ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង់កា​រ៉ា​ស់​សាំង​ក្បែរ​ផ្ទះ ក្បែរ​ផ្សារ អ្នកស្រុក​ខ្លាច​ឆេះ

6 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ក្រុម​អាជីវករ​ជា​ច្រើន​នាក់ ដែល​កំពុង​លក់ដូរ​នៅ​ក្នុង​ផ្សារ​ព្រែក​ឈ្មោះ ព្រមទាំង​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ ដែល​រស់នៅ​ជុំវិញ​ផ្សារ​នោះ បាន​សំដែង​នូវ​ការ​ព្រួយបារម្ភ​ជា​ខ្លាំង នៅ​ពេល​ឃើញ​គេ​កំពុង​សាងសង់​កា​រ៉ា​ស់​សាំង នៅ​ក្បែ​ផ្ទះ និង​តូប​លក់ដូរ​របស់​ពួក​គាត់…

ខេត្តព្រៃវែង ៖ ក្រុម​អាជីវករ​ជា​ច្រើន​នាក់ ដែល​កំពុង​លក់ដូរ​នៅ​ក្នុង​ផ្សារ​ព្រែក​ឈ្មោះ ព្រមទាំង​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ ដែល​រស់នៅ​ជុំវិញ​ផ្សារ​នោះ បាន​សំដែង​នូវ​ការ​ព្រួយបារម្ភ​ជា​ខ្លាំង នៅ​ពេល​ឃើញ​គេ​កំពុង​សាងសង់​កា​រ៉ា​ស់​សាំង នៅ​ក្បែ​ផ្ទះ និង​តូប​លក់ដូរ​របស់​ពួក​គាត់ ដោយ​ពួក​គាត់​ម្នាក់​ៗ​បាន​អះអាង​ថា ខ្លាច​មាន​អគ្គិភ័យ​កើតឡើង បណ្តាល​ឲ្យ​ឆាបឆេះ​ដល់​ផ្ទះសម្បែង និង​ផ្សារ​របស់​ពួក​គាត់ ។

ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា កា​រ៉ា​ស់​សាំង​ដែល​គេ​កំពុង​សាងសង់​នោះ មាន​ម្ចាស់​ឈ្មោះ ស៊ុំ ឃុន​ច្ឆ័​យ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជា​មនុស្ស​ដ៏​មាន​ឥទ្ធិពល​ម្នាក់​នៅ​ក្នុងភូមិ ចំណែក​ទីតាំង​ដែល​គេ​កំពុង​ធ្វើ​នោះ មាន​ទំហំ​ក្រឡា​ផ្ទៃ​៣០០​ម៉ែត្រការ៉េ គឺ​បណ្តោយ​២០​ម៉ែត្រ និង​ទទឹង​១៥​ម៉ែត្រ ស្ថិត​នៅ​ក្នុងភូមិ​ព្រែក​ឈ្មោះ ឃុំ​ព្រែក​តាសរ ស្រុក​ពោ​ធ៌​រៀង ខេត្តព្រៃវែង ត្រង់​ចំណុច​ផ្លូវកែង​បំបែក​ជា​៣ ជាប់​នឹង​ជញ្ជាំង​ផ្ទះ​របស់​អ្នកស្រុក​តែ​ម្តង ហើយ​មាន​ចម្ងាយ​តែ​ជាង​១០​ម៉ែត្រ​ប៉ុណ្ណោះ​ពី​ផ្សារ​ព្រែក​ឈ្មោះ ព្រមទាំង​សាលា​បឋម​សិក្សា និង​អនុ​វិទ្យាល័យ​ព្រែក​តាសរ ។

ពលរដ្ឋ​នៅ​ទីនោះ​បញ្ជាក់​ថា ការ​ធ្វើកា​រ៉ា​ស់​សាំង​នៅ​ចំ​កណ្តាល​ទីប្រជុំជន​បែប​នេះ គឺ​វា​មាន​គ្រោះថ្នាក់​ខ្លាំង​ណាស់ បើ​មាន​ហេតុការណ៍​ផ្ទុះ​ឆាបឆេះ​កើតជា​អគ្គិភ័យ​ឡើង​រាលដាល​ដល់​ផ្ទះ​អ្នកស្រុក ឆេះ​ដល់​ផ្សារ ឬ​ឆេះ​ដល់​សាលារៀន តើ​នរណា​ហ៊ាន​ទទួលខុសត្រូវ ? បញ្ហា​នេះ​ធ្វើ​ឲ្យ​ពួក​គាត់​បារម្ភ​ខ្លាំង​ណាស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ