ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​លា Napoli មានការ​បារម្ភ​ពេល​ជួប មេឃ​ខៀវ Man City នៅ​ក្នុង​ទឹក​ដី​ខ្លួន

6 ឆ្នាំ មុន

នា​រាត្រី​ដ៏​ក្តៅ​គគុក​នេះ Napoli ដែល​ជា​ក្រុម​លេខ​១​នៃ​ក្របខ័ណ្ឌ​អ៊ី​តា​លី​ស៊េរី​A នឹង​បើក​កីឡ​ដ្ឋាន​របស់​ខ្លួន​ស្វាគមន៍​ក្រុម​កំពូល​តារាង​មក​ពី​ក្របខ័ណ្ឌ​អង់គ្លេស​ប្រឺ​មី​ញេ​លី​គ Man City ដើម្បី​ដណ្តើម​៣​ពិន្ទុ​បន្ថែម សម្រាប់​ធានា​កៅអី​ឡើង​ទៅ​វគ្គ​បន្ត ។ ចាប់តាំងពី​បើក​រដូវ​កាល​ថ្មី​នៃ​ការ​ប្រកួត​ក្នុង​លី​គម​ក…

នា​រាត្រី​ដ៏​ក្តៅ​គគុក​នេះ Napoli ដែល​ជា​ក្រុម​លេខ​១​នៃ​ក្របខ័ណ្ឌ​អ៊ី​តា​លី​ស៊េរី​A នឹង​បើក​កីឡ​ដ្ឋាន​របស់​ខ្លួន​ស្វាគមន៍​ក្រុម​កំពូល​តារាង​មក​ពី​ក្របខ័ណ្ឌ​អង់គ្លេស​ប្រឺ​មី​ញេ​លី​គ Man City ដើម្បី​ដណ្តើម​៣​ពិន្ទុ​បន្ថែម សម្រាប់​ធានា​កៅអី​ឡើង​ទៅ​វគ្គ​បន្ត ។

ចាប់តាំងពី​បើក​រដូវ​កាល​ថ្មី​នៃ​ការ​ប្រកួត​ក្នុង​លី​គម​ក Napoli មិន​ទាន់​ស្គាល់​ពាក្យ​ថា​ចាញ់​ម្តងណា​ឡើយ ខណៈ​១១​ប្រកួត ឈ្នះ​១០ និង​ស្មើ​១ ។ យ៉ាងណាមិញ ក្រុម​ម្ចាស់ផ្ទះ​មួយ​នេះ ហាក់​មិនសូវ​ទទួល​បាន​លទ្ធផល​គាប់ប្រសើរ​នោះ​ទេ ក្នុង​ការ​ប្រកួត​ពានរង្វាន់​ឆេ​ម​ពាន​លី​គ ដែល​៣​ប្រកួត​ជម្រុះ​ក្នុង​ពូ​ល​កន្លង​មក Napoli ឈ្នះ​១ និង​ចាញ់​២ ។ ការ​ប៉ះ​គ្នា​ជា​ថ្មី​ម្តងទៀត​នេះ Napoli រំពឹង​ថា​នឹង​អាច​វាយបក​វិញ បើ​ទោះជា​បច្ចុប្បន្ន​បាត់បង់​ខ្សែការពារ Lorenzo Tonelli និង​ខ្សែប្រយុទ្ធ Arkadiusz ក្ដី ។ ប្រសិនបើ Napoli មិន​អាច​ធ្វើ​បាន​ល្អ​ទេ ពួក​គេ​នឹង​ត្រូវ​ប្រឈម​ឱកាស​ធ្លាក់​ចេញពី​ពានរង្វាន់​នេះ​កាន់តែ​ខ្លាំង ។

ចំពោះ​ប្រវត្តិ​ប្រកួត​ក្នុង​លី​គ​របស់​ក្រុម​ភ្ញៀវ Man City ក៏​មិន​មាន​អ្វី​ខុស​ប្លែក​ពី​ក្រុម​ម្ចាស់​ផ្ទះ​ដែរ ដោយ​ពួក​គេ​ធ្វើ​បាន​យ៉ាង​ល្អ​ស្ទើរតែ​គ្រប់ការ​ប្រកួត និង​បន្ត​ឈរ​នៅ​កំពូល​តារាង​ទាំង​នៅ​ប្រឺ​មី​ញេ​លី​គ និង​ក្នុង​ពូ​ល​F នេះ ។ ស្ថានភាព​ក្រុម​ភ្ញៀវ Man City ហាក់​មិន​មាន​អ្វី​ដែល​ធ្វើ​ឱ្យ​ពួក​គេ​បារម្ភ​នោះ​ឡើយ បើ​ទោះជា​ខ្សែការពារ​សំខាន់​ពីរ​រូប​(Benjamin Mendy និង Vincent Kompany) កំពុង​សម្រាក​ព្យាបាល​របួស​ក្តី ។

ប្រវត្តិ​ជួប​គ្នា​៣​ប្រកួត​នៃ​ពានរង្វាន់​យូ​ហ្វាឆេ​ម​ពាន​លី​គនា​ពេល​កន្លង​មក Man City ឈ្នះ​១ ស្មើ​១ និង​ចាញ់​១ ។ ទោះបី​យ៉ាងណា ក្រោម​កំណែទម្រង់​ថ្មី​របស់​គ្រូបង្វឹក Man City លោក Pep Guardiola ធ្វើ​ឱ្យ​គេ​ជឿជាក់​ថា ក្លិប​មេឃ​ខៀវ​នឹង​អាច​ស្វែងរក​ជ័យជម្នះ​របស់​ខ្លួន​នៅ​លើ​ទឹកដី​អីុ​តា​លី ដើម្បី​បំបែក​ប្រវត្តិសាស្ត្រ​នៃ​ការ​ប៉ះ​គ្នា​រវាង​ក្លិប​ទាំង​ពីរ ។

ការ​ប្រកួត​បាល់ទាត់​យូ​ហ្វា​ឆេ​ម​ពាន​លី​គ វគ្គ​ជម្រុះ​ក្នុង​ពូ​ល ជុំ​ទី 4 សម្រាប់​រាត្រី​ថ្ងៃ​ពុធ​នេះ​មាន​ចំនួន 8 ប្រកួត ។ កូន​លា Napoli មានការ​បារម្ភ​ពេល​ជួប​ជាមួយ​ក្រុម​កំពូល​តារាង
របស់​អង់គ្លេស មេឃ​ខៀវ Man City ចំណែក Liverpool, Sevilla, Shakhtar Donetsk និង Dortmund ប៉ះ​គូប្រកួត​ខ្សោយ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ