ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​បដិសេធ​បណ្តា​លិខិតឆ្លងដែន​របស់​លោកស្រី​យី​ង​ឡាក់

6 ឆ្នាំ មុន

ប្រទេស​ថៃ ៖ អាជ្ញាធរ​ថៃ​ប្រកាស​នា​ថ្ងៃ​ទី​៣១ តុលា បដិសេធ​សុពលភាព​បណ្តា​លិខិតឆ្លងដែន​របស់​អតីត​នាយក​រដ្ឋមន្ត្រី លោកស្រី​យី​ង​ឡាក់ ស៊ី​ណា​វ៉ា​ត្រា ដែល​ទទួល​ការ​កាត់ទោស​កំបាំង​មុខ​ដាក់គុក​៥​ឆ្នាំ​កាលពី​ខែកញ្ញា ក្នុង​សវនាការ​កាត់ទោស​មួយ​ដែល​គេ​ចាត់​ទុក​ថា​ជា​ការ​កាត់ទោស​ទាក់ទិន​រឿង​នយោបាយ ។…

ប្រទេស​ថៃ ៖ អាជ្ញាធរ​ថៃ​ប្រកាស​នា​ថ្ងៃ​ទី​៣១ តុលា បដិសេធ​សុពលភាព​បណ្តា​លិខិតឆ្លងដែន​របស់​អតីត​នាយក​រដ្ឋមន្ត្រី លោកស្រី​យី​ង​ឡាក់ ស៊ី​ណា​វ៉ា​ត្រា ដែល​ទទួល​ការ​កាត់ទោស​កំបាំង​មុខ​ដាក់គុក​៥​ឆ្នាំ​កាលពី​ខែកញ្ញា ក្នុង​សវនាការ​កាត់ទោស​មួយ​ដែល​គេ​ចាត់​ទុក​ថា​ជា​ការ​កាត់ទោស​ទាក់ទិន​រឿង​នយោបាយ ។

លោកស្រី​យី​ង​ឡាក់ ដែល​រដ្ឋាភិបាល​លោកស្រី​ត្រូវ​កងទ័ព​ផ្តួលរំលំ​កាលពី​ខែឧសភា ឆ្នាំ​២០១៤ គេ​ពុំ​បានឃើញ​ឡើយ ចាប់តាំងពី​ថ្ងៃ​ទី​២៥ សីហា ជា​ថ្ងៃ​ដែល​លោកស្រី​ត្រូវ​បង្ហាញ​ខ្លួន​នៅ​មុខ​តុលាការ​កំពូល​ស្តាប់​សាលក្រម​កាត់ទោស​លោកស្រី​ពី​បទ​ធ្វេស​ប្រហែស​ក្នុង​កម្មវិធី​ជួយ​ទ្រទ្រង់​ដល់​កសិករ ។

លោក DON PRAMUDWINAI រដ្ឋមន្ត្រី​ការ​បរទេស​ថៃ​ថ្លែង​ទៅ​កាន់​សារព័ត៌មាន​ថា រាល់​លិខិតឆ្លងដែន​ថៃ​របស់​លោកស្រី​យី​ង​ឡាក់ ត្រូវ​បដិសេធ ។ យើង​ពុំ​ដឹង​ថា​តើ​លោកស្រី​យី​ង​ឡាក់ ស្ថិត​នៅ​ទីណា​ឡើយ ។ សេចក្តីរាយការណ៍​មួយ​ចំនួន​និយាយ​ថា លោកស្រី​ស្ថិត​នៅ​ប្រទេស​អង់គ្លេស ប៉ុន្តែ​ពុំ​បញ្ជាក់​ពី​ទីក្រុង​ដែល​លោកស្រី​ស្នាក់​នៅឡើយ ។

ចាប់តាំងពី​បាត់​ខ្លួន​ពី​ដំណាច់​ខែសីហា​មក លោកស្រី​យី​ង​ឡាក់ ពុំ​បាន​ធ្វើ​សេច​ក្តីថ្លែង​ការណ៍​ណាមួយ​ឡើយ ។ របប​យោធា​បដិសេធ​ថា ពុំ​មានការ​ព្រមព្រៀង​គ្នា​ជាមួយ​លោកស្រី ដើម្បី​រៀប​ចំការ​រត់គេច​ខ្លួន​ទេ ។

ពួក​យោធា​ថៃ​ដែល​ឡើង​កាន់​អំណាច​តាម​រយៈ​រដ្ឋប្រហារ​មួយ​ប្រឆាំង​រដ្ឋាភិបាល លោក​ស្រី​យី​ង​ឡាក់ ចង់​រារាំង​មិន​ឱ្យ​ត្រកូល​ស៊ី​ណា​វ៉ា​ត្រា វិល​ចូល​មក​ប្រឡូក​ក្នុង​នយោបាយ​បាន​ដោយ​កាត់ទោស​អតីត​នាយក​រដ្ឋមន្ត្រី​លោក​ថា​ក់​ស៊ី​ន ស៊ី​ណា​វ៉ា​ត្រា និង​ប្អូនស្រី​លោកស្រី​យី​ង​ឡាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ