ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុងបញ្ចប់​តុលាការ​កំពូល​សម្រេច​បន្ត​ឃុំខ្លួន​លោក​កឹ​ម សុខា ដដែល

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ លោក ​ឃឹម ប៉ុណ្ណ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​តុលាការ​កំពូល​នៅ​ថ្ងៃ​​ទី​៣១ តុលា នេះ​បាន​សម្រេច​ប្រកាស​សាលដីកា​តម្កល់​ការ​សម្រេច​របស់​សាលា​ឧទ្ធរណ៍​លើក​បណ្តឹងសាទុក្ខ​របស់​មេធាវី​ការពារ​ក្តី​ឲ្យ​លោក​ កឹ​ម សុខា ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ…

​រាជធានី​ភ្នំពេញ​៖ លោក ​ឃឹម ប៉ុណ្ណ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​តុលាការ​កំពូល​នៅ​ថ្ងៃ​​ទី​៣១ តុលា នេះ​បាន​សម្រេច​ប្រកាស​សាលដីកា​តម្កល់​ការ​សម្រេច​របស់​សាលា​ឧទ្ធរណ៍​លើក​បណ្តឹងសាទុក្ខ​របស់​មេធាវី​ការពារ​ក្តី​ឲ្យ​លោក​ កឹ​ម សុខា ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​បន្ត​ឃុំខ្លួន​នៅ​ពន្ធនាគារ​។

​លោក​ សម សុ​គង់ មេធាវី​ការពារ​ក្តី​លោក ​កឹ​ម សុខា​ បាន​លើក​ឡើង​ថា​៖ «​តុលាការ​កំពូល​​បាន​តម្កល់​ការ​សម្រេច​របស់​សាលាឧទ្ធរណ៍​ក៏​ដូច​ជា​ការ​ច្រានចោល​បណ្តឹង​ឧទ្ធរណ៍​របស់​មេធាវី​ការពារ​ក្តី​ឲ្យ​លោក​ កឹ​ម សុខា​ដែរ ជាប់​ពន្ធនាគារ​ដដែល​»​។​

​លោក​មេធាវី​បាន​បញ្ជាក់​ថា ​សវនាការ​មាន​រយៈពេល​ជិត​៣​ម៉ោង​ក្នុង​ការ​សួរ​ដេញដោល​គ្នា​​រវាង​ចៅក្រម ​និង​មេធាវី​ការពា​ក្តី​។ លោក​មេធាវី​បន្ថែម​ថា ​បន្ទាប់​ពី​សវនាការ​ក្រុម​ចៅ​ក្រម​បាន​ចូល​ទៅ​ពិភាក្សា​គ្នា​ និង​ចេញ​មក​ប្រកាស​ដោយ​សម្រេច​ថា ​ការ​សម្រេច​របស់​សាលា​ឧទ្ធរណ៍​ចាត់ទុកជា​បានការ​ដដែល ដោយ​ច្រានចោល​បណ្តឹងសាទុក្ខ​របស់​មេធាវី​ការ​ពារ​ក្តី​។ ​បន្ទប់​សវនាការ​មេធាវី​ការពារ​បាន​បង្ហាញ​រាល់​អង្គច្បាប់ រាល់​នី​តី​វិធី​របស់​តុលា​ការក្រុង ​និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​កន្លង​មក​នៅ​មាន​កំហុស​ផ្លូវច្បាប់​មួយ​ចំនួន​។

កែសម្រួលដោយ