ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​ច្រើន​ពេក ទើប​ក្រសួង​សាធារណការ​ចែក​មួក

6 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ដោយ​មើលឃើញ​ពី​កត្តា​គ្រោះថ្នាក់​បង្ក​ឲ្យ​មនុស្ស​ស្លាប់ និង​របួស​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​បូក​រួមការ​យល់​ដឹង​ពី​ច្បាប់​នៅ​មាន​កម្រិត​ប្រជាពលរដ្ឋ​នៅ​ខេត្តស្ទឹងត្រែង បាន​អនុវត្ត​គោរព​ច្បាប់​ចរាចរ និង​មួយ​ចំនួន​ទៀត​មិន​ទាន់​ប្រែ​ពី​ទម្លាប់​ចាស់​ផ្លាស់​មក​ជា​ទម្លាប់​ប្រើប្រាស់​សម្ភារ ដើម្បី​ការពារ​សុ​វត្តិភាព​ផ្ទាល់ខ្លួន​នៅឡើយ​ដែរ​។ ដើម្បី​ធានា​សុខ​សុវត្ថិភាព​មន្ត្រី​នគរបាល​ចរាចរ​បាន​ខិតខំ​អប់រំ​ណែនាំ និង​បញ្ជៀប​បញ្ហា​រួម ព្រមទាំង​ច្បាប់​ទៅ​ដល់​អ្នកបើកបរ​រថយន្ត​បន្ថែម​លើ​អនុវត្ត…

ខេត្តស្ទឹងត្រែង ៖ ដោយ​មើលឃើញ​ពី​កត្តា​គ្រោះថ្នាក់​បង្ក​ឲ្យ​មនុស្ស​ស្លាប់ និង​របួស​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​បូក​រួមការ​យល់​ដឹង​ពី​ច្បាប់​នៅ​មាន​កម្រិត​ប្រជាពលរដ្ឋ​នៅ​ខេត្តស្ទឹងត្រែង បាន​អនុវត្ត​គោរព​ច្បាប់​ចរាចរ និង​មួយ​ចំនួន​ទៀត​មិន​ទាន់​ប្រែ​ពី​ទម្លាប់​ចាស់​ផ្លាស់​មក​ជា​ទម្លាប់​ប្រើប្រាស់​សម្ភារ ដើម្បី​ការពារ​សុ​វត្តិភាព​ផ្ទាល់ខ្លួន​នៅឡើយ​ដែរ​។


ដើម្បី​ធានា​សុខ​សុវត្ថិភាព​មន្ត្រី​នគរបាល​ចរាចរ​បាន​ខិតខំ​អប់រំ​ណែនាំ និង​បញ្ជៀប​បញ្ហា​រួម ព្រមទាំង​ច្បាប់​ទៅ​ដល់​អ្នកបើកបរ​រថយន្ត​បន្ថែម​លើ​អនុវត្ត ។ គេ​សង្កេត​ឃើញ​អ្នក​បើក​មួយ​ចំនួន​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ដូច​ជា​ការ​ពាក់មួក​សុវត្ថិភាព​ជាដើម ។ ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ​ក្រសួង​សាធារណការ​ដឹក​ជញ្ជូន និង​រាជរដ្ឋាភិបាល​បាន​រិះរក​មធ្យោបាយ​ធ្វើ​យ៉ាងណា​រក្សា​ឲ្យ​អ្នកបើកបរ​មាន​សុ​វត្តិភាព ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ដែល​ឡើង​ដោយ​ចរាចរ​លើ​ដងផ្លូវ ។ មន្ទីរ​សាធារណការ​ដឹក​ជញ្ជូន​ខេត្ត ទទួល​មួក​សុវត្ថិភាព​ពី​ក្រសួង​សាធារណការ ដឹក​ជញ្ជូន​ចំនួន​៥០០​មួក ដើម្បី​ធ្វើការ​ចែក​ជូន​ដល់​អ្នកបើកបរ​ម៉ូតូ​នៅ​តាម​បណ្តា​ស្រុក​ក្រុង​ទាំង​៥​ក្នុង​ខេត្តស្ទឹងត្រែង​ទាំងមូល ដោយ​ឥត​គិតថ្លៃ​ផង​ដែរ​។


លោក ស គឹ​ម​ណាត ប្រធាន​មន្ទីរ​សាធារណៈការ ដឹក​ជញ្ជូន​ខេត្តស្ទឹងត្រែង​បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០១៧ មន្ទីរ​សាធារណៈការ ដឹក​ជញ្ជូន ទទួល​មួក​សុវត្ថិភាព​ចំនួន​៥០០​មួក ពី​ក្រសួង​សាធារណៈការ ជាមួយ​នគរបាល​ចរាចរ​ជើង​គោក​ចែក​ជូន ប្រជាពលរដ្ឋ​អ្នកបើកបរ​ទោច​ក្រ​ក្រ​យានយន្ត​ព្រម ទាំង​បញ្ជៀប​បញ្ហា​ផ្លូវច្បាប់ នៃ​គ្រោះថ្នាក់​ចរាច​ដែរ ។ ក្នុង​នោះ​មានការ​ពន្យល់​ណែរ​នាំ​អប់រំ​ច្បាប់​ចរាចរ ការ​បើកបរ​លើស​ល្បឿន ការ​បិត​ចំណាំងផ្លាត ដោយ​ពាក់​មួយ​សុវត្ថិភាព និង​ដាក់​កញ្ចក់​មើល​ក្រោយ រួម​ទាំង​ការ​បើកបរ​គ្រប់គ្រង​ដោយ​គ្រឿង​ស្រវឹង ការ​រក្សា​គ្រឿង​បរិក្ខា​យានយន្ត​ផង​ដែរ ។
លោក​ប្រធាន​មន្ទីរ​បញ្ជាក់​ថា ការ​យកចិត្តទុកដាក់ រាជរដ្ឋាភិបាល​បាន​សម្លឹង​មើលឃើញ​ថា បញ្ហា​គ្រោះថ្នាក់​ចរាចរ​ជា​ឃាតករ​លាក់​មុខ ដែល​សម្លាប់​មនុស្ស​ភ្លាម​ៗ នៅ​ពេល​ដែល​អ្នកបញ្ជា​គ្រប់​យានយន្ត ខ្វះ​ការ​ប្រុង​ប្រយ័ត្ន បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​បាត់បង់​ជីវិត​បាន ។

អ្នក​រត់​ម៉ូតូឌុប​ម្នាក់​បាន​លើក​ឡើង​ថា ការ​ពាក់មួក​ស​វុ​ត្ថិ​ភាព គឺជា​រឿង​មួយ​ដ៏​ល្អ ពីព្រោះ​វា​ជួយ​ការពារ​គ្រោះថ្នាក់​ចរាចរ បាន​មួយ​កម្រិត ហើយ​ក្បាល​ជា​ផ្នែក​មួយ​ដ៏​សំខាន់​បំផុត ដូច្នេះ​យើង​គួរ​ចូលរួម​ថែរក្សា​សុវត្ថិភាព​ផ្ទាល់ខ្លួន​ឲ្យ​បាន​គ្រប់​វេលា​នៅ​ពេល​បើកបរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ