ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​ឈ្នះ​ភ្លាម Messi យក​ទៅ​ដាក់​ភ្លាម​តែ​ម្តង

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន ESPN FC បាន​ឲ្យ​ដឹង​ថា Messi បាន​បរិច្ចាគ​លុយ​៨​ម៉ឺន​ដុ​លា្ល​រ ក្រោយ​ពេល​ឈ្នះក្តី​លើ​កាសែត La Razon ដែល​ចុះ​ផ្សាយ​ថា…

តាម​ប្រភព​ព័ត៌មាន ESPN FC បាន​ឲ្យ​ដឹង​ថា Messi បាន​បរិច្ចាគ​លុយ​៨​ម៉ឺន​ដុ​លា្ល​រ ក្រោយ​ពេល​ឈ្នះក្តី​លើ​កាសែត La Razon ដែល​ចុះ​ផ្សាយ​ថា រូប​លោក​ប្រើប្រាស់​ថ្នាំ​ជំនួយ Steroid និង ប្រើ​សក់​ពាក់បន្លំភ្នែក ។

តុលាការ​កំពូល​របស់​អេ​ស្ប៉ា​ញ​បាន​កាត់​ឲ្យ Messi ឈ្នះក្តី​លើ​រឿង​នេះ ទៅ​លើ​ការ​ចុះ​ផ្សាយ​តាំងពី​ឆ្នាំ​២០១៤ ពី​សំណាក់​កាសែត La Razon ។ អត្ថបទ​ដែល​បាន​ចុះ​ផ្សាយ​នោះ គឺ​សរសេរ​ដោយ​អ្នកកាសែត Alfonso Ussia ដែល​ចោទប្រកាន់​ថា Messi ប្រើ​ថ្នាំ​ជំនួយ​នៅ​ពេល​ប្រកួត​និង​ពាក់​សក់​ឲ្យ​ស្អាត​បន្លំ​ភ្នែក​គេឯង ។

នៅ​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​កន្លង​ទៅ​នេះ​ទើប​គេ​សម្រេច​ក្តី​ឲ្យ Messi ឈ្នះ ។ គ្រាន់តែ​ឈ្នះ​បាន​ប្រាក់​ជាង​៨​ម៉ឹ​ន​ដុល្លារ​ភ្លាម Messi បាន​យក​លុយ​ទាំងអស់​ដាក់​ចូល​ក្នុង​អង្គការ​មនុស្សធម៌​ហៅ​ថា Doctors ភ្លាម ដោយ​មិន​គិត​ច្រើន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ