ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​នោម​ញឹកញាប់ ​និង​ពិបាក​អាចជា​រោគ​សញ្ញាអាក្រក់ គួរ​ប្រុង​ប្រយ័ត្ន

6 ឆ្នាំ មុន

មិនមែន​ត្រឹមតែ​ស្ត្រី​ទេ​ ដែល​ត្រូវ​មើលថែ និង​យកចិត្តទុកដាក់​ចំពោះ​សុខភាព​ប្រព័ន្ធ​ទឹកនោម តែ​ក្នុង​សម័យនេះ​បុរស​ក៏​ត្រូវ​ងាក​មក​យកចិត្តទុកដាក់ និង​មើលថែ​សុខភាព​ប្រព័ន្ធ​ទឹកនោម​របស់​ខ្លួន​ដូច​គ្នា ។ ជា​ពិសេស​បុរស​ទាំងឡាយ​ណា​ដែល​មានការ​នោម​ញឹកញាប់ ពិបាក​ក្នុង​ការ​នោម អ្នក​ទាំងនេះ​អាច​ស្ថិត​ក្នុង​ការ​ប្រឈម​មុខ​នៃ​ការ​កើតរោគ​ក្រពេញ​ប្រូ​ស្តា​ត​រីក​ធំ ។…

មិនមែន​ត្រឹមតែ​ស្ត្រី​ទេ​ ដែល​ត្រូវ​មើលថែ និង​យកចិត្តទុកដាក់​ចំពោះ​សុខភាព​ប្រព័ន្ធ​ទឹកនោម តែ​ក្នុង​សម័យនេះ​បុរស​ក៏​ត្រូវ​ងាក​មក​យកចិត្តទុកដាក់ និង​មើលថែ​សុខភាព​ប្រព័ន្ធ​ទឹកនោម​របស់​ខ្លួន​ដូច​គ្នា ។ ជា​ពិសេស​បុរស​ទាំងឡាយ​ណា​ដែល​មានការ​នោម​ញឹកញាប់ ពិបាក​ក្នុង​ការ​នោម អ្នក​ទាំងនេះ​អាច​ស្ថិត​ក្នុង​ការ​ប្រឈម​មុខ​នៃ​ការ​កើតរោគ​ក្រពេញ​ប្រូ​ស្តា​ត​រីក​ធំ ។

លោក​វេជ្ជបណ្ឌិត Dr. Chawawat Gosrisirikul គ្រូពេទ្យ​ជំនាញ​វះកាត់​ប្រព័ន្ធ​ទឹកនោម​នៃ​មន្ទីរពេទ្យ​វេជ្ជ​ថា​នី ឱ្យ​ដឹង​ថា ការ​រីក​ធំ​នៃ​ក្រពេញ​ប្រូ​ស្តា​ត​គឺ​បណ្តាល​មក​ពី​កត្តា​ជា​ច្រើន ៖

-​កត្តា​ទី​១៖ អាយុ គឺ​នៅ​ពេល​ដែល​បុរស​មាន​អាយុ​លើស​ពី​៤០​ឆ្នាំ​ឡើង ក្រពេញ​ប្រូ​ស្តា​ត​នឹង​ចាប់ផ្តើម​រីក​ធំ បន្តិច​ម្តង​ៗ ហើយ​នៅ​អាយុ ៥០​ឆ្នាំ​ឡើង វា​នឹង​ចាប់ផ្តើម​មាន​រោគ​សញ្ញា​នៃ​រោគ​ក្រពេញ​ប្រូ​ស្តា​ត​រីក​ធំ ។

-​កត្តា​ទី​២៖ តំណពូជ

-​កត្តា​ទី​៣៖ គឺ​បណ្តាល​មក​ពី​អ៊័​រ​ម៉ូ​ន​ភេទ​ប្រុស​ដែល​ហៅ​ថា Dihydrotestosterone​។ អ៊័​រ​ម៉ូ​ន​នេះ​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​លើ​ក្រពេញ​ប្រូ​ស្តា​ត ព្រោះ​វា​ជា​អាហារ​សម្រាប់​ក្រពេញ​ប្រូ​ស្តា​ត​ដែល​ជា​លទ្ធផល​ធ្វើ​ឲ្យ​ក្រពេញ​ប្រូ​ស្តា​ត​រីក​ធំ ។ នៅ​ពេល​ក្រពេញ​ប្រូ​ស្តា​ត​រីក​ធំ​វា​នឹង​ទៅ​សង្កត់​បំពង់​ទឹកនោម​ដែល​បណ្តាល​ឱ្យ​រាន់​នោម​ជា​ញឹកញាប់ និង​ធ្វើ​ឱ្យ​ពិបាក​ក្នុង​ការ​នោម ។

លោក​វេជ្ជបណ្ឌិត​បន្ត​ថា រោគ​សញ្ញា​ដែល​បង្ហាញ​ថា​យើង​មាន​បញ្ហា​ក្រពេញ​ប្រូ​ស្តា​ត​រីក​ធំ​មាន​ដូច​ជា​៖

-​នោម​ខុស​ពី​ធម្មតា ឬ​នោម​មិន​ស្រូល ត្រូវ​ប្រើ​កម្លាំង​ច្រើន​ជាង​ធម្មតា​រាល់ពេល​នោម ម្តងៗ ។

-​នោម​មិន​អស់ ឬ​នៅ​មាន​ទឹកនោម​ស្រក់​ចុះ​ក្រោយ​ពេល​នោម​រួច​ដែល​នេះ​ជា​ផ្នែក​មួយ​នៃ​ការ​ស្ទះ​បំពង់​ទឹកនោម ។

-​រោគ​សញ្ញា​មួយទៀត​ដែល​ហៅ​ថា Irritative Symptoms ដែល​ជា​អាការ​បណ្តាល​មក​ពី​ក្រពេញ​ប្រូ​ស្តា​ត​រីក​ធំ​ធ្វើ​ឲ្យ​នោម​ស្ទះ ។ បើសិន​យើង​ទុក​យូរ​ទៅ វា​នឹង​ធ្វើ​ឲ្យ​ផ្លោ​ក​នោម​ធ្វើការ​ច្របាច់​ច្រើន​ជាង​មុន និង​ធ្វើ​ឲ្យ​អ្នកជំងឺ​នោម​ញឹក ឬ​ពេល​ខ្លះ​នោម​ញឹក​ហើយ​មាន​អាការ​ផ្សា និង​នោម​ញឹកញាប់​នៅ​ពេល​យប់ ហើយ​អ្នកខ្លះ​មិន​អាច​ទប់ទឹក​នោម​បាន ដូច​ជា​ពេល​រាន់​នោម​ភ្លាម​ត្រូវ​ទៅ​បន្ទប់ទឹក ភ្លាម​ៗ ។ ទាំងនេះ​ជា​រោគ​សញ្ញា​ដែល​អាច​បង្ហាញ​ថា​អ្នកមាន​រោគ​ក្រពេញ​ប្រូ​ស្តា​ត​រីក​ធំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ