ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តក្រុង​ឆក់​យក​ជីវិត​ស្ត្រី​ម្នាក់

6 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ រថយន្តក្រុង​ដឹង​អ្នកដំណើរ​បុក​ស្ត្រី​ម្នាក់​ស្លាប់ ឧប្បត្តិ​ហេតុនេះ​បាន​កើតឡើង​កាល​វេលា​ម៉ោង​៦​និង​៣០​នាទី​យប់​ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ចន្លោះ​​គីឡូម៉ែត្រ លេខ​១២៥-១២៦ ស្ថិត​ក្នុងភូមិ​បឹង​សំ​រិ​ទ្ធ…

ខេត្តកំពង់ធំ ៖ រថយន្តក្រុង​ដឹង​អ្នកដំណើរ​បុក​ស្ត្រី​ម្នាក់​ស្លាប់ ឧប្បត្តិ​ហេតុនេះ​បាន​កើតឡើង​កាល​វេលា​ម៉ោង​៦​និង​៣០​នាទី​យប់​ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ចន្លោះ​​គីឡូម៉ែត្រ លេខ​១២៥-១២៦ ស្ថិត​ក្នុងភូមិ​បឹង​សំ​រិ​ទ្ធ ឃុំ​បល្ល័ង្ក ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ។

 ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បាន​កើតឡើង​រវាង​រថយន្ត​បុក​អ្នក​ថ្មើរជើង​ឆ្លងកាត់​ផ្លូវ បណ្តាល​ឱ្យ​ស្លាប់​ស្ត្រី​ម្នាក់ ដោយ​ជន​រង​គ្រោះ​ឈ្មោះ អ៊ុំ វៅ ភេទ​ស្រី អាយុ​៤៣​ឆ្នាំ នៅ​ភូមិ​បឹង​សំ​រិ​ទ្ធ ឃុំ​បល្ល័ង្ក ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​រថយន្ត​បង្ក​ជា​ប្រភេទ​រថយន្តក្រុង​ដឹក​អ្នកដំណើរ​ចំណុះ​៤៥​កៅអី ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ៣D-៨៧៨០ របស់​ក្រុមហ៊ុន​កា​ពី​តូ​ល ដែល​បើកបរ​ដោយ​ឈ្មោះ វ៉ា​ន់ សា​វ៉េ​ន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ នៅ​ភូមិ​ព្រៃ​រំដេញ ឃុំ​ព្រៃ​រំដេញ ស្រុក​មេ​សាង ខេត្តព្រៃវែង បាន​រត់គេច​ខ្លួន​បាត់​ក្រោយ​ពេល​កើតហេតុ ។

បន្ទាប់​ពី​ធ្វើការ​វាស់វែង​រួច​វត្ថុ​តាង​យក​មក​រក្សា​ទុក​នៅ​អធិការ​រ​ដ្ឋា​ន​នគរបាល​ស្រុក​បារាយណ៍​ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី ។ សព​ប្រគល់​ជូន​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ