ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​កៀនស្វាយ​សប្បុរសធម៌​» កម្មវិធី​ដែល​ម្ចាស់​អាជីវកម្ម​លក់ដូរ​ម្ហូបអាហារ​អាច​រក​ចំណូល និង​ជួយ​សង្គម

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្នុង​គោលបំណង​ជួយ​ដល់​ម្ចាស់​អាជីវកម្ម​លក់ដូរ​ម្ហូប​ទទួល​បាន​ឱកាស​​ពង្រីក​ទីផ្សារ​របស់​ខ្លួន​ទៅ​កាន់​អតិថិជន​ថ្មី​ៗ នឹង​មក​ចូលរួម​ពី​គ្រប់​មជ្ឈដ្ឋាន​ក៏​ដូច​ជា​​ការ​ចូល​រូ​ម ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​ជួយ ​ដល់​កុមារ​កំព្រារ និង​ទុរគត​ជន កម្មវិធី​មួយ​ដែល មានឈ្មោះ​ថា «​កៀនស្វាយ​សប្បុរសធម៌​»…

រាជធានី​ភ្នំពេញ ៖ ក្នុង​គោលបំណង​ជួយ​ដល់​ម្ចាស់​អាជីវកម្ម​លក់ដូរ​ម្ហូប​ទទួល​បាន​ឱកាស​​ពង្រីក​ទីផ្សារ​របស់​ខ្លួន​ទៅ​កាន់​អតិថិជន​ថ្មី​ៗ នឹង​មក​ចូលរួម​ពី​គ្រប់​មជ្ឈដ្ឋាន​ក៏​ដូច​ជា​​ការ​ចូល​រូ​ម ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​ជួយ ​ដល់​កុមារ​កំព្រារ និង​ទុរគត​ជន កម្មវិធី​មួយ​ដែល មានឈ្មោះ​ថា «​កៀនស្វាយ​សប្បុរសធម៌​» នឹង​រៀបចំ​រយៈពេល​២​ថ្ងៃ
ចាប់ពី​ថ្ងៃ​ទី ២៥-២៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ ខាង​មុន​នេះ ។

សូម​បញ្ជាក់​ថា «​កៀនស្វាយ​សប្បុរសធម៌​» កម្មវិធី​ដែល​ម្ចាស់​អាជីវកម្ម​លក់ដូរ​ម្ហូបអាហារ​អាច​បង្កើន​ប្រាក់​ចំណូល និង​ចូលរួម​ចំណែក​ជួយ​មន្ទីរពេទ្យ​គន្ធ​បុប្ផា ។

កម្មវិធី​នេះ​នឹង​ទាក់ទាញ​មនុស្ស​រាប់​ពាន់​អ្នក​មក​ចូល​ទស្សនា និង​បង្កើត​សកម្មភាព មនុស្សធម៌​តាម​រយៈ​ការ​រត់​ម៉ា​រ៉ា​តុ​ន ការ​បង្ហាញ​អាហារ​ឆ្ងាញ់​ៗ និង​ការ​ប្រគុំ​តន្ត្រី​ផ្សេង​ៗ ហេតុ​ដូច្នេះ​ហើយ​វា​គឺជា​ឱកាសល្អ​សម្រាប់​ម្ចាស់​អាជីវកម្ម​ផ្នែក​ម្ហូបអាហារ ក៏​ដូច​ជា​ភោជនីយដ្ឋាន​តូច -​ធំ​ក្នុង​ការ​ណែនាំ​នូវ​មុខម្ហូប​ពិសេស​ៗ​ប្រចាំ​ហាង​របស់​ខ្លួន ជូន​អតិថិជន​រាប់​ពាន់​នាក់​ដែល​នឹង​ប្រមូលផ្តុំ​គ្នា​ភ្លក់​នូវ​រសជាតិ​អាហារ​របស់​លោក​អ្នក ។

កម្មវិធី​នេះ នឹង​រៀបចំ​ឡើង​ក្នុង​ទីតាំង​ក្នុង​គម្រោង​កៀនស្វាយ​ផ្លា​ហ្សា តាម​បណ្តោយ​ផ្លូវជាតិ​លេខ ១ ភូមិធំ សង្កាត់​កៀនស្វាយ ខណ្ឌ​ភូមិធំ ខេត្តកណ្តាល ទីកន្លែង​ដែល​មានការ​ប្រគំ​តន្ត្រី ការ​ទិញ​អាហារ និង​ការ​ចូលរួម​ដោយ​ក្រុម​មនុស្ស​ជាង ១.០០០ នាក់​រត់​ម៉ា​រ៉ា​តុង ដើម្បី​ស្វែងរក​ថវិកា​បន្ថែម​សម្រាប់​ជួយ​មន្ទីរពេទ្យ​គន្ធ​បុប្ផា ។

ដើម្បី​បង្ក​លក្ខណៈ​ងាយ​ស្រូល​ដល់​ម្ចាស់​អាជីវកម្ម ដើម្បី​ទទួល​បាន​ប្រាក់​ចំណេញ​ផង និង​ចូលរួម​ចំណែក​មនុស្សធម៌​ផង អ្នក​រៀបចំ​កម្មវិធី​នឹង​រៀបចំ​ស្តង់​អាហារ​ចំនួន ៥៦ ស្តង់ សម្រាប់​ម្ចាស់​អាជីវកម្ម​អាហារ​ជួល​ដាក់​តាំង​អាហារ​ពិសេស​ៗ​របស់​ខ្លួន ដែល​លោក​អ្នក​គ្រាន់តែ​ចំណាយ ១៥ ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ សម្រាប់​ការ​ជួល​ស្តង់​មួយ​ដែល​មាន​ទំហំ ២,៥ ម៉ែត្រ គុណ​នឹង ២,៥ ម៉ែត្រ ហើយ​ម្ចាស់​អាជីវកម្ម​ទាំងអស់ គឺ​ទទួល​បាន​សេវា​ទឹក និង​ភ្លើងប្រើប្រាស់ ដោយ​មិន​គិតថ្លៃ​ទៀត​ផង ។

ចំណុច​ទាក់ទាញ​មួយទៀត​របស់​កម្មវិធី «​កៀន​ស្វាយស​ប្បរុស​ធម៌​» នោះ គឺ​ការ​ប្រគំ​តន្ត្រី​សប្បុរសធម៌​រយៈពេល​២​យប់​ដែល​នឹង​មានការ​ចូលរួម​ដោយ​តារាចម្រៀង​ល្បី​ៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ពង្រីក​ការ​ផ្សព្វផ្សាយ​ដល់​សង្គម​ឱ្យ​យកចិត្តទុកដាក់​បន្ថែម​ទៀត​ចំពោះ​មន្ទីរពេទ្យ គន្ធ​បុប្ផា ដែល​បន្ត​ត្រូវការ​ការ​ឧបត្ថម្ភ​ជា​ច្រើន​បន្ថែម​ទៀត ។

កម្មវិធី «​កៀន​ស្វាយស​ប្បរុស​ធម៌​» ដែល​មាន​រយៈពេល​២​ថ្ងៃ​ពេញ​នេះ គឺ​ចាប់ផ្តើម​ពី​ម៉ោង ១១ ព្រឹក​រហូត​ដល់​ម៉ោង ៩ យប់ ។ តោះ​យើង​នៅ​ចាំ​អី​ទៀត ទៅ​ភ្លក់​អាហារ ទៅ​ស្តាប់​តន្ត្រី និង​ចូលរួម​សកម្មភាព​មនុស្សធម៌​នៅ​កៀនស្វាយ​ទាំងអស់​គ្នា ដើម្បី​ផ្តល់​ស្នាម​ញញឹម​​​ដល់​ក្មេង​ៗ របស់​យើង​! កម្មវិធី​នេះ​រៀបចំ​ឡើង​ដោយ​ក្រុមហ៊ុន OCIC កៀន​ស្វាយ​ផ្លា​ហ្សា សហការ​រៀបចំ​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ឧបត្ថម្ភ​ធំ​ដោយ​ក្រុមហ៊ុន Fuxin Steel Building ។

សម្រាប់​ព័ត៌មាន​លម្អិត​នៃ​កម្មវិធី «​កៀន​ស្វាយស​ប្បរុស​ធម៌​» លោក​អ្នក​អាច​ទំនាក់ទំនង ទៅ​កាន់​លេខ ០៩៨ ២២ ៥៣ ០៩ ឬ ០៩៦ ៨១០ ៦៦៦៦ ឬ ០៧១ ៨៣០ ៥៥៥៣ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ