ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាព​អាណា​ធិ​ប​តេ​យ្យ​លើ​ចិញ្ចឹម​ផ្លូវ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​រិះគន់​អាជ្ញាធរ

6 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ប្រជាពលរដ្ឋ​រស់នៅ​ទីរួមខេត្ត​តាកែវ​បាន​នាំ​គ្នា​និយាយ​រិះគន់​ទៅ​ដល់​អាជ្ញាធរ​ក្រុង​ដូន​កែវ និង​ប៉ូលិស​ក្រុង​ថា មិន​បាន​អើរ​ពើរ​ទៅ​នឹង​ភាព​អាណា​ធិ​ប​តេ​យ្យរ​ញ៉េ​រ​ញែ​នៅ​តាម​ចឹ​ញ្ចើ​ម​ផ្លូវ​នានា​បាន​ក្លាយទៅជា​ទីតាំង​សំរាប់​ដាក់​លក់​ម៉ូតូ​ឬ ត្រាក់ទ័រ និង​សម្ភារ​ផ្សេង​ៗ​ទៅ​វិញ ហើយ​បញ្ហា​នេះ​មិន​ដែល​ឃើញ​នរណា​ចុះ​ហាមឃាត់ ឬ​រៀបចំ​សណ្តាប់ធ្នាប់​ម្តងណា​ឡើយ គឺ​ទុក​ឱ្យ​ភាព​អាណា​ធិ​ប​តេ​យ្យ​នេះ​កាន់តែ​កើនឡើង​ពី​១​ថ្ងែ​ទៅ​១​ថ្ងែ​គឺ​ចឹ​ញ្ចើ​ម​ផ្លូវ​ទាំង​សងខាង​បាន​ចង្អៀត​ណែន​ស្ទើរតែ​ដើរ​មិន​រួច…

ខេត្តតាកែវ ៖ ប្រជាពលរដ្ឋ​រស់នៅ​ទីរួមខេត្ត​តាកែវ​បាន​នាំ​គ្នា​និយាយ​រិះគន់​ទៅ​ដល់​អាជ្ញាធរ​ក្រុង​ដូន​កែវ និង​ប៉ូលិស​ក្រុង​ថា មិន​បាន​អើរ​ពើរ​ទៅ​នឹង​ភាព​អាណា​ធិ​ប​តេ​យ្យរ​ញ៉េ​រ​ញែ​នៅ​តាម​ចឹ​ញ្ចើ​ម​ផ្លូវ​នានា​បាន​ក្លាយទៅជា​ទីតាំង​សំរាប់​ដាក់​លក់​ម៉ូតូ​ឬ ត្រាក់ទ័រ និង​សម្ភារ​ផ្សេង​ៗ​ទៅ​វិញ ហើយ​បញ្ហា​នេះ​មិន​ដែល​ឃើញ​នរណា​ចុះ​ហាមឃាត់ ឬ​រៀបចំ​សណ្តាប់ធ្នាប់​ម្តងណា​ឡើយ គឺ​ទុក​ឱ្យ​ភាព​អាណា​ធិ​ប​តេ​យ្យ​នេះ​កាន់តែ​កើនឡើង​ពី​១​ថ្ងែ​ទៅ​១​ថ្ងែ​គឺ​ចឹ​ញ្ចើ​ម​ផ្លូវ​ទាំង​សងខាង​បាន​ចង្អៀត​ណែន​ស្ទើរតែ​ដើរ​មិន​រួច ។

 ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​និយាយ​ថា ចិញ្ចើម​ផ្លូវ​អម​សងខាង​ផ្លូវជាតិ​លេខ​២​ចាប់ពី​ខាងត្បូង​វិមាន​ឯករាជ្យ​ទៅ​រហូត​ជុំវិញ​ផ្សារ​តាកែវ​ដល់​ភូមិ​ត្រាំ សង្កាត់​រកា​ក្រៅ ពួក​អ្នក​រកស៊ី​បាន​យក​ចិញ្ចើម​ផ្លូវ​សាធារណៈ​ទាំងអស់​យក​មក​ធ្វើ​អាជីវកម្ម​ផ្ទាល់ខ្លួន​ដាក់​លក់ទំនិញ​របស់​ខ្លួន​ទៅ​វិញ ករណី​ពួក​គេ​យក​ចិញ្ចើម​ផ្លូវ​ធ្វើ​អាជីវកម្ម​បែប​នេះ​ហើយ​បានជា​នៅ​ក្នុង​ក្រុង​ដូន​កែវ​ចេះ​តែ​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ជា​ញឹកញាប់​មិនសូវ​ខាន​ឡើយ ។

ប្រជាពលរដ្ឋ​បាន​បន្ត​ទៀត​ថា ជំនួស​មុខ​ឱ្យ​ប្រជាពលរដ្ឋ​ទូ​ទាំង​ខេត្ត​សូម​ឱ្យ​លោកស្នងការ​នគរបាល​ខេត្ត​មេត្តា​ជួយ​សម្រួល​អំពី​ភាព​អាណា​ធិ​ប​តេ​យ្យ​ការ​ដាក់​លក់​តាម​សងខាង​ផ្លូវជាតិ​២​ផង​ព្រោះ​អាជ្ញាធ​ក្រុង និង​ប៉ូលិស​ក្រុង​មិន​បាន​យក​ភ្នែក​មើល​ឡើយ ។

ពាក់ព័ន្ធ​ទៅ​នឹង​ភាព​អាណា​ធិ​ប​តេ​យ្យ​ខាងលើ​នេះ​យើង​បាន​ទាក់ទង​តាម​ទូរស័ព្ទ​សួ​ទៅ​លោក ឆាយ សា​វុ​ធ អធិការ​នគរបាល​ក្រុង​ដែរ​តែ​ពេល​តេ​ចូល​ហើយ​អត់​មាន​អ្នក​លើក ចំណែក​លោក មូល វិចិត្រ អភិបាលក្រុង​ដូន​កែវ​បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា​ករណី​នេះ​ខាង​ក្រុង និង​ចុះ​ទៅ​ណែនាំ​អប់រំ​ដល់​លក់ដូរ​ទាំង​អស់នោះ​ឱ្យ​បញ្ឈប់​យក​ចិញ្ចើម​ផ្លូវ​សាធារណៈ​ដាក់​លក់ទំនិញ​ផ្ទាល់​ខ្លូ​ន និង​ម្យ៉ាងទៀត​បើ​នៅ​រឹង​រ៉ូ​ស​នោះ​យើង​នឹង​អនុវត្ត​តាម​ច្បាប់​គឺ​ប្រមូល​ទំនិញ​ទាំង​អស់នោះ​យក​មក​សាលាក្រុង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ