ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំង​បាត់​! គ្រាន់តែ​ពាក្យ​សម្តី​កា.ប់​យក​ៗ

6 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តតាកែវ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​ប៉ូលិស​ចាប់ខ្លួន ខណៈ​ពេល​ដែល​ជនសង្ស័យ និង​បក្សពួក​បាន​ព្រួត​គ្នា​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ម្នាក់​ឲ្យ​រង​របួសធ្ងន់​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៤៥​នាទី​រសៀល​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០១៧ ស្ថិត​ក្នុងភូមិ​ដំណាក់​រវៀង ឃុំ​ពពេល ស្រុក​ត្រាំកក់…

ខេត្តតាកែវ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​ប៉ូលិស​ចាប់ខ្លួន ខណៈ​ពេល​ដែល​ជនសង្ស័យ និង​បក្សពួក​បាន​ព្រួត​គ្នា​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ម្នាក់​ឲ្យ​រង​របួសធ្ងន់​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៤៥​នាទី​រសៀល​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០១៧ ស្ថិត​ក្នុងភូមិ​ដំណាក់​រវៀង ឃុំ​ពពេល ស្រុក​ត្រាំកក់ ។


ជន​រង​គ្រោះ​ងិ​ន វាសនា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ពោធិ ឃុំ​ជាងទង ស្រុក​ត្រាំកក់ ។ ចំណែក​ជនសង្ស័យ​ទី​១- មុំ បេ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ និង​ទី​២- សុខ ភេទ​ប្រុស រស់នៅ​ផ្ទះ​ជួល ម្ដុំ​ជម្ពូ​វ័ន​ក្នុង​សង្កាត់​ចោម​ចៅ ខ​ណ្ឌ័​ពោ​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ប៉ូលិស​ស្រុក​ត្រាំកក់​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទី​២ បាន​រត់គេច​ខ្លួន​បាត់ ហើយ​ជនសង្ស័យ​ទាំង​២​បាន​ធ្វើ​សកម្មភាព​ដោយ​យក​កាំបិត​កាប់​ទៅ​លើ​ជន​រង ងិ​ន វាសនា ចំ​ក្បាល​ហើយ​កញ្ចឹងក​ពីក្រោយ​ជា​ច្រើន​កាំបិត បណ្ដាល​ឲ្យ​រង​របួសធ្ងន់​ត្រូវ​បាន​ដឹក​យក​ទៅ​ស​ង្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តតាកែវ ។ ក្រោយ​ពេល​កើតហេតុ​កម្លាំង​ប៉ូលិស​បាន​ចុះ​ដល់​កន្លែង​កើតហេតុ និង​បាន​ស្រាវជ្រាវ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ រីឯ​ជនសង្ស័យ​ម្នាក់​ទៀត បាន​រត់គេច​ខ្លួន​បាត់ ។

ចម្លើយ​សារភាព​ជនសង្ស័យ​ខាងលើ មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ទំនាស់​រហូត​ឈាន​ដល់​កើត​មាន​អំពើ​ហិង្សា គឺ​បណ្តាល​មក​ពី​មាន​ទំនាស់​ពាក្យ​សំដី នឹង​មាន​គំនុំ​ពី​មុន​មក ។
លោក​វរសេនីយ៍ឯក សែ​ម សុ​ជាតិ នាយការិយាល័យ​ព្រហ្ម​កម្រិត​ធ្ងន់​ខេត្ត បាន​ឲ្យ​ដឹង​ថា​នៅ​ពេល​យើង​បាន​កសាង​សំណុំរឿង បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​ខេត្តតាកែវ ដើម្បី​ចាត់ការ​តាម​ច្បាប់ ចំណែក​ជនសង្ស័យ​ម្នាក់​ដែល​រត់គេច​ខ្លួន​ស្វែងរក​ចាប់ខ្លួន​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ