ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោះ​ ទៅ​អាន​​សំបុត្រស្នេហា​ដំបូងបង្អស់​​លោក​អូប៉ាម៉ា​

6 ឆ្នាំ មុន

តាម​ប្រភពពី BBC ឱ្យ​ដឹង​ថា អតីត​ប្រធានាធិបតី​អា​មេ​រិ​ក​ បា​រ៉ា​ក់ អូ​បា​ម៉ា ធ្លាប់​បាន​សរ​សេរ​សំបុត្រ​ស្នេហា​ទៅ​កាន់​មិត្ត​ស្រី ​កាលនៅ​​រៀន​ថ្នាក់​មហាវិទ្យាល័យ មុន​ពេល​ជួប​គ្នា​ជាមួយ​ឧត្តម​ភរិយា​សព្វថ្ងៃ​នេះ ​។…

តាម​ប្រភពពី BBC ឱ្យ​ដឹង​ថា អតីត​ប្រធានាធិបតី​អា​មេ​រិ​ក​ បា​រ៉ា​ក់ អូ​បា​ម៉ា ធ្លាប់​បាន​សរ​សេរ​សំបុត្រ​ស្នេហា​ទៅ​កាន់​មិត្ត​ស្រី ​កាលនៅ​​រៀន​ថ្នាក់​មហាវិទ្យាល័យ មុន​ពេល​ជួប​គ្នា​ជាមួយ​ឧត្តម​ភរិយា​សព្វថ្ងៃ​នេះ ​។

នៅ​ក្នុង​សំបុត្រ​នោះ លោក​បាន​សរសេរ​រៀបរាប់​ពី​បញ្ហា​ប្រកាន់ពូជសាសន៍ ឋានៈ និង ទ្រព្យសម្បតិ្ត​ ។ លោក​សរសេរ​សំបុត្រ​នេះ ​ទៅ​កាន់​មិត្ត​ស្រី​របស់​គាត់​​កាលនោះ មាន​ឈ្មោះ​​ថា Alexandra McNear ដែល​ពួក​គេ​បាន​ជួប​គ្នា​ដំបូង ​នៅ​អាយុ​ខ្ទង់​២០​ឆ្នាំ នា​រដ្ឋ​កាលី​ហ្វ័រ​ញ៉ា​ ។  សំបុត្រ​នេះ​ ត្រូវ​បាន​រក្សា​ទុក​ក្នុង​បណ្ណាល័យ Rose នៅ​សាកលវិទ្យា​ល័យ Emory តាំងពី​ឆ្នាំ​២០១៤​។ ទើបតែ​ពេល​នេះ​ទេ បាន​វា​ត្រូវ​បាន​បង្ហាញ​ជា​សា​ធា​រណៈ​។

សំបុត្រ​ដែល​សរសេរ​នៅ​កំឡុង​ឆ្នាំ​១៩៨២​ ទៅ​១៩៨​៤ បាន​រៀបរាប់​ថា​ «​ខ្ញុំ​ជឿ​ថា​ អ្នកដឹង​ថា ​ខ្ញុំ​នឹក​អ្នក​ណាស់​ ។ ការ​ព្រួយបារម្ភ​របស់ខ្ញុំ​ចំពោះ​អ្នក​ គឺ​ពិតជា​ធំ​ណាស់​ដូច​ខ្យល់​អាកាស​ល្វឹងល្វើយ​។ ទំនុកចិត្ត​របស់ខ្ញុំ​លើ​អ្នក​ជ្រៅ​ដូច​ទៅ​សមុទ្រ​អីចឹង​» ។  នៅ​ចុង​កន្ទុយ​​សំបុត្រ លោក​បាន​សរសេរ​ថា «Love, Obama” ឬ “​ស្រឡាញ់​អស់ពី​បេះដូង ពី​ខ្ញុំ​អូ​បា​ម៉ា​»​។

សេចក្តី​ស្នេហា​នេះ មិន​នៅ​បាន​យូរ​ទេ​ ។ អូ​បា​ម៉ា​បាន​សរសេរ​សំបុត្រ​មួយទៀត​ប្រាប់​ពី​អារម្មណ៍​ខ​នឿយណាយ​ថា​ «ខ្ញុំ​គិត​ពី​អ្នកជា​និច្ច តែ​ខ្ញុំ​ហាក់បីដូចជា​មិន​យល់​អារម្មណ៍​ខ្លួនឯង​។ យើង​ហាក់បីដូចជា​ចង់បាន​អ្វី​ដែល​យើង​មិន​មាន ហើយ​នេះ​ហើយ​ជា​អ្វី​ដែល​នៅ​បាំង​យើង​មិន​ឲ្យ​លូតលាស់​ទៅ​មុខ​» ។ ការ​រក្សា​ទុក​សំបុត្រ​នេះ គឺ​ពិតជា​បាន​បង្ហាញ​ឱ្យ​​និស្សិត​ផ្សេង​ៗ​ទៀត​​នៅ​សម័យ​យល់​ដឹង​​ពី​បញ្ហា ​ដែល​គេ​អាច​នឹង​ប្រឈម​មុខ ដូច​ទៅ​នឹង​ស្នេហា​រវាង​អតីត​ប្រធានាធិបតី​និង​មិត្ត​ស្រី​អីចឹង​ដែរ ។

អត្ថបទសរសេរ ដោយ