ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះបីជា​ទៅ​ទ្រនំ​ថ្មី​ក៏​ដោយ ក៏ Neymar នៅ​តែ​មក​លេង​ទ្រនំ​ចាស់​ដែរ

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Daily Mail បាន​ឲ្យ​ដឹង​ថា កីឡាករ​បាល់ទាត់ ដែល​មាន​តម្លៃ​ខ្លួន​ថ្លៃ​ជាងគេ​លើ​ពិភពលោក Neymar បាន​ឆ្លៀតពេល​របស់​ខ្លួន​ដែល​កំពុង​ជាប់​ពិន័យ ទៅ​កាន់​ទីក្រុង Barcelona…

តាម​ប្រភព​ព័ត៌មាន Daily Mail បាន​ឲ្យ​ដឹង​ថា កីឡាករ​បាល់ទាត់ ដែល​មាន​តម្លៃ​ខ្លួន​ថ្លៃ​ជាងគេ​លើ​ពិភពលោក Neymar បាន​ឆ្លៀតពេល​របស់​ខ្លួន​ដែល​កំពុង​ជាប់​ពិន័យ ទៅ​កាន់​ទីក្រុង Barcelona ដើម្បី​ជួប​ជាមួយនឹង​មិត្ត​ចាស់ Lionel Messi និង Luis Suarez កាលពី​ថ្ងៃអាទិត្យ ។

រូបគេ​បាន​សរសេរ​បង្ហោះ​ក្នុង Instagram ថា ៖ “​នេះ​គឺជា​ថ្ងៃ​ដែល​ខ្ញុំ​ជជែក​ពី​រឿងរ៉ាវ​ផ្សេង​ៗ​ជាមួយនឹង Suarez និង Messi ។ ខ្ញុំ​ពិតជា​រីករាយ​ណាស់ ដែល​បាន​ជួប​បងប្រុស​ទាំង​ពីរ ។​”

Neymar បាន​បង្ហោះ​រួច Messi ក៏​បង្ហោះ​ដែរ​ទៅ​លើ​បណ្តាញ​សង្គម​របស់​ខ្លួន ។ គួរ​បញ្ជាក់​ថា Neymar នឹង​ចូល​លេង​វិញ​ក្នុង​ក្រុម PSG នៅ​ក្នុង​ពេល​ឆាប់​ៗ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ