ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទម្លាប់​សាមញ្ញ​ល្អៗ​សម្រាប់​​អ្នក​អាយុ​20​ឆ្នាំ​ឡើងត្រូវ​ដឹង

6 ឆ្នាំ មុន

ដើម្បី​ទទួល​បានការ​ផ្លាស់​ប្តូរ ឬ​លទ្ធផល​វិជ្ជមាន​នៅ​ក្នុង​ជីវិត​របស់​អ្នក ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ វា​ជា​ការ​សំខាន់​ណាស់​ដែល​អ្នក​ត្រូវ​យកចិត្តទុកដាក់​លើ​ទម្លាប់​មួយ​ចំនួន​ទាក់ទង​នឹង​របៀប​រស់នៅ​ដែល​ល្អ​ចំពោះ​សុខភាព​តាំងពី​ពេល​ដែល​អ្នកមាន​វ័យក្មេង ។ ទម្លាប់​ដែល​អ្នកមាន​ក្នុង​វ័យ​២០​ឆ្នាំ​នឹង​នៅ​ជាមួយ​អ្នក​ពេញ​មួយ​ជីវិត ហើយ​អាច​មាន​ឥទ្ធិពល​ចំពោះ​សុខភាព​របស់​អ្នក ។ នៅ​ក្នុង​អត្ថបទ​នេះ យើង​បាន​រៀបរាប់​ពី​ទម្លាប់​មួយ​ចំនួន​ដែល​អ្នក​អាយុ​ចាប់ពី​២០​ឆ្នាំ​ឡើង​ទៅ​គួរ​អនុវត្ត​ដើម្បី​ទទួល​បាន​សុខភាព​ល្អ​នៅ​ពេល​ពួក​គេ​មាន​វ័យ​ចំណាស់…

ដើម្បី​ទទួល​បានការ​ផ្លាស់​ប្តូរ ឬ​លទ្ធផល​វិជ្ជមាន​នៅ​ក្នុង​ជីវិត​របស់​អ្នក ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ វា​ជា​ការ​សំខាន់​ណាស់​ដែល​អ្នក​ត្រូវ​យកចិត្តទុកដាក់​លើ​ទម្លាប់​មួយ​ចំនួន​ទាក់ទង​នឹង​របៀប​រស់នៅ​ដែល​ល្អ​ចំពោះ​សុខភាព​តាំងពី​ពេល​ដែល​អ្នកមាន​វ័យក្មេង ។

ទម្លាប់​ដែល​អ្នកមាន​ក្នុង​វ័យ​២០​ឆ្នាំ​នឹង​នៅ​ជាមួយ​អ្នក​ពេញ​មួយ​ជីវិត ហើយ​អាច​មាន​ឥទ្ធិពល​ចំពោះ​សុខភាព​របស់​អ្នក ។

នៅ​ក្នុង​អត្ថបទ​នេះ យើង​បាន​រៀបរាប់​ពី​ទម្លាប់​មួយ​ចំនួន​ដែល​អ្នក​អាយុ​ចាប់ពី​២០​ឆ្នាំ​ឡើង​ទៅ​គួរ​អនុវត្ត​ដើម្បី​ទទួល​បាន​សុខភាព​ល្អ​នៅ​ពេល​ពួក​គេ​មាន​វ័យ​ចំណាស់ ។

១-​ទទួលទាន​ទឹកក្រូច​ឆ្មារ​១​កែវ​នៅ​ពេល​ព្រឹក
សូម​ទទួលទាន​ទឹក​ទឹក​ក្តៅ ឧណ្ហ​ៗ​លាយ​ជាមួយ​ទឹកក្រូច​ឆ្មារ និង​ម្ទេស​ម៉ដ្ឋ​បន្តិច​ជា​រៀង​រាល់​ព្រឹក ។ ទម្លាប់​នេះ​នឹង​ជួយ​ជំរុញ​ការ​រំលាយ​អាហារ​របស់​អ្នក​នៅ​ពេល​អ្នក​ចាប់ផ្តើម​ទទួលទាន​អាហារ​ពេល​ព្រឹក ។

២-​ដាក់​អាហារ​ដែល​ល្អ​ចំពោះ​សុខភាព​នៅ​ជិត​អ្នក
ដើម្បី​កាត់​បន្ថយ​ចំណង់​ក្នុង​ការ​បរិភោគ​អាហារ​ដែល​មិនល្អ​ចំពោះ​សុខ​ភា​ចន្លោះ​អាហារ​ទាំង​៣​ពេល​របស់​អ្នក សូម​មាន​ទម្លាប់​ដាក់​អាហារ​ដែល​ល្អ​ចំពោះ​សុខភាព​នៅ​ជាមួយ​អ្នកជា​ប្រចាំ ។ អាហារ​ទាំងនេះ​អាច​ជា​ផ្លែ​ឈើ គ្រាប់​ធញ្ញជាតិ ឬ​យ៉ា​អួ ។

៣-​បរិភោគ​ផ្លែ​ប៉ោម​១​បន្ទាប់​ពី​ញ៉ាំ​អាហារ
ដំណោះស្រាយ​ដ៏​សាមញ្ញ​បំផុត​ដើម្បី​ថែរក្សា​សុខភាព​មាត់​ធ្មេញ​របស់​អ្នក​គឺ​បរិភោគ​ផ្លែ​ប៉ោម​១​បន្ទាប់​ពី​ទទួលទាន​អាហារ ។ ការ​ធ្វើ​បែប​នេះ​នឹង​ជួយ​សម្អាត​កម្ទេចកម្ទី​អាហារ​ដែល​ជាប់​ក្នុង​មាត់​របស់​អ្នក ជួយ​ពង្រឹង​ចរន្តឈាម​នៅ​ក្នុង​អញ្ចាញធ្មេញ និង​ជួយ​បន្សាប​ជាតិ​អាស៊ីត​ក្នុង​មាត់ ។

៤-​ដាក់​ដប​ទឹក​នៅ​លើ​តុ​របស់​អ្នក
មនុស្ស​ភាគច្រើន​មិន​បាន​កត់សម្គាល់​ទេ​ថា​ពួក​គេ​មាន​បញ្ហា​ខ្សោះ​ជាតិ​ទឹក ។ ជំហាន​ទី​១​ឆ្ពោះទៅ​រក​ការ​រស់នៅ​ប្រកបដោយ​សុខភាព​ល្អ​គឺ​ត្រូវ​ទទួលទាន​ទឹក​ឲ្យ​បាន​ច្រើន ។ ការ​ទុក​ដប​ទឹក​នៅ​ជិត​តុ​របស់​អ្នក​នឹង​ជំរុញ​អ្នក​ទទួលទាន​ទឹក​កាន់តែ​ច្រើន​ដោយ​មិន​ចាំបាច់​ខិតខំ​ប្រឹងប្រែង ។

៥-​បរិ​ភាគ​គ្រាប់​ធញ្ញជាតិ
សូម​បរិភោគ​គ្រាប់​ធញ្ញជាតិ​យ៉ាងតិច​បំផុត​៥០​ក្រាម​ជា​រៀងរាល់ថ្ងៃ ។ គ្រាប់​ធញ្ញជាតិ​មាន​អាស៊ីត​ខ្លាញ់​និង​អូ​មេ​ហ្គា​៣ ដែល​អាច​ពង្រឹង​ប្រព័ន្ធ​សរសៃឈាម​បេះដូង សក់ និង​ក្រចក ។ លើស​ពី​នេះ គ្រាប់​ធញ្ញជាតិ​មាន​ផ្ទុក​សារជាតិ selenium សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម វីតាមីន E ជាតិ​ប៉ូ​តា​ស្យូ​ម ជាតិ​កាល់ស្យូម​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ