ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ចចក Roma ឬ​តោ​ខៀវ Chelsea ជាអធិ​រាជ​នៅ​លើ​ទីលាន​នា​រាត្រី​នេះ ?

6 ឆ្នាំ មុន

ការ​ប្រកួត​ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍​ក្នុង​វគ្គ​ជម្រុះ​តាម​ពូ​ល​នៃ​ពានរង្វាន់​យូ​ហ្វា​ឆេ​ម​ពាន​លី​គ​នា​​​រាត្រី​​នេះ គឺ​ការ​​ប៉ះ​គ្នា​រវាង​ក្រុម​ម្ចាស់ផ្ទះ Roma និង​ក្រុម​ភ្ញៀវ Chelsea ។ ៣​ប្រកួត​ជម្រុះ​កន្លង​មក ក្រុម​ទាំង​ពីរ​ហាក់​ទទួល​បាន​លទ្ធផល​គាប់ប្រសើរ​ច្រើន ដោយ​មិន​ទាន់​មាន​ក្រុម​ណា​ទទួល​បរាជ័យ​នៅឡើយ​ទេ ខណៈ​ការ​ប្រកួត​ប៉ះ​គ្នា​លើក​ដំបូង​នៅ​ជុំ​ទី​៣​ក្នុង​ពូ​ល​C​នេះ…

ការ​ប្រកួត​ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍​ក្នុង​វគ្គ​ជម្រុះ​តាម​ពូ​ល​នៃ​ពានរង្វាន់​យូ​ហ្វា​ឆេ​ម​ពាន​លី​គ​នា​​​រាត្រី​​នេះ គឺ​ការ​​ប៉ះ​គ្នា​រវាង​ក្រុម​ម្ចាស់ផ្ទះ Roma និង​ក្រុម​ភ្ញៀវ Chelsea ។ ៣​ប្រកួត​ជម្រុះ​កន្លង​មក ក្រុម​ទាំង​ពីរ​ហាក់​ទទួល​បាន​លទ្ធផល​គាប់ប្រសើរ​ច្រើន ដោយ​មិន​ទាន់​មាន​ក្រុម​ណា​ទទួល​បរាជ័យ​នៅឡើយ​ទេ ខណៈ​ការ​ប្រកួត​ប៉ះ​គ្នា​លើក​ដំបូង​នៅ​ជុំ​ទី​៣​ក្នុង​ពូ​ល​C​នេះ ពួក​គេ​បាន​ត្រឹម​ស្មើគ្នា​ប៉ុណ្ណោះ ។ យ៉ាងណាមិញ ការ​ធ្វើ​ដំណើរ​របស់​ក្រុម Chelsea មក​ទឹកដី​អ៊ីតា​លី​លើក​នេះ អាច​នឹង​រង​សម្ពាធ​ខ្លះ ជាង​លេង​នៅ​ទឹកដី​របស់​ខ្លួន។

ស្ថានភាព​ក្រុម​ម្ចាស់ផ្ទះ Roma បាន​បាត់បង់​ខ្សែការពារ​បួន​រូប​ ដោយសារ​តែ​បញ្ហា​របួស មាន​ដូច​ជា​កីឡាករ Karsdorp, Abdullahi, Manolas និង​កីឡាករ Emerson ។

ចំណែកឯ​តារា​ឆ្នើម​ប្រចាំ​ក្លិប​ដែល​បាន​ស៊ុត​២​គ្រាប់​ម្នាក់ឯង​ពេល​ប៉ះ Chelsea កាលពី​ថ្ងៃ​ទី​១៨ ​តុលា កីឡាករ Edin Dzeko ត្រូវ​បាន​គ្រូបង្វឹក​សង្ឃឹម​ខ្ពស់​ថា ​នឹង​អាច​ជួយ​ក្រុម​ឱ្យ​ទទួល​បាន​លាភ​សំណាង​ក្នុង​ទឹកដី​របស់​ខ្លួន ។

ចំពោះ​ក្រុម​ភ្ញៀវ​មក​ពី​អង់គ្លេស Chelsea នឹង​អវត្តមាន​ខ្សែបម្រើ​ពីរ​រូប គឺ​កីឡាករ N’Golo Kante និង Victor Moses​។ យ៉ាងណាមិញ​ក្លិប​តោ​ខៀវ​មួយ​នេះ នៅ​មាន​ខ្សែប្រយុទ្ធ​មុត​ស្រួច​ជា​ច្រើន​រូប​ទៀត ដែល​គេ​រំពឹង​ថា នឹង​អាច​ទម្លាយ​រនាំង​ការពារ Roma បើ​ទោះជា​ស្ថិត​នៅ​ក្រៅ​ដី​ក៏​ដោយ ។ ផ្អែក​តាម​ស្ថានភាព​ក្លិប និង​កូនក្រុម​នីមួយ​ៗ​នា​ពេល​បច្ចុប្បន្ន អត្រា​ទទួល​បាន​ជ័យជម្នះ​អាច​នឹង​បាន​ទៅ​ក្រុម​ភ្ញៀវ​ច្រើន​ជាង​ម្ចាស់ផ្ទះ ។

ការ​ប្រកួត​បាល់ទាត់​យូ​ហ្វា​ឆេ​ម​ពាន​លី​គ វគ្គ​ជម្រុះ​ក្នុង​ពូ​ល ជុំ​ទី 4 សម្រាប់​រាត្រី​ថ្ងៃ​អង្គារ​នេះ​មាន​ចំនួន 8 ប្រកួត ។ តើ​ចចក Roma ឬ​តោ​ខៀវ Chelsea ជា​អ្នកមាន​សមត្ថភាព​គ្រប់គ្រង​បាល់​នៅ​លើ​ទីលាន ? ចំណែកឯ Man Utd, Paris SG, Bayern, Atletico និង Barcelona រំពឹង​ទទួល​បាន​លាភ​សំណាង ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ