ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របរទាក់ចាបស្រុក លក់ឱ្យគេលែងវិញ​កំពុងកាក់កប

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ មុខរបរដើរ​បាញ់​សត្វ និង​ទាក់​ចាប់​សត្វ ទោះបី​ប្រើ​វិធី​ណាមួយ​ក៏ដោយ ក៏ត្រូវ​បាន​ច្បាប់​ហាមឃាត់ តែ​គេ​នៅ​តែ​ឃើញមានព្រាន​ដើរ​ប្រមាញ់ និង​ទាក់​សត្វគ្រប់​ប្រភេទ ទាំង​នៅ​ក្នុង​ព្រៃ​ជ្រៅ ក្នុងភូមិ​នានា…

រាជធានី​ភ្នំពេញ​ ៖ មុខរបរដើរ​បាញ់​សត្វ និង​ទាក់​ចាប់​សត្វ ទោះបី​ប្រើ​វិធី​ណាមួយ​ក៏ដោយ ក៏ត្រូវ​បាន​ច្បាប់​ហាមឃាត់ តែ​គេ​នៅ​តែ​ឃើញមានព្រាន​ដើរ​ប្រមាញ់ និង​ទាក់​សត្វគ្រប់​ប្រភេទ ទាំង​នៅ​ក្នុង​ព្រៃ​ជ្រៅ ក្នុងភូមិ​នានា ក៏​ដូច​ជា​នៅ​​ជាយ​រាជធានី​ភ្នំពេញ គឺ​នៅ​​តែ​​​បន្ត ហើយ​សត្វ​ទាំងនោះ ត្រូវ​​​គេ​យក​មក​​លក់​ធ្វើ​ម្ហូ​ប​ នៅ​តាម​ទីផ្សារ​នានា​នៅ​ទូ​ទាំង​​ប្រទេស និង​ខ្លះ​ទៀត ដូច​ជា​ចាបស្រុក​ជាដើម ត្រូវ​បាន​គេ​យក​មក​លក់​ដើម្បី​ឱ្យ​​ពុទ្ធ​បរិស័ទ ទិញ​លែង​ជា​ការ​បំពេញ​នូវ​កុសល់​ ។

ការ​ទាក់​សត្វ​ចាបស្រុក ខ្លះ​បាន​ប្រើ​វិធី​ផ្សេង​ៗ ដើម្បី​ចាប់​ដូច​ជា​វាយ​លុកជាដើម ។ អ្វី​ដែល​មានការ​ចាប់​អារ​ម្ម​ណ៍ នៅ​ពេល​ប​ច្ចប្ប​ន្ននេះ មាន​ក្រុម​អ្នកប្រមាញ់​សត្វ​ទាំង​បាន​ប្រើ​​ជ័រ ដើម្បី​ចាប់​សត្វ​ចាបស្រុក នៅ​តាម​តំបន់​នានា​នៅ​ជាយ​រាជធានី​ភ្នំពេញ ដែល​វិធី​នេះ​កំពុង​តែ​ពេញ​និយម សម្រាប់អ្នក​រស់នៅ​ខណ្ឌ​ច្បារ​អំពៅ ដែល​បាន​ចេះ​ត​ៗ​គ្នា ពី​ជន​ជាតិ​វៀតណាម ។

ជួប​ជាមួយ អ្នកប្រមាញ់​សត្វ​២​នាក់​ សុំមិន​បញ្ចេញ​ឈ្មោះ ដែល​បាន​ដើរ​ទាក់​ចាប់​សត្វ​ចាបស្រុក​នៅ​ខាងត្បូង​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ ក្នុង​ខណ្ឌប្ញ​​ស្សី​កែវ បាន​​ឱ្យ​​ដឹង​ថា ជា​រឿង​រាលថ្ងៃ រូបគេ​បាន​ជិះ​ម៉ូតូ​ពី​​តំបន់​មួយ ទៅ​តំបន់​មួយ​ នៅ​ជាយ​រាជធានី​ភ្នំពេញ​ដើម្បី​ប្រកប​មុខរបរ​​ដើរ​ទាក់​សត្វ ដែល​ក្នុង​មួយ​ថ្ងៃ បាន​ប្រមាណ​១០០​ចាប និង​ខ្លះ រហូត​ដល់​១៥០ ទៅ​២០០​ចាប ហើយ​យក​ទៅ​លក់​ក្នុង​សត្វ​ចាបស្រុក​មួយ​១​ពាន់​រៀល ហើយ​មាន​ម៉ូយ​ចាំ​ទិញ​នៅ​គល់​ស្ពាន​ច្បារ​អំពៅ ខាង​កើតជា​រៀងរាល់ថ្ងៃ ។

​តាម​អ្នកប្រមាញ់​សត្វរូប​នោះ​បាន​ឱ្យ​​ដឹង​ទៀត​ថា វិធី​ចាប់​សត្វ​នេះ​ បាន​ចេះ​មក​ពី​ជនជាតិ​វៀតណាម ហើយ​ខ្លួន​បាន​ទៅ​ទិញ​ជ័រកាវ​​ចាប់​​សត្វ ដែល​គេ​លក់​​នៅ​ច្បារ​អំពៅ ព្រមទាំង​ទិញ​​ស្ទិ​ច​ឃ័​រ​មួយ​ក្នុង​តម្លៃ​៥​​ម៉ឺន ដែល​មាន​​មេ​ម៉ូ​រី​ចាក់​សម្លេង ចាបស្រុក ​និង​កូន ស្រែក​ចេក​​ចាយ​យំ ជា​ហេតុ​ធ្វើ​​ឱ្យ​ចា​ប់ស្រុក​ទាំង​ហ្វូង មក​ទុំ​លើ​ដែក​ដែល​ដាក់​ជ័រ​ជាប់​។

តាម​អ្នកប្រមាញ់​សត្វ រូប​នោះ​បានអោយ​ដឹង​ទៀត​ថា នៅ​វេលា​ម៉ោង​ប្រមាណ ព្រឹក ខ្លួន​បាន​ចេញដំណើរ ពី​ផ្ទះ នៅ​ក្នុង​ខណ្ឌ​ច្បារ​អំពៅ ដើរ​ចាប់​សត្វ ឆ្ពោះទៅ​ខណ្ឌដង្កោ ខណ្ឌ​ពោធិ៍​សែន​ជ័យ ខណ្ឌ​សែន​សុខ និង​ខណ្ឌ​ប្ញស្សី​កែវ​ដើម្បី​ដើរ​ទាក់​សត្វ ។

នៅ​ព្រឹក​នោះ​គេ​ឃើញ​ព្រាន​២​នាក់ ជិះ​ម៉ូតូ​ចេញពី​ភូមិ មួយ​ទៅ​ភូមិ មួយ និង​រក​ទីតាំង​ណា​ដែល​មាន​សត្វ ច្រើន ដោយ យក​ដែក មាន​ដង ដែល​បំពាក់​ដោយ​ជ័រ ទៅ​ដាក់​កៀន​របង និង​បើក​ស្ទិ​ច​ឃ័​រ សម្លេង​កូន ចាប​យំ ស្រាប់តែ ឃើញ​មាន​ចាបស្រុក​ទាំង​ហ្វូង បាន​ហើរ​ឆ្វេ​ត​ឆ្វាច​និង​ទំ​លើ​ដែក​មាន​ជ័រ ជាប់ ក្នុង​រយះ​ពេល​ប្រមាណ​មិន​ដល់ ១០​នាទី​ផង ក៍បាន​ជាប់​សត្វ ប្រមាណ​ជិត​១០​ក្បាល និង​កន្លែង​ខ្លះ​ទៀត ជាប់​ជាង​១០​ក្បាល ។

តាម​ព្រាន​រូប​នោះ​បានឱ្យ​​ដឹង​ថា សត្វ ចាបស្រុក នោះ ពេល​ទាក់ បាន​ស្រួល​លក់​ណាស់ ដោយ​មាន​ម៉ូយ​ចាំ​ទិញ ក្នុង​ចាប់​មួយ​១​ពាន់​រៀល ហើយ​គេ​យក​ទៅ​លក់​អោយ គេ​លែង នៅ​តាម​វត្ត និង​មុខ វាំង ក្នុង​មួយ​ក្បាល ២​ពាន់​រៀល ។ នៅ​ក្នុង​មួយ​ថ្ងៃ គាត់ រកបាន​ចំណូល បាន​ពី​១៥​ម៉ឺន​ទៅ​២០​ម៉ឺន​រៀល

អត្ថបទសរសេរ ដោយ