ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱកាស​បុណ្យអុំទូក បានដៃ​អ្នកមាន​កន្លែង​ផ្ញើ​ម៉ូតូ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្ងៃនេះ​ជា​ថ្ងៃ​ទី​២ ក្នុង​ឱកាស​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​អកអំបុក សំពះ​ព្រះ​ខែ និង​បណ្ដែតប្រទីប​។ ភាព​សប្បាយ​រីករាយ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​យ៉ាងច្រើន​កុះករ បាន​នាំ​គ្នា​មក​លេង​កម្សាន្ត​ក្នុង​ពី​ធី​មួយ​នេះ ដែល​ជា​ព្រះរាជ​ពិធី​តាំងពី​យូរលង់​ណាស់​មក​ហើយ​របស់​ជនជាតិ​ខ្មែរ​យើង​។  …

រាជធានី​ភ្នំពេញ ៖ ថ្ងៃនេះ​ជា​ថ្ងៃ​ទី​២ ក្នុង​ឱកាស​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​អកអំបុក សំពះ​ព្រះ​ខែ និង​បណ្ដែតប្រទីប​។ ភាព​សប្បាយ​រីករាយ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​យ៉ាងច្រើន​កុះករ បាន​នាំ​គ្នា​មក​លេង​កម្សាន្ត​ក្នុង​ពី​ធី​មួយ​នេះ ដែល​ជា​ព្រះរាជ​ពិធី​តាំងពី​យូរលង់​ណាស់​មក​ហើយ​របស់​ជនជាតិ​ខ្មែរ​យើង​។

 

ជាមួយ​គ្នា​នេះ​ដែរ​គេ​សង្កេត​ឃើញ​ថា កម្លាំង​សមត្ថកិច្ច​បាន​រៀបចំ​សណ្ដាប់ធ្នាប់ ដោយ​មិន​ឲ្យ​យានយន្ត​ចូល​ក្នុង​រាជធានី​ឡើយ ចៀសវាង​ការ​កកស្ទះ​ចរាចរណ៍​។ ក្នុង​នោះ​គេ​ឃើញ​មាន​បងប្អូន​មួយ​ចំនួន​ដែល​មាន​កន្លែង​ផ្ញើ​ម៉ូតូ កំពុង​ត្រូវប៉ាន់ ដោយ​ម៉ូតូ​១​គ្រឿង​តាម​កន្លែង​ផ្សេង​ៗ​គ្នា មាន​តម្លៃ​៤​ពាន់​រៀល ៥​ពាន់​រៀល មាន​កន្លែង​ខ្លះ​ទៀត​យក​រហូត​ដល់​ម៉ូតូ​១​គ្រឿង​តម្លៃ​១​ម៉ឺន​រៀល​ឯណោះ​។

សកម្មភាព​ទាំង​អស់នេះ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មួយ​ចំនួន​មិន​សប្បាយចិត្ត​ទាល់តែ​សោះ ព្រោះថា​ជា​ទ​ង្វើ​ឆ្លៀតឱកាស ត្រីងៀត​ឆ្លៀត​ពង ឬ​កោ​មិន​ដាក់​ទឹក នេះ​បាន​ហៅ​ថា​ខ្មែរ មិន​យល់​ខ្មែរ​មែន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ