ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​ជន​រង​គ្រោះ​ស្លា.ប់ មាន​ទំនាស់​មួយ​ក្នុង​ពេល​រាំ​ធុងបាស់

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ជន​រង​គ្រោះ​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់​មុខ​បាញ់​ត្រូវ​៣​គ្រាប់​ស្លាប់​នៅ​ពេល​ដែល​ឈ្លោះប្រកែក​គ្នា​នៅ​ពេល​រាំ​ធុងបាស់​ក្នុង​វត្ត​ដូន​ណូ​យ​កាលពី​យប់​ម៉ោង​១១​កាលពី​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០១៧ ស្ថិត​ភូមិ​ពន្លៃ​ថ្មី ឃុំ​ទ្រាស ស្រុក​ស្វាយចេក ។  លោក​វរសេនីយ៍ទោ…

ខេត្តបន្ទាយមានជ័យ ៖ ជន​រង​គ្រោះ​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់​មុខ​បាញ់​ត្រូវ​៣​គ្រាប់​ស្លាប់​នៅ​ពេល​ដែល​ឈ្លោះប្រកែក​គ្នា​នៅ​ពេល​រាំ​ធុងបាស់​ក្នុង​វត្ត​ដូន​ណូ​យ​កាលពី​យប់​ម៉ោង​១១​កាលពី​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០១៧ ស្ថិត​ភូមិ​ពន្លៃ​ថ្មី ឃុំ​ទ្រាស ស្រុក​ស្វាយចេក ។

 លោក​វរសេនីយ៍ទោ ជ័យ សុ​កា មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ស្វាយចេក​បាន​ប្រាប់​ថា ជន​រង​គ្រោះ​ដែល​ត្រូវ​ជន​មិន​ស្គាល់​មុខ​បាញ់​បណ្តាល​ស្លាប់​នឹង​កន្លែង​មានឈ្មោះ ឆាយ រស្មី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ដូន​ណូ​យ ឃុំ​ទ្រាស ស្រុក​ស្វាយចេក ។ លោក​បាន​បញ្ជាក់​ថា តាម​សំដី​អ្នក​ឃើញ​ហេតុការណ៍​បានឱ្យ​ដឹង គឺ​មុន​ពេល​បាញ់​សំលាប់​ជន​រង​គ្រោះ​មាន​ពិធីបុណ្យ​នៅ​វត្ត​ដូន​ណូ​យ​ហើយ​រាំ​ធុងបាស់​ហើយ​នៅ​អំឡុង​ម៉ោង​ប្រមាណ​១១​យប់​ក្នុង​វង់​ធុងបាស់​ដែល​កំពុង​រាំ ស្រាប់តែ​មាន​ទំនាស់​ពាក្យ​សំដី​សំលេង​ខ្លាំង​ហើយ​ភ្លាម​ៗ​នោះ​បាន​ស្រែក​ឆោឡោ​ឡើង​មាន​ជន​រង​គ្រោះ​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់​មុខ​មួយ​ក្រុម​បាញ់​បណ្តាល​ស្លាប់​នៅ​នឹង​កន្លែង​ហើយ​ផ្អើល​ព្រោងព្រាត​អស់ ។

លោក​វរសេនីយ៍ទោ ជ័យ សុ​កា បាន​បញ្ជាក់​ថា ក្រោយ​ពេល​ទទួល​ព័ត៌មាន​ភ្លាម​ៗ​ពី​ប្រជា​ការពារ​ភូមិ​យាម​ក្នុង​ពិធី​រាំ​ធុងបាស់​ហើយ​កម្លាំង​ជំនាញ​ចុះ​ទៅ​ពិនិត្យ​ជន​រង​គ្រោះ​បណ្តាល​ស្លាប់​ដោយ​ត្រូវ​៣​គ្រាប់ ១​គ្រាប់​ចំ​ទងត្រចៀក​ខាងឆ្វេង​១​គ្រាប់ គ្រាប់​ទី​២​ចំ​.​ក​ខាងឆ្វេង​មួយ​គ្រាប់ គ្រាប់​ទី​៣​ចំ​គល់​ថ្គាម​ខាងឆ្វេង​បណ្តាល​ឱ្យ​ស្លាប់​នឹង​កន្លែង​ភ្លាម​ៗ​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ