ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បែកធ្លាយ​សំបុត្រ​ស្នេហា​របស់​អូ​បា​ម៉ា

6 ឆ្នាំ មុន

អា​មេ​រិ​ក ៖ តាម​ប្រភព​ព័ត៌មាន BBC បាន​ឲ្យ​ដឹង​ថា អតីត​ប្រធានាធិបតី​អា​មេ​រិ​ក លោក បា​រ៉ា​ក់ អូ​បា​ម៉ា ធ្លាប់​បាន​សរសេរ​សំបុត្រ​ស្នេហា​ទៅ​កាន់​មិត្ត​ស្រី​កាល​រៀន​ថ្នាក់​មហា​វិទ្យាល័យ…

អា​មេ​រិ​ក ៖ តាម​ប្រភព​ព័ត៌មាន BBC បាន​ឲ្យ​ដឹង​ថា អតីត​ប្រធានាធិបតី​អា​មេ​រិ​ក លោក បា​រ៉ា​ក់ អូ​បា​ម៉ា ធ្លាប់​បាន​សរសេរ​សំបុត្រ​ស្នេហា​ទៅ​កាន់​មិត្ត​ស្រី​កាល​រៀន​ថ្នាក់​មហា​វិទ្យាល័យ មុន​ពេល​ជួប​គ្នា​ជាមួយ​ឧត្តម​ភរិយា​សព្វថ្ងៃ​៥​ឆ្នាំ​។

នៅ​ក្នុង​សំបុត្រ​នោះ លោក​បាន​សរសេរ​រៀបរាប់​ពី​បញ្ហា​ប្រកាន់ពូជសាសន៍ ឋានៈ និង ទ្រព្យសម្បតិ្ត​។ លោក​សរសេរ​សំបុត្រ​នេះ​ទៅ​កាន់​មិត្ត​ស្រី​របស់​គាត់​កាលនោះ មាន​ឈ្មោះ​ថា Alexandra McNear ដែល​ពួក​គេ​បាន​ជួប​គ្នា​ដំបូង​នៅ​អាយុ​ខ្ទង់​២០​ឆ្នាំ នា​រដ្ឋ​កាលី​ហ្វ​ញ៉ា​។

សំបុត្រ​នេះ​ត្រូវ​បាន​រក្សា​ទុក​ក្នុង​បណ្ណាល័យ Rose នៅ​សាកលវិទ្យាល័យ Emory តាំងពី​ឆ្នាំ​២០១៤​។ ទើបតែ​ពេល​នេះ​ទេ បាន​វា​ត្រូវ​បាន​បង្ហាញ​ជា​សាធារណៈ​។

សំបុត្រ​ដែល​សរសេរ​នៅ​កំឡុង​ឆ្នាំ​១៩៨២ ទៅ​១៩៨៤ បាន​រៀបរាប់​ថា​៖ «​ខ្ញុំ​ជឿ​ថា អ្នក​ដឹង​ថា ខ្ញុំ​នឹក​អ្នក​ណាស់​។ ការ​ព្រួយបារម្ភ​របស់ខ្ញុំ​ចំពោះ​អ្នក គឺ​ពិតជា​ធំ​ណាស់ ដូច​ខ្យល់​អាកាស​ល្វឹងល្វើយ​។ ទំនុកចិត្ត​របស់ខ្ញុំ​លើ​អ្នក ជ្រៅ​ដូច​ទៅ​សមុទ្រ​អីចឹង​»​។ នៅ​ចុង​កន្ទុយ​​សំបុត្រ លោក​បាន​សរសេរ​ថា «Love, Obama» ឬ «​ស្រឡាញ់​អស់ពី​បេះដូង ពី​ខ្ញុំ​អូ​បា​ម៉ា​»​។

សេចក្តី​ស្នេហា​នេះ មិន​នៅ​បាន​យូរ​ទេ​។ អូ​បា​ម៉ា​បាន​សរសេរ​សំបុត្រ​មួយទៀត​ប្រាប់​ពី​អារម្មណ៍​នឿយណាយ​ថា​៖ «​ខ្ញុំ​គិត​ពី​អ្នកជា​និច្ច តែ​ខ្ញុំ​ហាក់បីដូចជា​មិន​យល់​អារម្មណ៍​ខ្លួន​ឯង​។ យើង​ហាក់បីដូចជា​ចង់បាន​អ្វី​ដែល​យើង​មិន​មាន ហើយ​នេះ​ជា​អ្វី​ដែល​នៅ​បាំង​យើង​មិន​ឲ្យ​លូតលាស់​ទៅ​មុខ​»​។

ការ​រក្សា​ទុក​សំបុត្រ​នេះ គឺ​ពិតជា​បាន​បង្ហាញ​ឲ្យ​និស្សិត​ផ្សេង​ៗ​ទៀត​នៅ​សម័យនេះ​យល់​ដឹង​ពី​បញ្ហា​ដែល​គេ​អាច​នឹង​ប្រឈម​មុខ ដូច​ទៅ​នឹង​ស្នេហា​រវាង​អតីត​ប្រធានាធិបតី និង​មិត្ត​ស្រី​អីចឹង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ