ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​អើយ​សូ​ម្បី​តែ​ម្ចាស់ផ្ទះ​ក៏​មិន​បានដឹង​ដែរ

6 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ អគ្គិភ័យ​មួយ​បាន​លេប​ត្របាក់​ផ្ទះ​របស់​ប្រជាពលរដ្ឋ​នៅ​ឃុំ​ក្រ​ញូ​ង ស្រុក​កំចាយមារ អស់​ចំនួន​៤​ខ្នង និង​ទ្រព្យ​សស​ម្ប​តិ្ត​មួយ​ចំនួន​ទៀត ខណៈ​មូលហេតុ​នៃ​ការ​ឆេះ​នេះ​មិន​ច្បាស់លាស់​តែ​សមត្ថកិច្ច​សន្និដ្ឋាន​ថា អាច​មក​ពី​ទុ​ស្សេ​ខ្សែភ្លើង ។  បើ​តាម​លោក…

ខេត្តព្រៃវែង ៖ អគ្គិភ័យ​មួយ​បាន​លេប​ត្របាក់​ផ្ទះ​របស់​ប្រជាពលរដ្ឋ​នៅ​ឃុំ​ក្រ​ញូ​ង ស្រុក​កំចាយមារ អស់​ចំនួន​៤​ខ្នង និង​ទ្រព្យ​សស​ម្ប​តិ្ត​មួយ​ចំនួន​ទៀត ខណៈ​មូលហេតុ​នៃ​ការ​ឆេះ​នេះ​មិន​ច្បាស់លាស់​តែ​សមត្ថកិច្ច​សន្និដ្ឋាន​ថា អាច​មក​ពី​ទុ​ស្សេ​ខ្សែភ្លើង ។

 បើ​តាម​លោក ប្រាក់ សុវណ្ណ អភិបាលស្រុក​កំចាយមារ​បានឱ្យ​ដឹង​ថា ហេតុការណ៍​ខាងលើ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៤​និង​២៥​នាទី​ល្ងាច​ថ្ងៃ​៣០ ខែតុលា ឆ្នាំ​២០១៧ មាន​ករណី​ភ្លើង​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ភូមិ កំចាយមារ​ជើង ឃុំ ក្រ​ញូ​ង អស់​ចំនួន​៤​ខ្នង និង​ខូចខាត​ទ្រព្យសម្បតិ្ត​របស់​ប្រជាពលរដ្ឋ​អស់​មួយ​ចំនួន​ធំ ។

បើ​តាម​សមត្ថកិច្ច​នៅ​ស្រុក​កំចាយមារ​បានឱ្យ​ដឹង​ថា សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា មូលហេតុ​នៃ​អគ្គី​ភ័យ​នេះ​គឺ​បណ្តាល​មក​ពី​ការ​ទុ​ស្សេ​ខ្សែភ្លើង ខណៈ​មិន​មាន​អ្នក​ណា​ម្នាក់​ដែល​នៅ​ទីតាំង​កើតហេតុ​បានដឹង​ពី​ហេតុការណ៍​នៅ​មុន​ពេល​កើតហេតុ​នោះ​ទេ ដោយ​ពួក​គាត់​បានដឹង​គឺ​នៅ​ពេល​មាន​អណ្តាតភ្លើង​ឆាបឆេះ​ទៅ​ហើយ ។ សមត្ថកិច្ច​បាន​បន្ត​ថា នៅ​ពេល​កើតហេតុ​រថយន្ត​អគ្គី​យ​បាន​ចេញ​ទៅ​អន្តរាគមន៍​ដែរ តែ​ដោយសារ​ភ្លើង​ឆាបឆេះ​លឿន​ពេក​មិន​អាច​អន្តរាគមន៍​បាន​ទាន់​ពេលវេលា​ហើយ​រថយន្ត​អគ្គិភ័យ​បាន​ប្រើប្រាស់​ទឹក​រថយន្ត​អគ្គី​ភ័យ​អស់​ចំនួន​៣​គ្រឿង​ទើប​អាច​គ្រប់គ្រង​ស្ថាន​ការ​បាន​ទាំងស្រុង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ