ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេងស្រីនេះ ត្រូវប៉ូលិសតាមឃាត់ខ្លួន​ដល់ក្នុងមន្ទីរពេទ្យ

6 ឆ្នាំ មុន

សហរដ្ឋ​អា​មេ​រិ​ក ៖ បណ្តា​អ្នកការ​ពារ​បាន​បរិហារ​ កាលពី​ថ្ងៃ​ទី​៣០ តុលា ថា ក្មេង​ស្រី​អាយុ​១០​​ឆ្នាំ​ម្នាក់ ​ដែល​គ្មាន​លិខិត​ស្នាមហើយ​មាន​បញ្ហា​ខួរក្បាល​ ត្រូវ​ប៉ូលិស​អន្តោ​ប្រវេសន៍​អា​មេ​រិ​កតាម​ឃាត់ខ្លួន​នៅ​មន្ទីរពេទ្យ​ ក្រោយ​នាង​ទទួល​ការ​វះកាត់​រួច​បន្តិច…

សហរដ្ឋ​អា​មេ​រិ​ក ៖ បណ្តា​អ្នកការ​ពារ​បាន​បរិហារ​ កាលពី​ថ្ងៃ​ទី​៣០ តុលា ថា ក្មេង​ស្រី​អាយុ​១០​​ឆ្នាំ​ម្នាក់ ​ដែល​គ្មាន​លិខិត​ស្នាមហើយ​មាន​បញ្ហា​ខួរក្បាល​ ត្រូវ​ប៉ូលិស​អន្តោ​ប្រវេសន៍​អា​មេ​រិ​កតាម​ឃាត់ខ្លួន​នៅ​មន្ទីរពេទ្យ​ ក្រោយ​នាង​ទទួល​ការ​វះកាត់​រួច​បន្តិច ដើម្បី​ចាប់​បណ្តេញ​នាង​ចេញ ។

ក្នុង​សារលិខិត​មួយ​ច្បាប់​ផ្ញើ​ជូន​ភ្នាក់ងារ​រដ្ឋ​ទទួលខុសត្រូវ​ខាង​ជនអន្តោប្រវេសន៍​ជា​អនីតិជន​អង្គការ​សម្ព័ន្ធភាព​អាមេ​រិ​ក ដើម្បី​សេរីភាព​ស៊ី​វិល ACLU ទាមទារ​ថា កុមារី ROSA MARIA HERNANDEZ គួរ​ប្រគល់​ឱ្យទៅ​ឪពុក​ម្តាយ​របស់​នាង ដែល​រស់នៅ LAREDO ជាទី​ក្រុង​មួយ​នៃ​រដ្ឋ​តិច​សាស់​ក្បែរ​ព្រំដែន​ជាមួយ​ម៉ិចស៊ិក ។

អង្គការ​នេះ​បន្ត​ថា ប្រសិនបើ​ក្មេង​ស្រី​នេះ​ពុំ​ត្រូវ​បាន​ដោះ​លែង​នា​រសៀល​ថ្ងៃ​ទី​៣១ តុលា ទេ នោះ ACLU នឹង​ចាប់ផ្តើម​សកម្មភាព​ខាង​ផ្លូវច្បាប់​មួយ​ជា​បន្ទាន់ ។ មាន​បញ្ហា​ទាក់ទិន​ដល់​ការ​អភិវឌ្ឍន៍​នៃ​ខួរក្បាល​ដែល​ប៉ះពាល់​ដល់​ការ​ធ្វើ​ចលនា និង​ការ​ត្រួតពិនិត្យ​របស់​សាច់ដុំ​កុមារី ROSA MARIA HERNANDE មាន​ពេល​៣​ខែ ពេល​ម្តាយ​នាង​នាំ​នាង​ដោយ​លួចលាក់​ចូល​មក​សហរដ្ឋ​អាមេ​រិ​ក ដើម្បី​នាង​បាន​ទទួល​ការ​ព្យាបាល ។

យោង​តាម​បណ្តាសារ​ព័ត៌មាន​អា​មេរិ​កថា ក្មេង​ស្រី​នេះ និង​ម្តាយ​បាន​ធ្វើ​ដំណើរ​ពី​ក្រុង NUEVO LAREDO ម៉ិចស៊ិក​មក​កាន់​ក្រុង LAREDO ជាទី​ក្រុង​២ ស្ថិត​នៅ​ជាប់​គ្នា​ឯ​តំបន់​ព្រំដែន ។ អម​ដោយ​បុរស​ម្នាក់​ជា​ជនជាតិ​អា​មេ​រិ​ក ក្មេង​ស្រី​នេះ​កាលពី​ស​ប្តា​ហ៍​មុន​ត្រូវ​បញ្ជូន​តាម​រថយន្ត​ពេទ្យ​មួយ​មក​កាន់​មន្ទីរពេទ្យ​ឯ​ទីក្រុង​មួយទៀត​នៃ​រដ្ឋ​តិច​សាស់ ដើម្បី​ទទួល​ការ​វះកាត់ ហើយ​ត្រូវ​ពួក​ប៉ូលិស​អន្តោប្រវេសន៍​តាម​ចាប់​នៅ​ចំណុច​ត្រួតពិនិត្យ​មួយ ៕

 

អត្ថបទសរសេរ ដោយ