ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​នឹង​ផ្តល់​អំណាច​ដល់​អ្នកធ្វើការ​ជំនាន់​ថ្មី

6 ឆ្នាំ មុន

ទីក្រុង​ប៉េ​កាំ​ង ៖ ភាព​ជោគជ័យ​របស់​ចិន​ក្នុង​រយៈពេល​៥​ឆ្នាំ​ខាង​មុខ នឹង​ពឹងផ្អែក​ខ្លាំង​លើ​របៀប​ដែល​រដ្ឋាភិបាល​គ្រប់គ្រង​ភាព​តានតឹង​ស្ថិត​ក្រោម​របៀបវារៈ​ដ៏​ស្មុគស្មាញ ។ មេដឹក​នាំ​ចិន នឹង​ធ្វើ​ឲ្យ​មាន​តុល្យភាព​រវាង​បក្សកុម្មុយនិស្ត​ដែល​មាន​អំណាច​ខ្លាំងក្លា កំណត់​ស្ដង់ដា និង​ការពារ​ផលប្រយោជន៍​សាធារណៈ ដោយ​ធ្វើ​ឲ្យ​ទីផ្សារ​មាន​អំណាច…

ទីក្រុង​ប៉េ​កាំ​ង ៖ ភាព​ជោគជ័យ​របស់​ចិន​ក្នុង​រយៈពេល​៥​ឆ្នាំ​ខាង​មុខ នឹង​ពឹងផ្អែក​ខ្លាំង​លើ​របៀប​ដែល​រដ្ឋាភិបាល​គ្រប់គ្រង​ភាព​តានតឹង​ស្ថិត​ក្រោម​របៀបវារៈ​ដ៏​ស្មុគស្មាញ ។

មេដឹក​នាំ​ចិន នឹង​ធ្វើ​ឲ្យ​មាន​តុល្យភាព​រវាង​បក្សកុម្មុយនិស្ត​ដែល​មាន​អំណាច​ខ្លាំងក្លា កំណត់​ស្ដង់ដា និង​ការពារ​ផលប្រយោជន៍​សាធារណៈ ដោយ​ធ្វើ​ឲ្យ​ទីផ្សារ​មាន​អំណាច និង​ជំរុញ​សេដ្ឋកិច្ច​នា​ពេល​អនាគត ។

នៅ​ពេល​សមាជជាតិ​លើក​ទី​១៩​របស់​បក្សកុម្មុយនិស្ត​កើតឡើង ការ​ផ្តោត​ភាគច្រើន​គឺ​ទៅ​លើ​អ្នក​ដែល​នឹង​កាន់កាប់​មុខ​តំណែង​សំខាន់​ក្នុង​រដ្ឋបាល​លោក Xi Jinping សម្រាប់​រយៈពេល​៥​ឆ្នាំ​ខាង​មុខ ក៏​ប៉ុន្តែ​វិ​ថី​នា​ពេល​អនាគត គឺ​ពឹងផ្អែក​ខ្លាំង​ទៅ​លើ​ក្រុម​មួយទៀត​ដែល​មិនសូវ​ទទួល​បានការ​យកចិត្តទុកដាក់ គឺ​អ្នកជំនាញ​បច្ចេកវិទ្យា ដែល​នឹង​អនុវត្ត​ភារកិច្ច​ជាក់លាក់​ទាក់ទង​នឹង​កំណែទម្រង់ និង​ការ​ផ្លាស់​ប្តូរ​សេដ្ឋកិច្ចជាតិ ។

ក្នុង​រយៈពេល​៤​ទសវត្សរ៍​ចុង​ក្រោយ​នេះ អ្នកជំនាញ​បច្ចេកវិទ្យា​បាន​រួម​គ្នា​បង្កើត​ការ​ផ្លាស់​ប្តូរ​ដ៏​អស្ចារ្យ​មួយ ។ បច្ចុប្បន្ន ក្រុម​អ្នក​បង្កើត​គោលនយោបាយ​មាន​ទេព​កោសល្យ នឹង​ដកខ្លួន ឬ​ប្រហែល​ខែមីនា ឆ្នាំ​២០១៨ ដោយ​បញ្ជូន​ភារកិច្ច​នេះ​ទៅ​អ្នក​ជំនាន់​ថ្មី ។
អ្នក​ជំនាន់​ថ្មី​មានការ​អប់រំ​ខ្ពស់ មានបទពិសោធន៍ ហើយ​ភាគច្រើន​ទទួល​បាន​ជោគជ័យ​លើ​គុណសម្បត្តិ​ផ្ទាល់ខ្លួន ។ សំណួរ​សួរ​ថា តើ​ពួក​គេ​នឹង​មាន​សេរីភាព​ប៉ុនណា​ក្នុង​ការ​អនុវត្ត​ការងារ​នេះ ?

ក្រោម​ការ​ដឹកនាំ​របស់​លោក Deng Xiaoping ជា​អ្នកដឹកនាំ​ផ្តួចផ្តើម​ធ្វើ​កំណែទម្រង់ និង​បើក​ទូលាយ​ក្នុង​ឆ្នាំ​១៩៧៨ បាន​បដិសេធ​ដាច់ខាត​នូវ​របៀបវារៈ​អន្ដរជាតិ​ទូលំទូលាយ​របស់​ចិន ។ អ្នក​បង្កើត​គោលនយោបាយ​ចិន​បាន​អនុវត្ត​អស់​រយៈពេល​ជាង​៣​ទសវត្សរ៍​មក​ហើយ ។

តាំងពី​ចូល​កាន់​អំណាច​ក្នុង​ឆ្នាំ​២០១២​មក លោក Xi បាន​ផ្លាស់​ប្តូរ​ក្របខ័ណ្ឌ​គោល​នយោ​បាយ​នេះ​តាម​វិធី​សំខាន់​ៗ​មួយ​ចំនួន ។ ជាដំបូង លោក​បាន​ដោះស្រាយ​អំពើ​ពុក​រលួយ ដែល​ធ្វើ​ឱ្យ​ខូច​ដល់​ភាព​ជឿជាក់​របស់​គណបក្ស​CCP (Chinese Communist Party) តាម​រយៈ​ការ​ចាប់ផ្តើម​យុទ្ធនាការ​ប្រឆាំង​អំពើ​ពុក​រលួយ​មិន​ធ្លាប់​មាន​ពី​មុន​មក ។

មនុស្ស​ជា​ច្រើន​រំពឹង​ថា យុទ្ធនាការ​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​លោក Xi ជា​គម្រោង​បណ្តោះអាសន្ន​មួយ ដែល​មាន​បំណង​បើកផ្លូវ​អនុវត្ត​កំណែទម្រង់សេដ្ឋកិច្ច​ដ៏​ខ្លាំងក្លា ។ ផ្ទុយ​ទៅ​វិញ យុទ្ធនាការ​នេះ​បាន​ក្លាយជា​ចំណុច​សំខាន់​ជា​អចិន្ត្រៃយ៍​ក្នុង​ការ​គ្រប់គ្រង​របស់​លោក Xi ។

មេដឹកនាំ​ចិន និង​ប្រជាពលរដ្ឋ​កាន់តែ​ជឿជាក់​ជាង​មុន​ថា រដ្ឋាភិបាល​មាន​គណបក្ស​តែ​មួយ​ដ៏​រឹង​មាំ គឺជា​សសរ​ដ៏​សំខាន់​នៃ​ស្ថិរភាព និង​កំណើនសេដ្ឋកិច្ច ។ លើស​ពី​នេះ ក្រោម​ការ​ដឹកនាំ​របស់​លោក Xi ចិន​មាន​គោលបំណង​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​ក្នុង​សេដ្ឋកិច្ច​សកល ជា​ពិសេស​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍ ។

ថ្នាក់ដឹកនាំ​ចិន​នៅ​តែ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ការពារ​ផលប្រយោជន៍​បក្ស ដែល​ចាត់​ទុក​ថា ជា​ការ​ស្នេហា​សង្គម ។ ហេតុផល​នេះ គណបក្ស CCP បន្ត​លើកកម្ពស់​ការ​គាំទ្រ ដោយ​រក្សា​បាន​នូវ​វត្តមាន​សកម្ម មិន​ត្រឹមតែ​ក្នុង​ការ​ពិភាក្សា​គោលនយោបាយ​ទេ ប៉ុន្តែ​ក៏​មាន​ក្នុង​វិស័យ​ឯកជន និង​កិច្ចការ​សង្គម​ផង​ដែរ ។

ទន្ទឹម​នឹង​នេះ រដ្ឋាភិបាល​មាន​គោលបំណង​បង្កើន​អំណាច​ភាព​ជា​សហគ្រិន និង​ការ​ច្នៃប្រឌិត ហើយ​ឆ្លើយ​តប​កាន់តែ​មាន​ប្រសិទ្ធភាព​នឹង​តម្រូវការ និង​បំណងប្រាថ្នា​របស់​មនុស្ស​វណ្ណៈ​កណ្តាល​វ័យក្មេង​ឲ្យ​ទទួល​បានការ​អប់រំ និង​រីក​ចម្រើន​ឆាប់រហ័ស ។ ពួក​គេ​បាន​ជួយ​ប្រទេស​ចិន​សម្រេច​បាន​នូវ​កំណើន​ផលិតផល​ក្នុងស្រុក​សរុប​ប្រចាំឆ្នាំ​ពី​៦​ទៅ​៧% ក្នុងអំឡុងពេល​ផ្លាស់​ប្តូរ​រចនាសម្ព័ន្ធ និង​ការ​ប្រែប្រួល​ចំណូល​មធ្យម​ក្នុង​សេដ្ឋកិច្ច​សកល​ទន់ខ្សោយ ៕

ដកស្រង់​ពី Project-syndicate

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ