ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកយាយ​អាយុ​83​ឆ្នាំ​សម្លា.ប់​កូន​ខ្លួនឯង​ចោល​ព្រោះតែ​ខ្លាច​ស្លា.ប់​មុន​កូន

6 ឆ្នាំ មុន

ប្រទេស​ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បាន​ឲ្យ​ដឹង​ថា លោកយាយ​ចាស់​អាយុ​៨៣​ឆ្នាំ​ម្នាក់ បាន​សម្លាប់​កូន​របស់​ខ្លួន​ចោល​ព្រោះតែ​ខ្លាច​កូនប្រុស​លំបាក​ក្រោយ​ពេល​ខ្លួន​ស្លាប់​ចោល​មុន ។ លោកយាយ Huang…

ប្រទេស​ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បាន​ឲ្យ​ដឹង​ថា លោកយាយ​ចាស់​អាយុ​៨៣​ឆ្នាំ​ម្នាក់ បាន​សម្លាប់​កូន​របស់​ខ្លួន​ចោល​ព្រោះតែ​ខ្លាច​កូនប្រុស​លំបាក​ក្រោយ​ពេល​ខ្លួន​ស្លាប់​ចោល​មុន ។ លោកយាយ Huang អាយុ​៨៣​ឆ្នាំ បាន​ចូលខ្លួន​មក​ប៉ូលិស ក្រោយ​បាន​សម្លាប់​ជីវិត​កូនប្រុស​ពិការ​អាយុ​៤៦​ឆ្នាំ ។ គាត់​បាន​ប្រាប់​ទៅ​តុលាការ​ថា ការ​សម្លាប់​នេះ​មិនមែន​មក​ពី​គាត់​ស្អប់​កូនប្រុស​នោះ​ទេ ។ នេះ​មក​ពី​គាត់​ខ្លាច​កូន​លំបាក​គ្មាន​អ្នក​មើលថែ​រក្សា​ក្រោយ​ពេល​គាត់​ស្លាប់​ទៅ​បាត់ ។

ក្រោយ​ពី​បង្ខំ​ញាត់​ថ្នាំ​ងងុយដេក​៦០​គ្រាប់​ចូល​ក្នុង​មាត់​កូនប្រុស​គាត់​បាន​យក​ក្រណាត់​ញ៉ុ​ក​ច្រមុះ​ហើយ​ចង​.​ក​បន្ថែម​ទៀត ។ ហេតុការណ៍​សម្លាប់​នេះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០១៧ ទើបតែ​ពេល​នេះ​ទើប​លោកយាយ​បាន​ឡើង​តុលាការ ។ លោកយាយ​ប្រាប់​ទៅ​តុលាការ​ថា លោកយាយ​ធ្វើ​នេះ​មក​ពី​លោកយាយ​ឈឺ​ធ្ងន់​នៅ​ពេល​ប៉ុន្មាន​ឆ្នាំ​ក្រោយ​នេះ ហើយ​ខ្លាច​ថា ស្លាប់​ចោល​កូនប្រុស​ពិការ​ដែល​មិន​អាច​បម្រើ​ខ្លួនឯង​បាន ។ ដោយសារ​តែ​ខ្លាច​បែប​នេះ​ហើយ​ទើប​លោកយាយ​មិន​ចង់​ឲ្យ​កូនប្រុស​រស់​ដោយ​វេទនា ។

ទោះបីជា​លោកយាយ​សម្លាប់​ដោយ​ក្តី​អាណិត​ក៏​ដោយ​ក៏​តុលាការ​សម្រេច​ដាក់​ពន្ធនាគារ​លោកយាយ​៣​ឆ្នាំ ។ តុលាការ​ថា ទោះបីជា​អ្នកជា​ម្តាយ​ឪពុក​ក៏​ដោយ​ក៏​គ្មាន​សិទ្ធិ​អាច​បញ្ចប់ជីវិត​កូន​បាន​ឡើយ​ព្រោះ​សិទ្ធិ​ក្នុង​ការ​រស់រាន​មានជីវិត​គឺជា​សិទ្ធិ​ចម្បង​របស់​មនុស្ស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ