ​ឈប់​រួច​ធ្វើការ​ឆែកឆេរ​រក​ឃើញ​ម្សៅ​ក្រាម​ស​ថ្លា​ប្រភេទ​(​ម៉ា​ទឹកកក​) ចំនួន​២២​កញ្ចប់​តូច​នៅ​ក្នុង​ហោប៉ៅ​ខោ​ខាង​មុខ និង​ទូរស័ព្ទ​ដៃ​ម៉ាក​ណូ​គារ​មួយ​គ្រឿង​ក៏​ធ្វើការ​ឃាត់ខ្លួន​នាំ​យក​មក​ប៉ុស្តិ៍​ដើម្បី​ធ្វើការ​សាកសួរ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​មុខសញ្ញា​បាន​ឆ្លើយ​សារភាព​ថា ថ្នាំ​ញៀន​នេះ​គឺ​រូបគេ​បាន​ទិញ​ពី​បុរស​ម្នាក់​ឈ្មោះ ថា នៅ​ម្តុំ​បឹង​ត្របែក រាជធានី​ភ្នំពេញ ដើម្បី​យក​មក​លក់​បន្ត​ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​តែ​ម្តង ។ បច្ចុប្បន្ន​មុខសញ្ញា និង​វត្ថុ​តាង​ថ្នាំ​ញៀន​ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​សំរោង​ធំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អធិការ​ដ្នា​ន​នគរបាល​ស្រុក​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ