ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនធម្មតា​ទេ​លោកតា​ម្នាក់​នេះ ធ្លាប់​រួមរ័ក​ជាមួយ​នារី​ជាង​2​ពាន់​នាក់

6 ឆ្នាំ មុន

«Mirror» របស់​អង់គ្លេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា លោកតា​គ្រី​ស គុល​ឡេ​តុ​ន អាយុ​៧៩​ឆ្នាំ បាន​បង្ហាញ​ពី​ជីវិត​ផ្ទាល់ខ្លួន​ប្រាប់់​សារព័ត៌មាន​ក្នុងស្រុក​ថា គាត់​បាន​សេពគប់ និង​រួមរ័ក​ជាមួយ​នារី​ចំនួន​២០៨៤​នាក់ ក្នុង​រយៈពេល​៣៣​ឆ្នាំ​កន្លង​មក…

«Mirror» របស់​អង់គ្លេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា លោកតា​គ្រី​ស គុល​ឡេ​តុ​ន អាយុ​៧៩​ឆ្នាំ បាន​បង្ហាញ​ពី​ជីវិត​ផ្ទាល់ខ្លួន​ប្រាប់់​សារព័ត៌មាន​ក្នុងស្រុក​ថា គាត់​បាន​សេពគប់ និង​រួមរ័ក​ជាមួយ​នារី​ចំនួន​២០៨៤​នាក់ ក្នុង​រយៈពេល​៣៣​ឆ្នាំ​កន្លង​មក ខណៈ​ពេល​ធ្វើ​ជា​តន្ត្រីករ​នៅ​ក្រុង​វ័​រ​រីង​តុ​ន ចក្រភព​អង់គ្លេស ។

លោកតា​គ្រី​ស គុល​ឡេ​តុ​ន ឱ្យ​ដឹង​ថា គាត់​ជា​មនុស្ស​មាន​មន្ត​ស្នេហ៍ និង​មនោសញ្ចេតនា​ជ្រាលជ្រៅ ។ គាត់​តែងតែ​បណ្តើរ​នារី​ច្រើន​នាក់​។ ប៉ូលិស​នៅ​ក្រុង​ឡុ​ង​ហ្វ​ត បាន​ដាក់​រហស្សនាម​ឱ្យ​គាត់​ថា​ជា «​បុរស​មាន​មន្ត​ស្នេហ៍​នៅ​ឡុ​ង​ហ្វ​ត​»​ក្រោយ​ពី​នារី​ជា​ច្រើន​នាក់​ទៅ​ប្តឹង​ពី​រូប​គាត់ ។ ជា​រៀង​រាល់​លើក​ដែល​លោកតា​ទាក់ទង​ស្នេហា​ជាមួយ​នារី​ណា​ម្នាក់​តែងតែ​សរសេរ​ទុក​ក្នុង​សៀវភៅ​កំណត់ហេតុ​ផ្ទាល់ខ្លួន ។ លោកតា​បញ្ជាក់​ថា «​កាលពី​អតីតកាល​ខ្ញុំ​ជា​មនុស្ស​មាន​មន្ត​ស្នេហ៍ រហូត​មាន​ពេល​ខ្លះ​ប្តី​របស់​នារី​ដែល​សេពគប់់​ជាមួយ​ខ្ញុំ​បាន​លួច​តាមដាន និង​វាយ​ធ្វើបាប​ខ្ញុំ ប៉ុន្តែ​មាន​មិត្តភក្តិ​របស់ខ្ញុំ​នៅ​ឯ​សណ្ឋាគារ​ជួយ​ទាន់​ពេលវេលា​» ។ ភាព​ខិលខូច​រឿងស្រី​ចាប់ផ្តើម​ប្រែប្រួល​ក្រោយ​ពី​លោកតា​មាន​ប្រពន្ធ និង​មានកូន​ប្រុស​ម្នាក់ ។ ទោះជា​យ៉ាងណា​ក្តី បាន​លែងលះ​គ្នា​នៅ​ឆ្នាំ​១៩៧០ ។

នៅ​ពេល​លោកតា​គ្រី​ស​ឈាន​ចូល​វ័យ​ចំណាស់​ចូល​ចិត្ត​ស្ទូចត្រី និង​ធ្វើ​ជា​ប្រធាន​សមាគម​ស្ទូចត្រី «SHAG CLUB» ។ គាត់​ប្រកាស​ឈប់​ទាក់ទង​ស្រី​តាំងពី​អាយុ​៧៧​ឆ្នាំ​មក ព្រោះ​យល់​ថា នារី​ភាគច្រើន​ចូល​ចិត្ត​បង្កទំនាស់ និង​បង្កើត​បញ្ហា​ច្រើន​នៅ​ក្នុង​សង្គម ៕