ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី Smart Mega Concert ដ៏​ធំ​អស្ចារ្យ​មិន​ធ្លាប់​មាននៅ​ធ្វើ​ក្រុង​សៀម​រាម

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ ក្រុមហ៊ុន Smart ជា​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ដ៏​ធំ​បំផុត​នៅ​កម្ពុជា​នឹង​រៀប​ចំ​ព្រឹត្តិការណ៍ Smart Mega Concert ដែល​ជា​កម្មវិធី​ប្រគំ​តន្ត្រី​ដ៏​ធំ​អស្ចារ្យ​មិន​ធ្លាប់​មាននៅ​ក្រុង​សៀម​រាម ដើម្បី​អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក…

រាជធានី​ភ្នំពេញ​ ៖ ក្រុមហ៊ុន Smart ជា​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ដ៏​ធំ​បំផុត​នៅ​កម្ពុជា​នឹង​រៀប​ចំ​ព្រឹត្តិការណ៍ Smart Mega Concert ដែល​ជា​កម្មវិធី​ប្រគំ​តន្ត្រី​ដ៏​ធំ​អស្ចារ្យ​មិន​ធ្លាប់​មាននៅ​ក្រុង​សៀម​រាម ដើម្បី​អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ចាប់ពី​ថ្ងៃ​ទី ២ ដល់​ថ្ងៃ​ទី ៤ ខែវិច្ឆិកា ឆ្នាំ​២០១៧​ខាង​មុខ​នេះ​។

កម្មវិធី​នេះ​មានការ​ចូលរួម​សហការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន AIA Cambodia ជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត​ដ៏​ធំ​មួយ​នៅ​កម្ពុជា​, ក្រុមហ៊ុន VKSC Investment ដែល​ក្រុមហ៊ុន​នាំ​ចូល​ចែកចាយ​ផលិតផល​នំ Manora និង​ក្រុមហ៊ុន Worldwide Motor Company Ltd (WMC) ដែល​ជា​ក្រុមហ៊ុន​ដ៏​ធំ​មួយ​បាន​ទទួល​សិទ្ធិ​ផ្តាច់មុខ​ក្នុង​ការ​នាំ​ចូល និង​ចែកចាយ​រថយន្ត​ថ្មី​ទំនើប HAWTAI A25 នៅ​ក្នុង​ប្រទេស​កម្ពុជា ។

កម្មវិធី​ប្រគំ​តន្ត្រី Smart Mega Concert នឹង​មានការ​ចូលរួម​សម្ដែង​ដោយ​តារា​អន្តរជាតិ​ល្បីឈ្មោះ​ដូច​ជា​លោក Alek Teeradetch ដែល​ជា​តារា​សម្តែង​ល្បី​ប្រចាំ​ព្រះរាជា​ណា​ចក្រ​ថៃ ព្រមទាំង​តារា​ល្បី​ៗ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​រួម​មាន​៖ លោក នី​កូ លោក ណា ខុន លោក Step អ្នក​នាង សួ​ស វី​ហ្សា កញ្ញា ស៊ុន ស្រី​ពេជ្រ កញ្ញា លាង សុ​ផា​ឡែ​ន លោក ខាន់ ជែ​ម ជា​ពិសេស​ក៏​មាន​វត្តមាន​តារាចម្រៀង​របស់​ខ្មែរ​ដែល​គេ​ស្គាល់​ថា ​ជា​ក្រុម​តារាចម្រៀង Original Song ដូច​ជា Jimmy Kiss, Adda, Chen khan Na, វ៉ា​ន់ ចេស្តា​, និង​ក្រុម​តន្ត្រី SWSB ( Small world Small Band ) និង​ឌី​ជេ Maily តារាចម្រៀង​រ៉េប និង​ឌី​ជេ លោក ប្រុស​ឡា និង​ក្រុម​តារា​កំប្លែង កា​តុ និង​ក្រុម​តារា​កំប្លែង​ជើង​ចាស់ លោក ចាប ចៀន ដែល​នឹង​ធ្វើ​ឲ្យ​ទស្សនិកជន​ផ្ទុះសំណើច​ជាក់​ជា​ពុំខាន​។

កម្មវិធី​ប្រគំ​តន្ត្រី Smart Mega Concert នឹង​ចាប់ផ្តើម​ពី​ម៉ោង ៥ ល្ងាច​តទៅ នៅ​បរិវេណ​មាត់​ស្ទឹង​ក្រុង​សៀមរាប ចាប់ពី​ថ្ងៃ​ទី ២ ដល់​ថ្ងៃ​ទី ៤ ខែវិច្ឆិកា ឆ្នាំ​២០១៧​ខាង​មុខ​នេះ​។

កម្មវិធី​ដ៏​ពិសេស​នេះ​ក៏​នឹង​ផ្សាយ​បន្ត​ផ្ទាល់​នៅ​លើ​កញ្ចក់​ទូរទស្សន៍ PNN ចាប់ពី​ម៉ោង ៧ យប់​ដល់​ម៉ោង ៩ យប់​ផង​ដែរ​។

ដូច្នេះ សូមកុំ​ភ្លេច​ចូលរួម​ទស្សនា​ឲ្យ​បាន​ច្រើន​កុះករ និង​ជួប​ជាមួយនឹង​តារា​ក្នុង​ដួងចិត្ត​របស់​​លោក​អ្នក​!!!

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ