ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​អី​ក្រុង​ព្យុ​ង​យ៉ាង​ នឹង​ពុំ​ចាញ់​សង្គ្រាម​ប្រឆាំង​កូរ៉េ​ខាងត្បូង និង​អា​មេ​រិ​ក?

6 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងជើង ៖ ខណៈ​ដែល​កូរ៉េ​ខាងជើង​រៀបចំ​ខ្លួន​សម្រាប់​សង្គ្រាម​ក្នុង​ក្រុង​មួយ​កូរ៉េ​ខាងត្បូង ​បែរជា​ផ្តោត​លើ​បណ្តា​យុទ្ធសាស្ត្រ​ការពារ ។ នេះ​ជា​ការ​វាយតម្លៃ​របស់​លោក​​អេ​ឡិច​សាន់​ដ្រ៍ ស៊ី​ត​នី​កូវ អ្នក​សរសេរ​អត្ថបទ​វិភាគ​នៃ​កាសែត​រុ​ស្ស៊ី SVOBODNAYA GAZETA…

ប្រទេស​កូរ៉េ​ខាងជើង ៖ ខណៈ​ដែល​កូរ៉េ​ខាងជើង​រៀបចំ​ខ្លួន​សម្រាប់​សង្គ្រាម​ក្នុង​ក្រុង​មួយ​កូរ៉េ​ខាងត្បូង ​បែរជា​ផ្តោត​លើ​បណ្តា​យុទ្ធសាស្ត្រ​ការពារ ។ នេះ​ជា​ការ​វាយតម្លៃ​របស់​លោក​​អេ​ឡិច​សាន់​ដ្រ៍ ស៊ី​ត​នី​កូវ អ្នក​សរសេរ​អត្ថបទ​វិភាគ​នៃ​កាសែត​រុ​ស្ស៊ី SVOBODNAYA GAZETA ដែល​និយាយ​ថា រូប​លោក​មានការ​ជឿជាក់​លើ​ជោគជ័យ​របស់​​ក្រុង​ព្យុ​ង​យ៉ាង​ ក្នុង​ករណី​មាន​ជម្លោះ​ខាង​យោធា​ជាមួយ​ក្រុង​សេ​អ៊ូ​ល និង​ក្រុង​វ៉ា​ស៊ី​ន​តោន ។

អ្នក​សរសេរ​អត្ថបទ​វិភាគ​រូប​នេះ​តាម​រយៈ​អត្ថបទ​មួយ​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៣០ តុលា ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​រុ​ស្ស៊ី SPUTNIK និយាយ​ទៀត​ថា ទាំង​ក្រុង​វ៉ា​ស៊ី​ន​តោន​ទាំង​ក្រុង​សេ​អ៊ូ​ល បច្ចុប្បន្ន​ពុំ​មាន​ព័ត៌មាន​ច្បាស់​នានា​ឡើយ​លើ​ចំនួន​មនុស្ស​កូរ៉េ​ខាងជើង ដែល​ត្រៀម​ចូល​ប្រឡូក​ក្នុង​ជម្លោះ​ដោយ​អាវុធ​ក្នុង​ករណី​ត្រូវការ ។ លោក​បន្ត​ថា ព័ត៌​មាន​​ទាំងឡាយ​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងត្បូង YONHAP ស្តី​ពី​វត្ត​មាន​ទាហាន​កូរ៉េ​ខាងជើង ប្រមាណ​ជា​៦០០.០០០​នាក់ ជា​ព័ត៌មាន​ពុំ​ពិត​ឡើយ ពីព្រោះ​គេ​​ពុំ​ត្រូវ​បំភ្លេច​ទេ​ថា មនុស្ស​ដល់​ទៅ​៦​លាន​នាក់​ឯណោះ​បាន​ចុះ​ឈ្មោះ​ចូល​បម្រើ​ក្នុង​កង​ឆ្មាំ​ក្រហម​កម្មករ និង​កសិករ ដែល​ពួក​គេ​ចូលរួម​ដោយ​ទៀងទាត់ ក្នុង​សមយុទ្ធ​យោធា​​នានា ។ ដូច្នេះ​កូរ៉េ​ខាងជើង​មាន​ទាហាន​ដល់​ទៅ​ប្រមាណ​ជា​៨​លាន​នាក់ ដែល​អាច​កេណ្ឌ​ប្រមូល​ដោយ​ឆាប់រហ័ស​ក្នុង​ករណី​មាន​គ្រោះថ្នាក់ ។ លើស​ពី​នេះ​ទៀត បើ​តាម​លោក​ស៊ី​ត​នី​កូវ ថា ការ​អះអាង​ទាំងឡាយ​ដែល​ថា ក្រុង​ព្យុ​ង​យ៉ាង​នឹង​ផ្តោត​លើ​យុទ្ធសាស្ត្រ​វាយប្រហារ​មួយ​គឺ​មិន​ត្រូវ​ទេ ព្រោះ​កូរ៉េ​ខាងជើង​ពង្រឹង​ជំហរ​ការពារ​វិញ​ទេ ។

លោក​បន្ត​ថា ប្រសិនបើ​កូរ៉េ​ខាងត្បូង​គាំទ្រ​ដោយ​សហរដ្ឋ​អា​មេ​រិ​ក​សាកល្បង​ធ្វើការ​វាយ​លុក​មួយ​លើ​កូរ៉េ​ខាងជើង នោះ​នឹង​ជួប​ប្រទះ​កិច្ច​ការពារ​ដល់​ទៅ​៤​កម្រិត ។ លើស​ពី​នេះ​ទៀត កងកម្លាំង​ពិសេស​ខាង​កិច្ច​ការពារ​មួយ​សំដៅ​ធានា​សន្តិសុខ​រដ្ឋធានី​ក្រុង​ព្យុ​ង​យ៉ាង ដែល​រួម​មាន​កងពលតូច​ពិសេស​បំពាក់​ដោយ​គ្រាប់បែក​ត្រូវ​បាន​បង្កើត​ឡើង ។ កងកម្លាំង​ពិសេស​នេះ​ត្រៀមប្រយុទ្ធ​រហូត​ដល់​នៅ​សល់​ទាហាន​ចុង​ក្រោយ ។

ទោះបី​យ៉ាងណា យោង​តាម​អ្នក​ជំនាញការ​រូប​នេះ​ថា ក្រុង​សេ​អ៊ូ​ល​ពុំ​មាន​បំណង​ណា​ធ្វើការ​វាយប្រហារ​ឡើយ ទោះបីជា​ខ្លួន​យល់​ថា អាវុធ​ប្រភេទ​ចាស់​ៗ​ដែល​ក្រុង​ព្យុ​ង​យ៉ាង​ប្រើ​អាច​ឱ្យ​ខ្លួន​ដណ្តើម​បាន​ជោគជ័យ​ក្តី ។

ដោយ​មាន​អាវុធ​ពុំ​សូវ​សម្បូរ​បែប កូរ៉េ​ខាងត្បូង​បាន​បោះទុន​វិនិយោគ​យ៉ាងច្រើន​សន្ធឹក​សន្ធាប់​លើ​ការ​ផលិត​អាវុធ​ថ្មី​ៗ ហើយ​ពង្រឹង​កងទ័ព​របស់​ខ្លួន ។

ទោះបី​យ៉ាងណា គេ​ពុំ​ត្រូវ​ភ្លេច​បណ្តា​ចំណុចខ្សោយ​របស់​កូរ៉េ​ខាងត្បូង​ឡើយ ។ ទាហាន​កូរ៉េ​ខាងត្បូង​មាន​ប្រមាណ​តែ​៤៩០.០០០​នាក់ ហើយ​អាច​បូក​បន្ថែម​ទាហាន​អា​មេ​រិ​ក​២៨.០០០​នាក់​ទៀត ដែល​មាន​វត្ត​មាននៅ​ឧបទ្វីប​កូរ៉េ ព្រមទាំង​ទាហាន​អា​មេ​រិ​ក​៥០.០០០​នាក់ ដាក់​ពង្រាយ​នៅ​ជប៉ុន ។

ដូច្នេះ​ក្នុង​ករណី​មាន​ជម្លោះ​កូរ៉េ​ខាងត្បូង​អាច​មាន​ទាហាន​ត្រឹមតែ​ប្រមាណ​៥០០.០០០​នាក់ ទល់​នឹង​ទាហាន​របស់​លោក​គី​ម ជុង​អ៊ុ​ន ៨​លាន​នាក់ ។ ហើយ​បើ​ក្រុង​សេ​អ៊ូ​ល​មាន​លទ្ធភាព​កេណ្ឌ​ប្រមូល​ទាហាន​បម្រុង​៤,៥​លាន​នាក់​មាន​អាយុ​ពី​១៨​ទៅ​៣៥​ឆ្នាំ បែប​នេះ​ក៏​គ្មាន​អី​អស្ចារ្យ​ដែរ ព្រោះ​កង​ទាហាន​បម្រុង​អាច​បម្រើកងទ័ព​យ៉ាង​យូរ​ត្រឹម​២​ឆ្នាំ ។

លោក​ស៊ី​ត​នី​កូវ គូសបញ្ជាក់​ម្យ៉ាងទៀត​ថា ក្នុង​ករណី​មាន​សង្គ្រាម​ក្រុង​សេ​អ៊ូ​ល​នឹង​ធ្វើ​រាល់​ប្រតិបត្តិការ​យោធា​ក្រោម​បញ្ជាការ​របស់​មន្ទីរ​ប៉ង់​តា​ហ្គោ​ន ។ លោក​ថា បទ​ពិសោធន៍​នៃ​សង្គ្រាម​នៅ​អីុ​រ៉ា​ក់ ពិសេស​ពេល​ធ្វើ​ប្រតិបត្តិការ​យោធា​រំដោះ​ក្រុង​ម៉ូ​ស​ស៊ុ​ល​បង្ហាញ​ថា ក្នុង​បណ្តា​ទីក្រុង​ប្រព័ន្ធ​អាវុធ​ទំនើប​ៗ​ពុំ​សូវ​មាន​ប្រសិទ្ធភាព​ខ្លាំង​ឡើយ រហូត​ដល់​គ្មាន​សោះ​ផង ។

អ្នកវិភាគ​រូប​នេះ​បន្ត​ថា ការ​ដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​ប្រឆាំង​មី​ស៊ី​ល THAAD អាច​បង្ហាញ​ថា នេះ​ជា​សញ្ញា​ដែល​ថា ក្រុង​ព្យុ​ង​យ៉ាង​មានការ​រីក​ចម្រើន​ខ្លាំង​ក្នុង​មហិច្ឆតា​បង្កើត​អាវុធ​នុយក្លេអ៊ែរ និង​បាលី​ស្ទិ​ក ។ ទន្ទឹម​នឹង​នេះ ក្រុង​សេ​អ៊ូ​ល​ស្ទើរតែ​គ្មាន​ធ្វើ​អ្វី​សោះ ដើម្បី​ទប់ទល់​នឹង​ការ​គំរាមកំហែង​នេះ ។

អ្នក​ជំនាញការ​រូប​នេះ​ធ្វើការ​សន្និដ្ឋាន​ថា ឆ្លើយ​តប​ចំពោះ​ការ​វាយប្រហារ​តាម​អាកាស​របស់​អា​មេ​រិ​ក គេ​សន្មត់​ថា ក្រុង​ព្យុ​ង​យ៉ាង​នឹង​ធ្វើការ​វាយប្រហារ​នុយក្លេអ៊ែរ​មួយ​សំដៅ​លើ​ប្រព័ន្ធ​ការពារ​របស់​កូរ៉េ​ខាងត្បូង ។ បន្ទាប់​មក​ក្រុង​ព្យុ​ង​យ៉ាង​វាយលុក​ចូល​ក្នុង​រដ្ឋ​ធានី​សេ​អ៊ូ​ល ។ ពេល​នោះ​ពួក​អា​មេ​រិ​ក​ខ្លាច​កូរ៉េ​ខាងជើង​អាច​បង្កើត​សង្គ្រាម​ក្នុង​ទីក្រុង​មួយ​ដែល​ប្រសិទ្ធភាព​របស់​កង​យន្តហោះ​នឹង​ត្រូវ​កាត់​បន្ថយ​យ៉ាង​ខ្លាំង ។ បន្ទាប់​មក ភាព​ជ្រួលច្របល់​របស់​បណ្តាជន​ស៊ី​វិល​រឹតតែ​ធ្វើ​ឱ្យ​សភាពការណ៍​កាន់តែ​យ៉ាប់យ៉ឺន​ខ្លាំង​ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ