ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​គួច ចំរើន នាំ​យក​អំណោយ​ទៅ​ចែក​ជូន​ជន​ទីទ័ល​ក្រ​​ចំនួន​២០​គ្រួសារ​នៅ​ក្នុង​សង្កាត់​​វាល​ស្បូវ​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃទី​​១៩ ​តុលា ២០១២ ​នេះលោក​គួច ចំរើន ​អភិ​បាល​ខណ្ឌ​មាន​ជ័យ ​និង​លោក​ស្រី​អភិ​បាល​រង លោក​​ស្រី​ ចៅ​សង្កាត់ ​រួម​ទាំង​​មន្ត្រី​​ក្រោម​ឱវាទ​ជា​ច្រើន​រូប​ទៀត​បាន​នាំ​យក​អំណោយ​​របស់​គណ​បក្ស​ប្រជាជន​​ខណ្ឌ​មាន​ជ័យ ​ទៅ​ចែក​​ជូន​ប្រជា​ពលរដ្ឋ​​ទីទ័ល​ក្រ​ចំនួន​២០​គ្រួសារ​នៅ​ក្នុង​សង្កាត់​វាល​ស្បូវ ដែល​កំពុង​តែជួប​ការ​លំបាក​​ក្នុងការរស់​នៅ ។

​ឆ្លៀត​ក្នុង​ឱកាសនោះ​លោក​គួច ចំរើន បាន​មាន​ប្រសាសន៍​សំណេះសំណាល​​ជា​មួយ​បង​ប្អូន​ប្រជា​ពលរដ្ឋ​​ និង​បាន​ផ្តាំ​ផ្ញើ​​ដល់​ប្រជា​ពលរដ្ឋ​​ទាំងអស់​​ឱ្យ​ខិត​​ខំ​ប្រឹងប្រែង​​ប្រកប​របរ​រក​ស៊ី​​ចិញ្ចឹម​ជីវិត​ដោយ​ខ្លួន​ឯង ដើម្បី​ជៀស​ផុតពីភាពទីទ័ល​ក្រ​ ហើយ​​អំណោយ​ដែល​​នាំ​យកមក​ចែកជូននាពេលនេះ​​តិច​តួច​​ក៏ពិតមែន ប៉ុន្តែ​វា​ជាទឹកចិត្ត​​របស់​គណ​បក្ស​​ប្រជាជន​​កម្ពុជា​ដែល​​មើល​ឃើញ​ពីការ​ទុក្ខ​លំបាក​របស់​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ ។

​​ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕