ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទារក​សម្រាល​ដោយ​ការ​វះកាត់​មុន​កំណត់​ប្រឈម​បញ្ហា​អ្វីខ្លះ

6 ឆ្នាំ មុន

ការ​ស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញ​ថា​ទារក​ដែល​កើត​មុន​ថ្ងៃ​កំណត់​មាន​ហានិភ័យ​ជាង​៥៧%​នៃ​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង និង​សួត​ជាង​ទារក​ដែល​កើត​នៅ​ថ្ងៃ​កំណត់ ។ រៀង​រាល់​ស​ប្តា​ហ៍​បន្ថែម​ដែល​ទារក​នៅ​ក្នុង​ស្បូន​មានការ​ទាក់ទង​ជាមួយនឹង​ការ​ថយ​ចុះ​១៤%​នៃ​ហានិភ័យ​សុខភាព​បេះដូង និង​ទងសួត ។ ការ​ស្រាវជ្រាវ​នេះ​តាមដាន​លើ​ការ​ស្រាវជ្រាវ​ពី​មុន​ដែល​បង្ហាញ​ពី​ផល​ប៉ះពាល់​នៃ​ការ​កើត​មិន​គ្រប់​ខែ​លើ​សុខភាព​បេះដូង និង​សុខភាព​ផ្លូវដង្ហើម​នៅ​ពេល​ក្រោយ​នៃ​ជីវិត​របស់​ទារក ។ អ្នកដឹកនាំ​ការ​ស្រាវជ្រាវ​នេះ​គឺ​លោកស្រី​វេជ្ជបណ្ឌិត…

ការ​ស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញ​ថា​ទារក​ដែល​កើត​មុន​ថ្ងៃ​កំណត់​មាន​ហានិភ័យ​ជាង​៥៧%​នៃ​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង និង​សួត​ជាង​ទារក​ដែល​កើត​នៅ​ថ្ងៃ​កំណត់ ។ រៀង​រាល់​ស​ប្តា​ហ៍​បន្ថែម​ដែល​ទារក​នៅ​ក្នុង​ស្បូន​មានការ​ទាក់ទង​ជាមួយនឹង​ការ​ថយ​ចុះ​១៤%​នៃ​ហានិភ័យ​សុខភាព​បេះដូង និង​ទងសួត ។

ការ​ស្រាវជ្រាវ​នេះ​តាមដាន​លើ​ការ​ស្រាវជ្រាវ​ពី​មុន​ដែល​បង្ហាញ​ពី​ផល​ប៉ះពាល់​នៃ​ការ​កើត​មិន​គ្រប់​ខែ​លើ​សុខភាព​បេះដូង និង​សុខភាព​ផ្លូវដង្ហើម​នៅ​ពេល​ក្រោយ​នៃ​ជីវិត​របស់​ទារក ។

អ្នកដឹកនាំ​ការ​ស្រាវជ្រាវ​នេះ​គឺ​លោកស្រី​វេជ្ជបណ្ឌិត Isabel Ferreira ពី​សាកល​វិទ្យា​ល័យ Queensland នៅ​ទីក្រុង Brisbane ប្រទេស​អូស្ត្រាលី​សង្ឃឹមថា​ការ​ស្រាវជ្រាវ​នេះ​នឹង​ធ្វើ​ឱ្យ​ស្ត្រី​មិន​ចង់​វះកាត់​បង្កើតកូន​មុន​ថ្ងៃ​កើត​របស់​កូន​ពួក​គេ ។

វេជ្ជបណ្ឌិត​បានដឹង​ជា​យូរ​មក​ហើយ​ថា​ការ​កើត​មិន​គ្រប់​ខែ​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​ឱនភាព​សុខភាព​ក្នុង​រយៈពេល​វែង​មួយ​ចំនួន ប៉ុន្តែ​ការ​សិក្សា​នេះ​គឺជា​ផ្នែក​មួយ​នៃ​ការ​ស្រាវជ្រាវ​ដែល​បង្ហាញ​ថា​សូ​ម្បី​តែ​ការ​ឆាប់​សម្រាលកូន​ក៏​អាច​បណ្តាល​ឱ្យ​មាន​បញ្ហា​សុខភាព​ស្រ​ដៀង​គ្នា​ដែរ ។

ការ​សម្រាលកូន​គួរតែ​កើតឡើង​អំឡុង​ពេល​មាន​ផ្ទៃពោះ​៣៧ និង​៤០​ស​ប្តា​ហ៍ ។ ស្ត្រី​ខ្លះ​មិន​សម្រាលកូន​រហូត​ដល់​ហួស​ថ្ងៃ​បង្កើត​ចន្លោះ​ពី​៤១​ទៅ​៤២​ស​ប្តា​ហ៍​នៃ​ការ​មាន​ផ្ទៃ​ពោះ ។

ការ​ស្រាវជ្រាវ​ដែល​ត្រូវ​បាន​ចេញផ្សាយ​ដោយ​សមាគម​បេះដូង​អា​មេ​រិ​កបាន​សិក្សា​ទៅ​លើ​សុខភាព​បេះដូង និង​ផ្លូវដង្ហើម​របស់​មនុស្ស​ជិត​៨០០​នាក់​នៅ​ប្រទេស​អៀរ​ឡង់​ខាង​ជើង​ដែល​កើត​នៅ​ចន្លោះ​ពី​៣៧​ទៅ​៣៨​ស​ប្តា​ហ៍ ព្រមទាំង​វាស់​ស្ទង់​ពី​សុខភាព​បេះដូង និង​ផ្លូវដង្ហើម​របស់​ពួក​គេ​នៅ​អាយុ​១២​ឆ្នាំ ១៥​ឆ្នាំ​និង​២២​ឆ្នាំ ។

យោង​តាម​ការ​ស្រាវជ្រាវ មុខងារ​បេះដូង និង​ផ្លូវដង្ហើម​មាន​សារ សំខាន់​ចំពោះ​ការ​រំលាយ​​អាហារ​របស់​មនុស្ស​វ័យក្មេង និង​សុខភាព​សរសៃឈាម​បេះដូង​ទាំងមូល ។
ការ​​ស្រាវជ្រាវ​ពី​មុន​បាន​បង្ហាញ​ថា​បេះដូង​របស់​មនុស្ស​វ័យក្មេង​ដែល​កើត​មិន​គ្រប់​ខែ​មាន​រូបរាង​ខុស​ពី​មនុស្ស​ធម្មតា ហើយ​ច្របាច់​ឈាម​មិនសូវ​មាន​ប្រសិទ្ធភាព ។

ថត​បេះដូង​ខាងស្តាំ​របស់​ពួក​គេ​តូច​ជាង​ធម្មតា ប៉ុន្តែ​មាន​ជញ្ជាំង​ក្រាស់ ដូច្នេះ​បេះដូង​ត្រូវ​តែ​ធ្វើការ​កាន់តែ​ខ្លាំង​ឡើង ជា​ពិសេស​ក្នុង​ពេល​ហាត់ប្រាណ ។ ដូច​គ្នា​នេះ​ដែរ​បញ្ហា​នេះ​ក៏​អាច​កើតឡើង​ចំពោះ​មនុស្ស​ដែល​កើត​លឿន​ជាង​ថ្ងៃ​សម្រាល ប៉ុន្តែ​ការ​សិក្សា​មិន​បាន​ពិនិត្យ​លើ​រចនាសម្ព័ន្ធ​រូបរាង​របស់​បេះដូង​ពួក​គេ​ទេ ។

អ្នក​ដែល​មាន​សុខភាព​បេះដូង និង​ផ្លូវដង្ហើម​មិនល្អ​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​ខ្សោយបេះដូង និង​សម្ពាធ​ឈាម​ឡើង​ខ្ពស់​នៅ​ពេល​ក្រោយ​ក្នុង​ជីវិត​ពួក​គេ ដោយហេតុ​ថា​វា​ពិបាក​សម្រាប់​ពួក​គេ​ក្នុង​ការ​រក្សា​ភាពរឹងមាំ​ខាង​ផ្នែក​រាង​កាយ​ទាំងមូល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ