ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ផ្អើល​ពេញ​ហ្វេ​ស​ប៊ុក​ ​«សង្ឃថត​វី​ឌី​អូ​​បង្ហាញ​លិង្គ​ដល់​ស្រី​​ស្នេហ៍»

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ៖​ សង្ឃ​មួយ​អង្គ ជា​កូនសិស្ស​ព្រះ​ចៅអធិការ​វត្ត​ច្បារ​អំពៅ និង​ជា​គ្រូ​បង្រៀន​បាលី​ប្រចាំ​វត្ត ត្រូវ​រង​ការ​ចោទប្រកាន់​ពី​ព័ត៌មាន​មួយ​ចំនួន​នៅ​លើ​បណ្តាញ​ទំនាក់​ទំនង​សង្គម​ហ្វេ​ស​បុក ថា​បាន​បង្ហោះ​វី​ឌី​អូរ​បង្ហាញ​លិង្គ​ដល់​ស្រី​ស្នេហ៍ តាម​រយៈ​ Video Call ។…

​រាជធានី​ភ្នំពេញ៖​ សង្ឃ​មួយ​អង្គ ជា​កូនសិស្ស​ព្រះ​ចៅអធិការ​វត្ត​ច្បារ​អំពៅ និង​ជា​គ្រូ​បង្រៀន​បាលី​ប្រចាំ​វត្ត ត្រូវ​រង​ការ​ចោទប្រកាន់​ពី​ព័ត៌មាន​មួយ​ចំនួន​នៅ​លើ​បណ្តាញ​ទំនាក់​ទំនង​សង្គម​ហ្វេ​ស​បុក ថា​បាន​បង្ហោះ​វី​ឌី​អូរ​បង្ហាញ​លិង្គ​ដល់​ស្រី​ស្នេហ៍ តាម​រយៈ​ Video Call ។

សង្ឃ​រូប​នោះ​ មាន​ព្រះ​នាម យិ​ន វ៉ា​យ ជា​គ្រូ​ប​បង្រៀន​បាលី ក្នុង​វត្ត​ច្បារ​អំពៅ និង​ត្រូវជា​កូន​សិស្សលោក​ហោ សុ​ខុន ព្រះ​ចៅអធិការ​វត្ត ។

យោង​តាម​រយះ Page Facebook ព័ត៌មាន​មួយ​ដែល​មានឈ្មោះ  «បណ្តាញ​អ្នក​ចែក​រំលែក» បាន​បង្ហោះ​លើ​គណនេយ្យ​របស់​ខ្លួន ​កាលពី​ថ្ងៃ​ទី​៣១ តុលា ​ដោយ​ដាក់​ចំណង​ជើង​ថា «បែកធ្លាយ សង្ឃ​នៅ​វត្ត​ច្បារ​អំពៅ ថត​ប្រដាប់​ភេទ ផ្ញើ​ទៅ​ឲ្យ​ស្រី​ស្នេហ៍ តាម​ហ្វេ​ស​ប៊ុ​ក» ។ ដែល​ការ​បង្ហោះ​នេះ មាន​លាយ​លំ​រូបភាព និង​អត្ថន័យ​ជា​ច្រើន ក្នុង​អត្ថបទ​ព័ត៌មាន​មួយ​នេះ ទាក់ទង​នឹង​ទំនាក់ទំនង​ស្នេហា​រវាង​ព្រះសង្ឃ​ខាងលើ ជាមួយ​នារី​ម្នាក់​ឈ្មោះ ហ៊ាន លាង​ហ័​ង រហូត​ឈាន​ដល់​ការ​ថត​ជា​វី​ឌី​អូរ​បង្ហោះ Video call បង្ហាញ​លិង្គ​ពី​សំណាក់​គា​គី​ខាង​មនុស្ស​ប្រុស​ទៀត​ផង ។

ជុំវិញ​បាតុភាព​ខាងលើ​នេះ​ដែរ លោក​ផូ ផ​ន ប្រធាន​ការិយាល័យ​ធម្មការ និង​សាសនា​ខណ្ឌ​ច្បារ​អំពៅ បាន​ប្រាប់​កោះសន្តិភាព​តាម​រយះ​ទូរស័ព្ទ នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែវិច្ឆិកា នេះ​អោយ​ដឹង​ថា ក្រោយ​មានការ​បែកធ្លាយ​ព័ត៌មាន​នេះ​លើ​បណ្តាញ​សង្គម​ហ្វេ​សបុ​ករួច​មក លោក​បាន​ទំនាក់ទំនង​ទៅ​កាន់​ព្រះ​ចៅអធិការ​វត្ត​ច្បារ​អំពៅ ទាំង​យប់ ដោយ​ចៅអធិការ​បាន​មាន​សង្ឃដីកា​រថា ករណី​ខាងលើ​ពុំ​បាន​កើត​មាន​ដូច​ការ​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ឡើយ ហើយ​ការ​បង្ហោះ​នេះ គឺជា​ការ​បង្ហោះ​ក្នុង​គោលបំណង​បង្ខូច​បង្អាប់​កិត្តិយស​របស់​បុគ្គល​ដែល​ពុំ​បានដឹង​អ្វី​ទាល់តែ​សោះ ពិសេស​គឺ​កូនសិស្ស​របស់​លោក​ផ្ទាល់​តែ​ម្តង ។

នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៧​ដដែល កោះសន្តិភាព​ពុំ​អាច​ទំនាក់ទំនង​សុំ​ការ​បំភ្លឺ​ពី​លោក​ហោ សុ​ខុន ដែល​ជា​ព្រះ​ចៅអធិការ​វត្ត​ច្បារ​អំពៅ​បាន​ឡើយ ដោយពេល​ភ្នាក់ងារ​យើង​ទៅ​ដល់​កុដិ​លោក​ផ្ទាល់​ដើម្បី​សុំ​ជួប​សម្ភាស នៃ​ដំណើរ​រឿង​​ខាងលើ ក៏​ត្រូវ​បាន​កូនសិស្សលោក​ពុំ​អនុញ្ញាតិ​អោយ​ចូល​ជួប​ឡើយ ហើយ​ប្រាប់​ថា ព្រះ​ចៅអធិការ​ពុំ​សូវ​ស្រួល​ព្រះ​កាយ​​ត្រូវការ​សម្រាក ។ ដោយឡែក​ ទូរស័ព្ទ​របស់​ចៅអធិការ ខ​ល​ចូល​តែ​គ្មាន​អ្នក​ទទួល ។ ហើយ​ភាគី​លោកសង្ឃ​ដែល​រង​ការ​ចោទប្រកាន់ ក៏​ពុំ​អាច​ទំនាក់ទំនង​សុំ​ការ​បំភ្លឺ​បាន​ដែរ ។

អធិការរង​នគរបាល​ខណ្ឌ​ច្បារ​អំពៅ ទទួល​ផែន​ព្រហ្មទណ្ឌ លោក​ម៉ៅ សឿត បាន​ប្រាប់​អោយ​ដឹង​ថា គិត​ត្រឹម​ព្រឹក​ថ្ងៃខែ​ដដែល​នេះ លោក​ពុំ​ទាន់​បាន​ទទួល​ព័ត៌មាន​ខាងលើ​នៅឡើយ​នោះ​ទេ រង​ចាំ​លោក​សួរនាំ​សិន ។ លោក​បន្ថែម​ថា ក្នុង​ករណី​ប្រសិន​បើ​មាន​បាតុភាព​នេះ​ប្រាកដ​មែន នគរបាល និង​សហការ​ជាមួយ ធម្មការ​ខណ្ឌ ដើម្បី​បន្ត​នីតិវិធី ជាក់​ជា​មិន​ខាន ។

ទោះជា​យ៉ាងណា​ក្តី បើ​រេ​ឿ​ង​ខាងលើ​នេះ ជា​រឿងពិត ឬ​មិន​ពិត ក៏​ជា​ការ​សោកស្តាយ​មួយ​ដែរ​ដែល​បុគ្គល​ដែល​ប្រឌិត​យក​សាសនា​មក​លេងសើច​បែប​នេះ ប៉ុន្តែ​ប្រសិនបើជា​ករណី​ប្រាកដ​មែន​នោះ បុគ្គល​ដែល​បាន​ប្រព្រឹត្តិ ដែល​ព្រះសង្ឃ​អង្គ​ខាងលើ​ដែល​កំពុង​តែ​ធ្វើ​អោយ​ខុសឆ្គង​នូវ​វិន័យ​វិន័យ​ធម៌ ពិសេស​សាសនា​ទាំងមូល គួរតែ​ត្រូវ​ប្រឈម​មុខ​នឹង​ផ្លូវច្បាប់ អោយ​សម​នឹង​ទ​ង្វើ​អ​សីលធម៌​ដែល​ខ្លួន​បាន​សាង​ឡើង។