ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របរ​លក់​ទឹកក្រូច​ពោធិ៍សាត់​ច្របាច់​ស្រស់​ៗ​កំពុង​តែ​ពេញ​និយម​ពី​ពលរដ្ឋ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​ឯកសារ​សុខភាព ទឹកក្រូច​ច្របាច់​ជា​ជម្រើស​នៃ​ភេសជ្ជៈ​ដ៏​ល្អ​បំផុត​សម្រាប់​ទទួលទាន​ជាមួយ​អាហារ​ពេល​ព្រឹក ព្រោះ​រាល់​ប្រភេទ​នៃ​ទឹកក្រូច​ច្របាច់​១​កែវ មាន​ផ្ទុក​នូវ​កាឡូរី​ជាង​១០០​កាឡូរី ។ ដោយសារ​តែ​ផ្លែ​ឈើ​នេះ​មាន​ប្រយោជន៍​ដល់​សុខភាព បច្ចុប្បន្ន​គេ​សង្កេត​ឃើញ​ថា របរ​លក់​ផ្លែក្រូច​ពោធិ៍សាត់…

រាជធានី​ភ្នំពេញ ៖ បើ​តាម​ឯកសារ​សុខភាព ទឹកក្រូច​ច្របាច់​ជា​ជម្រើស​នៃ​ភេសជ្ជៈ​ដ៏​ល្អ​បំផុត​សម្រាប់​ទទួលទាន​ជាមួយ​អាហារ​ពេល​ព្រឹក ព្រោះ​រាល់​ប្រភេទ​នៃ​ទឹកក្រូច​ច្របាច់​១​កែវ មាន​ផ្ទុក​នូវ​កាឡូរី​ជាង​១០០​កាឡូរី ។ ដោយសារ​តែ​ផ្លែ​ឈើ​នេះ​មាន​ប្រយោជន៍​ដល់​សុខភាព បច្ចុប្បន្ន​គេ​សង្កេត​ឃើញ​ថា របរ​លក់​ផ្លែក្រូច​ពោធិ៍សាត់ និង​ទឹកក្រូច​ច្របាច់​ស្រស់​ៗ ត្រូវ​បាន​លក់​នៅ​តាម​ផ្លូវ ឬ​តាម​ទី​សាធារណៈ​ជា​ច្រើន មិន​ថា​នៅ​រាជ​ធានី​​ភ្នំពេញ សូ​ម្បី​តែ​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ក៏​មាន​លក់​ដែរ ។

លោក ប៊ិ​ន រ៉េ​ន អ្នកលក់​ទឹកក្រូច​ពោធិ៍សាត់​ច្របាច់ នៅ​ក្បែរ​របង​វិទ្យាល័យ​បឹង​កេងកង រៀបរាប់​ថា លោក​បាន​ប្រកប​មុខរបរ​លក់​នេះ​អស់​រយៈពេល​ជាង​៤​ឆ្នាំ​ហើយ ដោយ​ក្នុង​១​ថ្ងៃ លក់​អស់​រហូត​ដល់​ជាង​២០​ឡូ​ឯណោះ ។

លោក​បន្ត​ថា ៖« ក្រូចពោធិ៍សាត់​ទាំងនេះ ខ្ញុំ​បាន​យក​ពី​ខេត្តបាត់ដំបង​មក​ដាក់​លក់ ។ ខ្ញុំ​លក់​ទឹកក្រូច​ច្របាច់​ស្រស់​ៗ​ផង និង​លក់​ផ្លែក្រូច​គិត​ជា​ឡូ​ផង ។ ទឹកក្រូច​គាប​ច្រក​ដប​ចែក​ជា​២​ប្រភេទ គឺ​ដប​ធំ​តម្លៃ​៧​ពាន់​រៀល និង​ដប​តូច​តម្លៃ​៥​ពាន់​រៀល ។ ចំណែក​ផ្លែ​ក្រូច​​វិញ​លក់​១​ឡូ តម្លៃ​ចាប់ពី​១​ម៉ឺន​ទៅ​១.២០០០​រៀល » ។

លោក​បន្ថែម​ថា ៖« ការ​លក់​ទឹកក្រូច​ច្របាច់ ឬ​ក៏​ផ្លែក្រូច​ពោធិ៍សាត់​នេះ​ដែរ គឺ​លក់ដាច់​យ៉ាង​ខ្លាំង ដោយ​មាន​អតិថិជន​គ្រប់​វ័យ​ទាំងអស់ មិន​ថា​ចាស់ ឬ​ក្មេង បាន​មក​ទិញ​យក​ទៅ​ពិសា​ជា​រៀងរាល់ថ្ងៃ ។ ពួក​គាត់​និយាយ​ថា គុណសម្បត្តិ​នៃ​ការ​ពិសា​ទឹកក្រូច​ច្របាច់​ស្រស់ ឬ​ហូប​ផ្លែក្រូច​ពោធិ៍សាត់​នេះ វា​អាច​ជួយ​កាត់​ជាតិ​ខ្លាញ់​ក្នុង​ខ្លួន និង​ទប់ស្កាត់​ភាពធាត់​បាន » ។

លោក ប៊ិ​ន រ៉េ​ន លើក​ឡើង​ថា កាលពីមុន លោក​លក់ដាច់​យ៉ាង​ខ្លាំង សឹងតែ​ដក​ដៃ​មិន​រួច និង​ត្រូវការ​មនុស្ស​២​នាក់​មក​ជួយ ទើប​លក់​ទាន់ ប៉ុន្តែ​ពេល​នេះ អតិថិជន​ហាក់​ថយ​ចុះ ដោយ​សារ​តែ​ក្នុង​រយៈពេល​៣​ទៅ​៤​ខែ​ចុង​ក្រោយ​នេះ មាន​អ្នករក​ស៊ីរ​បរដូច​គ្នា​កាន់តែ​ច្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ។

លោក​ថា ៖« កន្លែង​របស់ខ្ញុំ​ធ្លាប់​លក់​ក្រូច​អស់​ជា​ច្រើន​ឡូ​ក្នុង​១​ថ្ងៃ ប៉ុន្តែ​ពេល​នេះ​ក្នុង​១​ថ្ងៃ លក់​អស់​តែ​ជាង​១០​ឡូ​ប៉ុណ្ណោះ និង​មិន​ចាំបាច់​លក់​គ្នា​២​នាក់​ទេ »​។

យោង​តាម​ឯកសារ​ស្រាវជ្រាវ​បង្ហាញ​ថា ទឹកក្រូច​ច្របាច់​១​កែវ​មាន​ជាតិ​ស្ករ​ប្រហែល​២១​ក្រាម​, កាបូ​អ៊ី​ដ្រា​ត ១២​ក្រាម​, ជាតិ​ខ្លាញ់​តិច​ជាង ០,១​ក្រាម និង មាន​ជាតិ​សរសៃ​ប្រហែល​ជា ០,៥​ក្រាម ។ ការ​ផ្ទុក​នូវ​ជាតិ​សរសៃ​នេះ អាច​នឹង​កើនឡើង ទៅ​តាម​វត្តមាន​របស់​សាច់​ក្រូច​ដែល​មាននៅ​ក្នុង​នោះ​។ ទឹកក្រូច​ច្របាច់​ស្រស់​ៗ ដែល​អ្នក​ធ្វើ​ដោយ​ខ្លួនឯង​នៅផ្ទះ អាច​មាន​ផ្ទុក​ជាតិ​សរសៃ​ជិត​ដល់​ទៅ​៤​ក្រាម​។ ទឹកក្រូច​ច្របាច់​នេះ ក៏​ជា​ប្រភព​ដ៏​ល្អ​បំផុត​នៃ​សារធាតុ​វីតាមីន C ផង​ដែរ ។

អត្ថប្រយោជន៍​ចំពោះ​សុខភាព
ភាគច្រើន​នៃ​គុណសម្បត្តិ​របស់​ទឹកក្រូច​ច្របាច់​ចំពោះ​សុខភាព គឺ​ដោយសារ​តែ​ការ​ផ្ទុក​នូវ​កម្រិត​ដ៏​ខ្ពស់​នៃ​វីតាមីន​C​របស់​វា ។ វីតាមីន​នេះ គឺ​មាន​ទំនួល​ខុស​ត្រូវ ចំពោះ​ការ​បង្កើត​​​ឡើង​នូវ​ជាតិ​កូ​ឡា​ជែ​ន ជា​ប្រូ​តេ​អុ​ី​ន​ម្យ៉ាង​ដែល​រាង​កាយ​យើង​ត្រូវការ​ដើម្បី​បង្កើត​​សរសៃ​ចំណង​, សរសៃឈាម​, ស្បែក និង​សរសៃពួរ​សាច់ដុំ​។ វា​ក៏​ជួយ​ផង​ដែរ ក្នុង​ការ​បង្ការ​នូវ​ការ​បំផ្លាញ​របស់​កោសិកា​សេរី ដែល​អាច​ធ្វើ​ឲ្យ​យើង​ចាស់​មុន​អាយុ​, ប្រឈម​នឹង​ជំងឺមហារីក​ជាក់លាក់​មួយ​ចំនួន និង​ការពារ​នូវ​ជំងឺ​សរសៃឈាម​បេះដូង​បាន​ផង​ដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ