ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្តា​មេដឹកនាំ​​ដែល​ដក​តំណែង​រង​ការ​គំរាម​កាត់ទោស​

6 ឆ្នាំ មុន

ប្រទេស​អេ​ស្ប៉ា​ញ ៖ អយ្យការ​អេ​ស្ប៉ា​ញ​កាលពី​ថ្ងៃ​ទី​៣០ តុលា បាន​រៀបចំ​នីតិវិធី​ដែល​អាច​នាំ​ទៅ​ដល់​ការ​ចោទប្រកាន់​ពី​បទ​ធ្វើ​ឧទ្ទាម​កម្ម​ប្រឆាំង​ប្រធានាធិបតី​កា​តា​ឡូញ​ដែល​ត្រូវ​ដកហូត​តំណែង​លោក CARLES PUIGDEMONT ព្រមទាំង​មេដឹកនាំ​ទាមទារ​ឯករាជ្យ​កា​តា​ឡូញ​ឯទៀត​ៗ៣​ថ្ងៃក្រោយ​ការ​ប្រកាស​ឯករាជ្យ​ភាព​តំបន់​នេះ ។ គឺ​អគ្គ​រដ្ឋ​អាជ្ញា​អេ​ស្ប៉ា​ញ…

ប្រទេស​អេ​ស្ប៉ា​ញ ៖ អយ្យការ​អេ​ស្ប៉ា​ញ​កាលពី​ថ្ងៃ​ទី​៣០ តុលា បាន​រៀបចំ​នីតិវិធី​ដែល​អាច​នាំ​ទៅ​ដល់​ការ​ចោទប្រកាន់​ពី​បទ​ធ្វើ​ឧទ្ទាម​កម្ម​ប្រឆាំង​ប្រធានាធិបតី​កា​តា​ឡូញ​ដែល​ត្រូវ​ដកហូត​តំណែង​លោក CARLES PUIGDEMONT ព្រមទាំង​មេដឹកនាំ​ទាមទារ​ឯករាជ្យ​កា​តា​ឡូញ​ឯទៀត​ៗ៣​ថ្ងៃក្រោយ​ការ​ប្រកាស​ឯករាជ្យ​ភាព​តំបន់​នេះ ។ គឺ​អគ្គ​រដ្ឋ​អាជ្ញា​អេ​ស្ប៉ា​ញ លោក JOSE MANUEL MAZA ផ្ទាល់​តែ​ម្តង ដែល​ប្រកាស​នៅ​ក្រុង​ម៉ា​ឌ្រី​ត​ពី​ការ​ដាក់​ពាក្យ​ប្តឹងប្រឆាំង​បណ្តា​មេដឹកនាំ​កា​តា​ឡូញ​ដែល​ដកហូត​តំណែង​ទាំងអស់ ។

ទន្ទឹម​នឹង​នេះ​ដែរ លោក CARLES PUIGDEMONT ជា​ប្រភព​នៃ​ការ​បោះ​ប្រជាមតិ​ពី​ឯករាជ្យ​ភាព​កាលពី​ថ្ងៃ​ទី​១ តុលា ទោះ​មានការ​ហាមឃាត់​របស់​តុលាការ​កំពូល​អេ​ស្ប៉ា​ញ ស្ថិត​នៅ​ក្រុង​ព្រុ​ច​សែ​ល​ប្រទេស​បែ​ល​ហ្ស៊ិ​ក ។ នេះ​ជា​ការ​អះអាង​កាលពី​យប់​ថ្ងៃ​ទី​៣០ តុលា របស់​មេធាវី​ជនជាតិ​បែ​ល​ហ្ស៊ិ​កមួយ​រូប ។ យោង​តាម​សារព័ត៌មាន​អេ​ស្ប៉ា​ញ​ទាំងឡាយ​ថា លោក PUIGDEMONT អមដំណើរ​ដោយ​សមាជិក​ច្រើន​រូប​នៃ​រដ្ឋាភិបាល​របស់​លោក​ដែល​ត្រូវ​គេ​រំលាយ​ចោល ។ មាន​ពាក្យ​ចចាមអារ៉ាម​ថា លោក​ទៅ​កាន់​បែ​ល​ហ្ស៊ិ​ក ដើម្បី​សុំ​សិទ្ធិ​ជ្រកកោន​នៅ​ទីនោះ ក៏​ប៉ុន្តែ​លោក ME PAUL BEKAERT មេធាវី​បែ​ល​ហ្ស៊ិ​ក​និយាយ​ប្រាប់​ទូរទស្សន៍ URT ថា លោក PUIGDEMONT ពុំ​មែន​មក​កាន់​បែ​ល​ហ្ស៊ិ​ក ដើម្បី​សុំ​សិទ្ធិ​ជ្រកកោន​ឡើយ ។

ការ​ចោទប្រកាន់​ពី​បទ​ឧទ្ទាម​កម្ម​នៅ​អេ​ស្ប៉ា​ញ​អាច​មានទោស​ជាប់គុក​រហូត​ដល់​៣០​ឆ្នាំ គឺ​លើស​ទោស​សម្លាប់​មនុស្ស​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ