ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកស្រុក​ខឹង​ណាស់ កុងត្រូលជជុះ​ធ្វើ​ឱ្យ​គោក្របី​ធ្លាក់​ថ្លៃ​

6 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​រស់នៅ​តាម​ព្រំដែន​មានការ​ត្អូញត្អែ​យ៉ាង​ខ្លាំង​អំពី​តម្លៃ​សត្វ​គោក្របី​ធ្លាក់​ថ្លៃ​ថោក​ដោយ​ចោទប្រកាន់​ថា មក​ពី​មាន​ក្រុម​អ្នកម៉ៅការ​ដើរ​យក​ប្រាក់​ពី​ឈ្មួញកណ្តាល​គឺ​ក្របី​ជំទង់​១​ក្បាល​៥​ម៉ឺន​រៀល ក្របី​មេ​ឬ​ក្របី​ឈ្មោល​ធំ​តម្លៃ​១​ក្បាល​១០​ម៉ឺន​រៀល ទើប​ធ្វើ​ឲ្យ​ឈ្មួញ​វៀតណាម​ទម្លាក់​តម្លៃ ។ ប្រជាពលរដ្ឋ​បាន​ត្អូញត្អែ​នេះ​កើតឡើង​នៅ​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០១៧…

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​រស់នៅ​តាម​ព្រំដែន​មានការ​ត្អូញត្អែ​យ៉ាង​ខ្លាំង​អំពី​តម្លៃ​សត្វ​គោក្របី​ធ្លាក់​ថ្លៃ​ថោក​ដោយ​ចោទប្រកាន់​ថា មក​ពី​មាន​ក្រុម​អ្នកម៉ៅការ​ដើរ​យក​ប្រាក់​ពី​ឈ្មួញកណ្តាល​គឺ​ក្របី​ជំទង់​១​ក្បាល​៥​ម៉ឺន​រៀល ក្របី​មេ​ឬ​ក្របី​ឈ្មោល​ធំ​តម្លៃ​១​ក្បាល​១០​ម៉ឺន​រៀល ទើប​ធ្វើ​ឲ្យ​ឈ្មួញ​វៀតណាម​ទម្លាក់​តម្លៃ ។ ប្រជាពលរដ្ឋ​បាន​ត្អូញត្អែ​នេះ​កើតឡើង​នៅ​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០១៧ នៅ​ភូមិ​ចេក ឃុំ​សំរោង ស្រុក​ច​ន្ទ្រា ។

 បើ​តាម​ស្ត្រី​ឈ្មោះ ឆាត ស្រី​មុំ អាយុ​២៧​ឆ្នាំ នៅ​ភូមិ​ចេក​បាន​ប្រាប់​ឲ្យ​ដឹង​ថា អំឡុង​២​ឆ្នាំ​មកនេះ​ក្របី​គោ​ធ្លាក់​ចុះ​តម្លៃ​ដោយ​ឈ្មួញ​ទម្លាក់​តម្លៃ​ក្របី​ជំទង់​១​ក្បាល​តម្លៃ​១១​លាន​ដុ​ង ក្របី​មេ​ធំ​១​ក្បាល​តម្លៃ​១៥​លាន​ដុ​ង បើ​ប្រៀបធៀប​ទៅ​ឆ្នាំ​២០១៥ ក្របី​ជម្ទង់ លក់​បាន​១​ក្បាល​១៥​លាន​ដុ​ង បើ​ក្របី​ធំ ១​ក្បាល​តម្លៃ​២០​លាន​ដុ​ង​ស្មើ​៤​លាន​រៀល​ឬ​១​ពាន់​ដុល្លារ ក៏​ប៉ុន្តែ​ចាប់ពី​ឆ្នាំ​២០១៦-២០១៧ នេះ​តម្លៃ​ក្របី​ធ្លាក់​ចុះ​រហូត​១​ក្បាល​១៥​លាន​ដុ​ង​ស្មើ​២,៥០០,០០០​រៀល​ប៉ុណ្ណោះ ។ ហើយ​មក​ដល់​ខែតុលា​២០១៧​នេះ​ក្របី​មេ​ធំ​ឡើងថ្លៃ​បន្តិច​វិញ​គឺ​១​ក្បាល​តម្លៃ​១៧​លាន​ដុ​ង​ស្មើ​ជាង​៣​លាន​រៀល ។

ចំណែក​គោ​ក៏​ចុះថោក​ដែរ​គោ​ធំ​១​ក្បាល​១១​លាន​ទៅ​១៤​លាន​ដុ​ង​ប៉ុណ្ណោះ​ហើយ​តម្លៃ​ក្របី​គោ​ចុះថោក​នេះ​គឺ​មក​ពី​មាន​ក្រុម​អ្នកម៉ៅការ​ភាស៊ី តាម​ព្រំដែន​ដើរមក​យក​ប្រាក់​ពី​ឈ្មួញកណ្តាល​ពេល​លក់​យក​ប្រាក់​មួយ​សារ​ហើយ​ពេល​ដឹកគោ​ក្របី​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម​ត្រូវ​បង់​ឲ្យ​សមត្ថកិច្ច​តាម​ច្រករបៀង​មួយ​ក្បាល​១០​ម៉ឺន​រៀល​ទៀត​ទើប​ឈ្មួញ​ហ៊ាន​ទិញ​ឲ្យ​តម្លៃ​ថោក ។

ប្រជាពលរដ្ឋ​ក៏​បាន​បន្ត​ទៀត​ថា ប្រជាពលរដ្ឋ​រស់នៅ​តាម​ព្រំដែន​ក្នុងស្រុក​ច​ន្ទ្រា​គឺ​ក្រៅពី​មុខរបរ​ធ្វើស្រែ​គឺ​ចិញ្ចឹមសត្វ​គោក្របី ក្នុង​មួយ​គ្រួសារ​មាន​១០​ក្បាល​ទៅ​២០​ក្បាល ពួក​គាត់​ត្រូវការ​ចំណាយ​ប្រាក់​ច្រើន​ទិញ​ចំបើង​ក្រៅពី​ដេញ​ទៅ​ឃ្វាល ដូច្នេះ​ប្រជាពលរដ្ឋ​អ្នក​ចិញ្ចឹម​គោក្របី សូម​អំពាវនាវ​ដល់​អាជ្ញាធរ​ខេត្ត​មេត្តា ចុះ​ទៅ​ពិនិត្យ​ដោះស្រាយ​កុំ​ឲ្យ​ជន​ឆក់​ឱកាស់​ដាក់កុង​ត្រូល​ទា​ប្រាក់​ពី​ប្រជាពលរដ្ឋ​លក់​គោក្របី​ជា​ពិសេស​សមត្ថកិច្ច​អ្នកម៉ៅការ​ភាស៊ី​និង​សមត្ថកិច្ច​ឈ​ជើង​តាម​ច្រករបៀង​ព្រំដែន​បង់ប្រាក់​ពី​ប្រជាពលរដ្ឋ​និង​ឈ្មួញកណ្តាល​ថ្លៃ​ពេក​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​នៅ​តាម​ព្រំដែន​មាន​លទ្ធភាព​អាច​ចិញ្ចឹម​គោក្របី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​កាត់​បន្ថយ​ភាព​ក្រីក្រ ជៀសវាង​ចំណាកស្រុក​ទៅ​រក​ការងារ​ធ្វើ​នៅ​ក្រៅ​ខេត្ត​។​ទាក់ទិន​ករណី​ក្របី​ចុះថោក​នេះ​ដែរ​មិន​អាច​រក​ការ​បំភ្លឺ​ពី​អាជ្ញាធរ​បាន​ទេ​និង​មិន​អាច​រក​ការ​បំភ្លឺ​ពី​ក្រុម​អ្នកម៉ៅការ​ភាស៊ី​និង​សមត្ថកិច្ច​តាម​ច្រករបៀង​ក្នុង​ឃុំ​សំរោង​បាន​ដែរ​មក​ដល់​ល្ងាច​ថ្ងៃ​ទី​៣១ តុលា នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ