ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ទីបំផុត​! តុលាការ​កំពូល​តម្កល់​សាលដីកា​សាលាឧទ្ធរណ៍​ផ្តន្ទាទោស​លោក​សម រ​ង្ស៊ី

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ឃឹម ប៉ុន ចៅក្រម​តុលាការ​កំពូល​នៅ​ព្រឹក​ថ្ងៃ​ទី​១ វិច្ឆិកា ឆ្នាំ​២០១៧​ បាន​សម្រេច​ប្រកាស​សាលដីកា ដោយ​តម្កល់​សាលដីកា​សាលាឧទ្ធរណ៍​ទុកជា​បានការ​ដដែល…

រាជធានី​ភ្នំពេញ ៖ លោក ឃឹម ប៉ុន ចៅក្រម​តុលាការ​កំពូល​នៅ​ព្រឹក​ថ្ងៃ​ទី​១ វិច្ឆិកា ឆ្នាំ​២០១៧​ បាន​សម្រេច​ប្រកាស​សាលដីកា ដោយ​តម្កល់​សាលដីកា​សាលាឧទ្ធរណ៍​ទុកជា​បានការ​ដដែល ក្នុង​សំណុំរឿង​ក្តី​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រ​ង្ស៊ី ពី​បទ​បរិហារកេរ្តិ៍​សាធារណៈ​ទៅ​លើស​ម្តេច​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា​។

​គួរ​បញ្ជាក់​ថា ​កាលពី​ថ្ងៃ​ទី ២៧ តុលា ​កន្លង​ទៅ មេធាវី​ការពារ​ក្តី​របស់​អតីត​មេ​បក្ស​ប្រឆាំង​រូប​នេះ គឺ​លោក សំ ​សុ​គង់ បាន​ដាក់​ពាក្យសុំ​ពន្យា​រ​​ពេល​សវនាការ​ដោយសារ​លោក​មាន​ជំងឺ​គ្រុនក្តៅ​ខ្លាំង​មិន​អាច​ចូលរួម​សវនាការ​បាន​។ តែ​តំណាង​មហាអយ្យការ​ស្នើ​ឲ្យ​បន្ត​នីតិវិធី ​ពីព្រោះ​រឿង​ក្តី​នេះ​ជា​រឿង​ម​ជ្ឈឹ​ម ហើយ​លោក​ចៅក្រម​ក៏​សម្រេច​បន្ត​សវនាការ​។​ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែវិច្ឆិកា ​ឆ្នាំ​២០១៧​ បាន​សម្រេច​ប្រកាស​សា​ដីកា​តម្កល់​សា​ដីកា​សាលាឧទ្ធរណ៍​ទុកជា​បានការ​ដដែល​។

​ជនជាប់ចោទ សម រ​ង្ស៊ី កាលពី​ថ្ងៃ​ទី​២៨ ខែកក្កដា ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​​ប្រកាស​សាលក្រម ពិន័យ​ជា​ប្រាក់​ចំនួន​១០​លាន​រៀល​ចូល​ថវិការដ្ឋ និង​បង្គាប់​ឲ្យ​សង់ជំងឺចិត្ត​១៥០​លាន​រៀល​ទៅ​សម្តេច​ពញា​ចក្រី ហេង សំ​រិ​ន ពី​បទ​បទ​បរិហារកេរ្តិ៍​សាធារណៈ​។

កាលពី​ថ្ងៃ​ទី​១៧ វិច្ឆិកា​ ឆ្នាំ​២០១៥ លោក សម រ​ង្ស៊ី បាន​រិះគន់​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក (Facebook) របស់​ខ្លួន នៃ​ការ​កកើត​ថ្ងៃ​៧​មក​រា ឆ្នាំ​១៩៧៩ ថា ​របប​រដ្ឋ​កម្ពុជា ដឹកនាំ​ដោយ​​លោក ហេង សំ​រិ​ន បាន​បង្គាប់​តុលាការ​ឲ្យ​កាត់ទោស​ប្រហារជីវិត​សម្ដេចព្រះ​នរោត្តម សីហ​នុ ដោយ​ចោទ​ព្រះ​អង្គជា​ជន​ក្បត់ជាតិ​។ ករណី​នេះ ​ត្រូវ​បាន​លោក គី តិច មេធាវី​តំណាង​លោក ហេង សំ​រិ​ន ប្ដឹង​លោក សម រ​ង្ស៊ី ពី​បទ​បរិហារកេរ្តិ៍​សាធារណៈ ដោយ​​ចោទ​ថា ការ​ផ្សព្វផ្សាយ​នេះ​ពុំ​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​ និង​គ្មាន​ឯកសារ​ច្បាស់​លាស់​៕

កែសម្រួលដោយ