ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

CPP ប្រកាសយក​អាស​ន្នះ​​របស់​គណបក្សប្រឆាំង

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​​ពន្យល់​ជា​សាធារណៈ​កាលពី​ថ្ងៃ​ទី​៤ វិច្ឆិកា​ថា ​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​យក​អាស​ន្នះ​ទាំងអស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ សម្រាប់​ឃុំ​-​សង្កាត់​ណា​ដែល​មាន​តែ​ពីរ​គណបក្ស​ឈរឈ្មោះ ។…

រាជធានី​ភ្នំពេញ​ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​​ពន្យល់​ជា​សាធារណៈ​កាលពី​ថ្ងៃ​ទី​៤ វិច្ឆិកា​ថា ​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​យក​អាស​ន្នះ​ទាំងអស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ សម្រាប់​ឃុំ​-​សង្កាត់​ណា​ដែល​មាន​តែ​ពីរ​គណបក្ស​ឈរឈ្មោះ ។

ថ្លែង​ក្នុង​វី​ដេ​អូ​ឃ្លី​ប បង្ហោះ​បន្ត​ផ្ទាល់​ក្នុង​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​នា​ថ្ងៃ​ទី ៤ វិច្ឆិកា សម្តេច​បានមាន​ប្រសាសន៍​ថា សម្តេច​ផ្តល់​ឱកាស​ដល់​បងប្អូន​មក​ពី​គណ​បក្សប្រឆាំង​បាន​បន្ត​អាជីព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ ក្រោយ​ពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​រំលាយ​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា​៖ «​នេះ​ជា​បំណង​ល្អ​ពិតប្រាកដ​ដែល​ខ្ញុំ​ចង់​ឲ្យ​បងប្អូន​ដែល​ជា​អ្នក​ខិតខំ​នៅ​ក្នុង​ការ​ទទួល​បាន​នូវ​ការ​គាំទ្រ​ពី​សំណាក់​ពី​ប្រជាពលរដ្ឋ​ហើយ​ដែល​មិន​បានដឹង​រឿង​ដ៏​កខ្វក់​អាក្រក់​ជូរ​ជាតិរបស់​មេ​ក្បត់ជាតិ ដែល​ដឹកនាំ​គណ​បក្ស​​នេះ​ជាប់​ពាក់ព័ន្ធ ដោយ​ខ្លួន​មិន​បាន​ប្រព្រឹត្ត​ រួមចំណែក​នៃ​ការ​ខុសឆ្គង​នោះ​ទេ »​។ សម្តេច​បាន​បន្ត​ថា ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ត្រូវ​បាន​រំលាយ​ទេ​នោះ តើ​មានការ​ចាំបាច់ ដើម្បី​ឲ្យ​សម្តេច​អំពាវនាវ​សម្រាប់​បងប្អូន​មក​ចូលរួម​បន្ត ​ដើម្បី​បំរើ​ប្រជា​ពលរដ្ឋ​ឬ​អត់? ច្បាស់​ណាស់​ថា​ ដោយ​យោងទៅ​លើ​ការ​គិតគូរ​ថា បងប្អូន​នៅ​ផ្នែក​ខាង​ក្រោម​មិន​បានដឹង ​ហើយ​ក៏​មិន​បាន​យល់​អំពី​អំពើ​ក្បត់ជាតិ​របស់​មេ​ដឹក​នាំ​​មួយ​ចំនួន​ដែល​ដឹកនាំ​បក្ស​បំផ្លាញ​ជាតិ ​បំផ្លាញ​ប្រជាជន​នោះ​ដែរ ។

សម្តេច​តេ​ជោ​បាន​បញ្ជាក់​ថា​៖ «​ត្រង់​ន័យ​ដូច្នេះ​ហើយ ​បានជា​ខ្ញុំ​ចង់​ផ្តល់​ឱកាស​ដើម្បី​ឲ្យ​បង​ប្អូន​ទាំងនោះ បងប្អូន​ដែល​ជាប់​ជា​សមាជិក ក្រុមប្រឹក្សា​ឃុំ-សង្កាត់ ​ឬ​ក៏​ជា​ចៅសង្កាត់​ឬ​ជា​មេឃុំ ឬ​ជា​សមាជិក​ក្រុមប្រឹក្សា​ស្រុក ក្រុម ប្រឹក្សា​ខេត្ត ​អាច​ចាក​ចេញពី​គណបក្ស​មុន​​ពេល​ដែល​គណបក្ស​នេះ​ត្រូវ​បាន​រំលាយ ។ ហើយ​បងប្អូន​ច្បាស់​ណាស់ថា ​​នៅ​ពេល​ដែល​ចូលរួម​ធ្វើការ​បោះ​ឆ្នោត​ឃុំ​-សង្កាត់ ​ឬ​ក៏​ឈរឈ្មោះ​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ស្រុក​ បងប្អូន​សុទ្ធតែ​ចង់​ធ្វើការ​បំរើ​ប្រជាពលរដ្ឋ​។

សម្តេច​បាន​បញ្ជាក់​ថា​៖ «​ឥឡូវនេះ ​គណបក្ស​ប្រជាជន​ដែល​មាន​ខ្ញុំ​ជា​ប្រធាន ហើយ​ក្នុង​តួនាទី​ជានា​យក​រដ្ឋមន្ត្រី ខ្ញុំ​ផ្តល់​ឱកាស​សម្រាប់​បងប្អូន​ក្នុង​ការ​ចាក​ចេញពី​គណបក្ស​សង្គ្រោះ​​ជាតិ​មុន​ពេល​ដែល​គណបក្ស​នេះរំលាយ ។ ហើយ​តាម​រយៈ​ការ​រំលាយ​គណ​បក្ស​​សង្គ្រោះ​ជាតិ​ហើយ​នោះ សន្លឹក​ឆ្នោត​ត្រូវ​បាន​រៀបចំ​ឡើង​វិញ​បែងចែក​ឡើង​វិញ ទៅ​ឲ្យ​បណ្តា​បក្សនយោបាយ​ដែល​បាន​ឈរឈ្មោះ​នៅ​ក្នុង​ឃុំ​-សង្កាត់​ជាមួយ​គ្នា​»​។

សម្រាប់​ឃុំ​-​សង្កាត់​មួយ​ចំនួន​ដែល​មាន​តែ​គណបក្ស​ពីរ​ឈរឈ្មោះ គឺ​បក្ស​ប្រជាជន និង​បក្ស​ប្រឆាំង​ ដូច្នេះការ​ឈរ​តែ​២​គណបក្ស​នេះ «​គណបក្ស​ប្រជាជន​នឹង​ទទួលយក​ទាំង​អស់​​នូវ​កៅអី​នៅ​ក្នុង​ឃុំ​-​សង្កាត់​ដែល​មាន​តែ២​គណបក្ស​»​។ ឯ​ចំពោះ​ឃុំ​-​សង្កាត់​ដែល​មាន​​គណបក្ស​៣ ឬ៤ ឬ​ច្រើន​ជាង​នេះ​ឈរឈ្មោះ នឹង​ត្រូវ​ចែក​ទៅ​តាម​លំដាប់​នោះ​ទាំង​អស់ ។ ប៉ុន្តែ​យ៉ាងណា​ក៏​ដោយ ​ទោះបី ១​បក្ស ២​បក្ស ឬ​ក៏​ ៣​បក្ស​ឈរ​ជាមួយ​គ្នា​ គណ​បក្សប្រជាជន​នៅ​តែ​មាន​កៅអី​ច្រើន​ ភាគច្រើន​លើសលប់​ដែល​នឹង​ត្រូវ​ទទួល​បាន​។
​អ្នក​​ដែល​ចូលរួម​ជាមួយ​គណបក្សកាន់អំណាច​នឹង​រក្សា​បាន​តំណែង​ដដែល គ្រាន់តែ​មិនមែន​ជា​ចេញ​មកអំពី​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ តែ​ក្នុង​ក្រប​ខណ្ឌ​គណ​បក្ស​កាន់​អំណាច ។ យ៉ាងណាមិញ បក្ស​ប្រឆាំង​អាច​នឹង​ត្រូវ​រំលាយ នៅ​ពេល​ដែល​មានការ​កំណត់​​​កាលបរិច្ឆេទ​នៃ​ការ​កាត់​ដោយ​តុលាការ​កំពូល​នៅ​ថ្ងៃ​ទី​១៦ វិច្ឆិកា​ ដែល​មក​ដល់​ពេល​នេះ​ គឺ​ត្រឹមតែ​១២​ថ្ងៃ​ប៉ុណ្ណោះ​។

សម្តេច​បញ្ជាក់​ថា ​មិនមែន​គ្រាន់តែ​រំលាយ​គណបក្ស​មួយ​ចប់​ត្រឹម​ប៉ុណ្ណឹង​ទេ ប្រហែល​មាន​មនុស្ស​ជាង​១០០​នាក់ នឹង​ត្រូវ​បាន​ហាមឃាត់​ពី​សិទ្ធ​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ​។ មេធាវី​របស់​ក្រសួងមហាផ្ទៃ​បាន​ធ្វើការ គឺ​ទាមទារ​ឲ្យ​មានការ​បិទ​សិទ្ធិ​នយោបាយ​ចំពោះ​គណៈ​​អចិ​ន្ត្រៃ​យ៍ ​និង​គណៈ​នាយក ។ ដូច្នេះ​តំណាងរាស្ត្រ​ស្ទើរតែ​ទាំងអស់​ស្ថិត​នៅ​ក្នុង​ជា​សមាជិក​ជា​គណៈនាយក​ និង​ត្រូវ​កាត់​សិទ្ធិ​នយោបាយ​រយៈពេល​៥​ឆ្នាំ​។

គណបក្ស​ប្រជាជន​ប្រកាស​រៀបចំ​ថា ​ខ្លួន​មិន​ទទួលយក​អាស​ន្នះ​សង្គ្រោះ​ជាតិ​៥៥​នេះ​ទេ ដូច្នេះ​គណបក្ស​ហ៊្វុនស៊ី​ន​ប៉ិច និង​គណបក្ស​ដ​ទៃ​ទៀត ​និង​ទទួល​បាន​អាស​ន្នះ​​។ ចំណែក​គណបក្ស​នយោបាយ​២ ដែល​ប្រកាស​មិនទទួលយក​អាស​ន្នះ។

សម្តេច​បាន​បន្ត​ថា​៖ «​បើសិន​គណបក្ស​២​នោះ​មិន​ទទួលយក​អាស​ន្នះ ពេល​នោះ​គណ​បក្ស​ប្រជាជន​នឹង​ទទួលយកអាស​ន្នះ​ដែល​កណ​បក្ស​ទាំង​ពីរ​នោះ​បោះបង់​ចោល ។ ដូច្នេះ​​កៅអី​របស់​អ្នកតំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​មក​រួមរស់​ជាមួយ​គណ​បក្ស​ប្រជាជន​អ្នកតំណាង​រាស្ត្រ​រូប​នោះ​អាច​នឹង​វិល​ត្រឡប់​ចូល​ទៅ​ធ្វើ​ជា​តំណាង​រាស្ត្រ​នៃ​ទទួលយក​អាស​ន្នះ​នោះ តែ​មិនមែន​ទៅ​ក្នុង​ក្រប​ខ័​ណ្ឌ​ជា​សមាជិក​គណបក្ស​សង្គ្រោះ​​ទៀត​ទេ តែ​ទៅ​ជា​សមាជិក​នៃ​គណបក្ស​ប្រជាជន​។

សម្តេច​បញ្ជាក់​ថា ដូច្នេះ​បញ្ហា​នេះ​ គឺ​អ្នក​ដែល​បាន​ចូល​មក​មុន​ក៏​ជា​អ្នក​ដែល​នឹង​ត្រូវ​បាន​ចាក​​ចាញ​ផុត​ពី​ការ​ហាមឃាត់​សិទ្ធិ​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ​ ហើយ​ក៏​អាច​ទទួល​បាន​​នូវ​កៅអី​សភា​ជា​បន្ត​ទៀត​សម្រាប់​ការ​បន្ត​បម្រើ​ប្រជាពលរដ្ឋ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ