ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លើងឆេះរាប់ម៉ោង ក្នុងវិទ្យាល័យ សុខ អាន ក្តីទន្ទឹម

6 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ បណ្ណាល័យ​១​បន្ទប់ និង​ទីចាត់ការ​២​បន្ទប់ ក្នុង​វិទ្យាល័យ សុខ អាន​ក្ដី​ទន្ទឹម ស្ថិត​នៅ​ភូមិ​ថ្កូវ ឃុំ​ជើង​គួ​ន ស្រុក​សំរោង…

ខេត្តតាកែវ ៖ បណ្ណាល័យ​១​បន្ទប់ និង​ទីចាត់ការ​២​បន្ទប់ ក្នុង​វិទ្យាល័យ សុខ អាន​ក្ដី​ទន្ទឹម ស្ថិត​នៅ​ភូមិ​ថ្កូវ ឃុំ​ជើង​គួ​ន ស្រុក​សំរោង ក្លាយជា​ចំណី​ព​ព្រះ​អគ្គី​រាប់​ម៉ោង​ទម្រាំ​ឆេះ​អស់ ។ ភ្លាម​ៗ​មានគេ​និយាយ​ត​ៗ​គ្នា​សង្ស័យ​ថា ត្រូវ​បាន​ជនខិលខូចមិន​ស្គាល់​មុខ​លួច​ដុត ដោយ​មិនដឹង​មូលហេតុ នា​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​២៩ តុលា បណ្តាល​ឱ្យ​ឆេះ​អស់​ស្ទើរ​ទាំងស្រុង​។ សូ​ម្បី​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ខេត្ត​ក៏​ចេញ​ទៅ​ពន្លត់​មិន​ទាន់​ពេល​ដែរ ។ នៅ​ពេល​ជួយ​អន្តរាគមន៍​ពន្លត់​ចប់ អ្វី​ៗ​ក៏​ចប់​ទៅ​តាម​កំហឹង​ព្រះ​អគ្គី​ដែរ គឺ​ឆេះ​ស្ទើរ​ហ្មត់​តែម្តង ។

លោក ស៊ី សុ​ខន ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត បាន​ឲ្យ​ដឹង​ថា ករណី​ភ្លើង​ឆេះ​ទីចាត់ការ​ខាងលើ​នេះ ត្រូវ​បាន​គេ​ដាក់​ការ​សង្ស័យ​ថា មាន​អ្នក​លួច​ដុត មិនមែន​ជា​ករណី​​​ទុ​ស្សេ​ចរន្តអគ្គិសនី​នោះ​ទេ ។ ទោះជា​បែប​នេះ​ក្តី​ការ​សង្ស័យ​នេះ​មិន​មានការ​អះអា​ង​ណាមួយ​គួរ​ឱ្យ​ជឿជាក់​អស់​មន្ទិល​នោះ​ទេ ។

លោក​ប្រធាន​មន្ទីរ​បាន​និយាយ​បន្ត​ថា ទីចាត់ការ​២​បន្ទប់​រួម​ជាមួយ​សំណៅ​ឯកសារ និង​ដាក់​សម្ភារ​ត្រូវ​ឆេះ​អស់ និង​បណ្ណាល័យ​សិក្សា​១​បន្ទប់​ក៏​ឆេះ​អស់​ដែរ ព្រោះ​សុទ្ធតែ​ជា​គ្រឿង​ងាយ​ឆេះ ។ចំពោះ​ករណី​ខាងលើ​នេះ លោក​បាន​រាយការណ៍​ទៅ​គ្រប់​អាជ្ញាធរ​ពាក់ព័ន្ធ ដើម្បី​បើក​ការ​សើ​ុ​ប​អង្កេត​ឲ្យ​បាន​ល្អិតល្អន់ ដើម្បី​ឃាត់ខ្លួន​ជនខិលខូច​យក​មក​ផ្តន្ទាទោស ។

ក្នុង​ចេតនា​រំលត់ភ្លើង​ឆេះ​នេះ​ដែរ លោក​ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្ត បាន​បញ្ជា​កម្លាំង​ជំនាញ​ការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​២​គ្រឿង ដើម្បី​ជួយ​អន្តរាគមន៍​ពន្លត់​បាន​ទាំងស្រុង​នៅ​វេលា​ម៉ោង​៣​ទៀប​ភ្លឺ​ថ្ងៃ​ទី​៣០ តុលា ។

ក្រោយ​ពេល​កើតហេតុ​នគរបាល​បាន​សន្និដ្ឋាន​ថា មូលហេតុ​នៃ​អគ្គិភ័យ​នេះ គឺ​បណ្តាល​មក​ពី​ការ​ទុ​ស្សេ​ចរន្ត​ភ្លើង មិន​មាន​មនុស្ស​ណា​លួច​ដុត​នោះ​ទេ ។ នេះ​ជា​ការ​អះអាង​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ តុលា ពី​សំណាក់​លោក កេ​ត ម៉ៅ អភិបាលស្រុក​សំរោង ដែល​បាន​ចុះ​ទៅ​ពិនិត្យ​ដល់​កន្លែង​កើតហេតុ​ផង​ដែរ ៕ ​

អត្ថបទសរសេរ ដោយ