ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹក​នេះ​តុលាការ​កំពូល​បើក​សវនាការ​រឿង​ទោស «​ក្បត់ជាតិ​» ដោយ​អវត្តមាន លោក កឹ​ម សុខា

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ តាម​ការ​គ្រោងទុក​តុលាការ​កំពូល​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០១៧​នេះ បាន​បើក​សវនាការ​ជំនុំ​ជំ​រះ​ទោស «​ក្បត់ជាតិ​» របស់​លោក កឹ​ម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។…

​រាជធានី​ភ្នំពេញ​៖ តាម​ការ​គ្រោងទុក​តុលាការ​កំពូល​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០១៧​នេះ បាន​បើក​សវនាការ​ជំនុំ​ជំ​រះ​ទោស «​ក្បត់ជាតិ​» របស់​លោក កឹ​ម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។

​សវនាការ​នា​ព្រឹក​ថ្ងៃនេះ ​មិន​មាន​វត្តមាន​របស់​លោក កឹ​ម សុខា ជា​ជនជាប់ចោទ​នោះ​ឡើយ ដូច្នេះ​វា​គឺ​សវនាការ​កំបាំង​មុន​ជន​ត្រូវ​ចោទ​។ ហើយ​សវនាការ​នា​នេះ ជា​សវនា​ការ​​ធ្វើ​ឡើង​តាម​បណ្តឹង​របស់​ក្រុម​មេធាវី​របស់​លោក កឹ​ម សុខា ដែល​បាន​ប្តឹង​ប្រឆាំង​នឹង​ដីកា​​សម្រេច​ឃុំខ្លួន​របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​០៦ ខែ​កញ្ញា ឆ្នាំ​២០១៧ ​កន្លង​ទៅ​នេះ​។​

​មេធាវី​ការពារ​លោក​ កឹ​ម សុខា​ បាន​ចូលរួម​សវនាការ ។ អ្នកគាំទ្រ​លោក​ កឹ​ម ​សុខា​ និង​តំណាង​រាស្ត្រ​ ព្រមទាំង​​​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​មក​ប្រមូលផ្តុំ​គ្នា​នៅ​ខាង​ក្រៅ​បរិវេណ​តុលាការ​កំពូល ខណៈ​ពេល​ដែល​ចៅក្រម​កំពុង​បើក​សវនាការ​ខាងក្នុង​។

សាលាឧទ្ធរណ៍​កាលពី​ថ្ងៃ​ទី​២៦ ​ខែកញ្ញា ​ឆ្នាំ​២០១៧ ​បាន​សម្រេច​តម្កល់​ការ​សម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ បន្ត​ឃុំខ្លួន​លោក ​កឹ​ម សុខា បន្ទាប់​ពី​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​យប់​ថ្ងៃ​ទី២ កញ្ញា ​ឆ្នាំ​២០១៧ ពេល​នេះ​កំពុង​ឃុំខ្លួន​នៅ​ពន្ធនាគារ​ត្រ​ពាំ​ផ្លុ​ង ខេត្ត​ត្បូងឃ្មុំ​។

កែសម្រួលដោយ