ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹង​ជា​ហេតុ​អី​ចាក់​ប្រពន្ធ​ហើយ ចាក់​ខ្លួនឯង​ទៀត

6 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ បុរស​ជា​ប្តី​ម្នាក់​បាន​ផឹកស្រា​ស្រវឹង​ខ្លាំង ពេល​មក​ដល់​ផ្ទះ​បាន​ឈ្លោះ​គ្នា​ជាមួយ​ប្រពន្ធ ហើយ​ក៏​បាន​យក​កន្ត្រៃ​ចាក់​ប្រពន្ធ​ចំ​ដើម​ដោះ​ខាងឆ្វេង ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​២៣ និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០១៧ ស្រុក​កៀនស្វាយ…

ខេត្តកណ្តាល ៖ បុរស​ជា​ប្តី​ម្នាក់​បាន​ផឹកស្រា​ស្រវឹង​ខ្លាំង ពេល​មក​ដល់​ផ្ទះ​បាន​ឈ្លោះ​គ្នា​ជាមួយ​ប្រពន្ធ ហើយ​ក៏​បាន​យក​កន្ត្រៃ​ចាក់​ប្រពន្ធ​ចំ​ដើម​ដោះ​ខាងឆ្វេង ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​២៣ និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០១៧ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។


ជនសង្ស័យ​ឈ្មោះ សេក ចាន់​សូ​រិ​យា អាយុ​៣៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​បើកបរ​រថយន្ត​ត្រូវជា​ប្តី ។ ចំណែក​ប្រពន្ធ​ឈ្មោះ ស៊ឹ​ម ស្រី​ប៉ុ​ច អាយុ​២៨​ឆ្នាំ មុខរបរ កសិករ នាក់​ទាំង​ពីរ​រស់នៅ​ភូមិ​ព្រែក​តា​នប់ ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

សមត្ថកិច្ច​នគរបាល​ស្រុក​កៀនស្វាយ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​បាន​ផឹកស្រា​ស្រវឹង​មក​ដល់​ផ្ទះ​រករឿង​ប្រពន្ធ ហើយដោយ​សារ​តែ​អំណាច​ស្រា​នៅ​ក្នុង​ខ្លួន​ច្រើន​បាន​ធ្វើ​ឲ្យ​ជនសង្ស័យ​យក​កន្ត្រៃ ចាក់​ទៅ​លើ​ប្រពន្ធ​មួយ​កន្លែង​ចំ​ដើម​ខាងឆ្វេង​បណ្តាល​ឲ្យ​ចេញ​ឈាម រួច​ជនសង្ស័យ​បាន​យក​កន្ត្រៃ​ចាក់​ខ្លួនឯង​តាម​ក្រោយ​ចំ​ដើមទ្រូង​ខាងឆ្វេង​ជាប់​កន្ត្រៃ​ឆ្កឹង​តែ​ម្តង ។ ឃើញ​ដូច្នោះ​ស្ត្រី​ជា​ប្រពន្ធ​បាន​ស្ទុះរ​ត់ទៅ​បីកូន​ចេញពី​ក្នុង​មុង​ចុះ​មក​ក្រោមផ្ទះ​ស្រែក​ឲ្យ​ម៉ែឪ​បងប្អូន​ឲ្យ​ជួយ ។ ភ្លាម​នោះ​ម៉ែឪ​បងប្អូន​បានឃើញ​កូនរង​របួស​ហូរ​ឈាម​ក៏​បញ្ជូន​ស្ត្រី​ជា​ប្រពន្ធ​យក​ទៅ​ព្យ​បាល​នៅ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ ។ រីឯ​បុរស​ជា​ប្តី​បញ្ជូន​យក​ទៅ​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ឃុំ ។
លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​២៨ ខែតុលា​នេះ​ស្ត្រី​រង​គ្រោះជា​ប្រពន្ធ​ក៏​បាន​មក​ដាក់​ពាក្យបណ្តឹង​មក​ប៉ុស្តិ៍​នគរបាលរ​ដ្ធ​បាល​ឃុំ​កំពង់ស្វាយ​ឲ្យ​ឃាត់ខ្លួន​តែ​ម្តង​៕