ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិស្វករ​របស់ Apple ត្រូវ​បណ្តេញចេញ ក្រោយ​ពី​កូនស្រី​ធ្វើ​ឲ្យ​បែកធ្លាយ iPhone X

6 ឆ្នាំ មុន

អា​មេ​រិ​ក ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា Apple បាន​បណ្ដេញ​វិស្វករ​ម្នាក់​ចេញ ដោយសារ​តែ​រក​ឃើញ​វី​ដេ​អូ ដែល​កូនស្រី​របស់​គាត់​ធ្វើ​ឲ្យ​បែកធ្លាយ​រូបរាង iPhone…

អា​មេ​រិ​ក ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា Apple បាន​បណ្ដេញ​វិស្វករ​ម្នាក់​ចេញ ដោយសារ​តែ​រក​ឃើញ​វី​ដេ​អូ ដែល​កូនស្រី​របស់​គាត់​ធ្វើ​ឲ្យ​បែកធ្លាយ​រូបរាង iPhone X មុន​ពេល​កំណត់ ។

ក្មេង​ស្រី​ឈ្មោះ Brooke Amelia Peterson ធ្លាប់​បាន​បង្ហោះ​វី​ដេ​អូ​មួយ បង្ហាញ​ពី​រូបរាង​របស់ iPhone X របស់​ឪពុក​នាង ។ ឪពុក​របស់​នាង​មាន iPhone X ប្រើប្រាស់​មុនគេ ដោយសារ​តែ​គាត់​គឺជា​វិស្វករ​របស់ Apple ។ គាត់​ប្រើ​វា​តាំងពី​គេ​មិន​ទាន់​ប្រកាស​ចេញ​រូបរាង​ជា​ផ្លូវការ​មក​ម្ល៉េះ ។

នាង​ដំបូង​ឡើយ​ចង់​បង្ហោះ​វី​ដេ​អូ​នោះ មិនមែន​ដើម្បី​ល្បី​ទេ ។ ក្រោយមក​ស្រាប់តែ​មាន​មនុស្ស​ជា​ច្រើន​មើល​វី​ដេ​អូ​នោះ រហូត​ដល់​ថ្នាក់​ក្រុមហ៊ុន Apple ស៊ើប​ដឹង ។ ក្រុមហ៊ុន​បាន​បញ្ឈប់​ការងារ​របស់​ឪពុក​នាង​ភ្លាម​មួយ​រំពេច ។

នាង​បាន​ចេញ​វី​ដេ​អូ​មួយទៀត​បកស្រាយ ហើយ​សុំ​ទោស​ជំនួស​ឪពុក​របស់​នាង ។ តែ​ខាង Apple មិន​ទាន់​បាន​បញ្ចេញមតិ​អ្វី​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ