ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Neogenis ជា​ប្រូតេអ៊ីន​ដែល​ធ្វើ​ឱ្យ​ឆ្អឹង​ស្រួយ​ងាយ​បាក់

13 ឆ្នាំ មុន

បណ្ដា​អ្នក​ស្រាវជ្រាវ​នៅ​ឯ​មហាវិទ្យាល័យវេជ្ជសាស្ដ្រ​រដ្ឋ​ច​ច​ជៀ (MCG) សហរដ្ឋ​អា​មេរិ​កបាន​រក​ឃើញ​ប្រូតេអ៊ីន​ម្យ៉ាង​ដែល​ជា​ហេតុបណ្ដាល​ឱ្យ​ឆ្អឹង ​មាន​សភាព​ផុយ​ស្រួយ ។ ប្រភេទ​ប្រូតេអ៊ីន​ដ៏​តូច​បំផុត​ដែល​គេ​ឱ្យឈ្មោះថា នេ​អូ​ហ្សេ​នី​ន គឺជា​ដើមហេតុ​ដែល​ធ្វើ​ឱ្យគ្រោងឆ្អឹង​រួញ​តូច​អំឡុង​ការ​លូតលាស់ ហើយបន្ទាប់​មក​បាន​ធ្វើ​ឱ្យ​ឆ្អឹង​កាន់តែ​ស្រួយ​ងាយ​នឹងបាក់ ។

បណ្ដា​អ្នក​ស្រាវជ្រាវ​នៅ​ឯ​មហាវិទ្យាល័យវេជ្ជសាស្ដ្រ​រដ្ឋ​ច​ច​ជៀ (MCG) សហរដ្ឋ​អា​មេរិ​កបាន​រក​ឃើញ​ប្រូតេអ៊ីន​ម្យ៉ាង​ដែល​ជា​ហេតុបណ្ដាល​ឱ្យ​ឆ្អឹង​មាន​សភាព​ផុយ​ស្រួយ ។ ប្រភេទ​ប្រូតេអ៊ីន​ដ៏​តូច​បំផុត​ដែល​គេ​ឱ្យឈ្មោះថា នេ​អូ​ហ្សេ​នី​ន គឺជា​ដើមហេតុ​ដែល​ធ្វើ​ឱ្យគ្រោងឆ្អឹង​រួញ​តូច​អំឡុង​ការ​លូតលាស់ ហើយបន្ទាប់​មក​បាន​ធ្វើ​ឱ្យ​ឆ្អឹង​កាន់តែ​ស្រួយ​ងាយ​នឹងបាក់ ។

ការ​ពិសោធន៍​លើ​សត្វ​កណ្ដុរ​បាន​បង្ហាញ​ថា កណ្ដុរ​កំពុង​លូតលាស់​មួយ​ពេល​គេ​ចាក់​ប្រូ​តេអ៊ី​ននេ​អូ​ហ្សេ​នី​ន​ចូល​ទៅ​បណ្ដាល​ឱ្យ​វា​មានម្រាមដៃ​ម្រាមជើង​មិន​មាំទាំ ហើយ​ជា​ទូទៅមាន​ទំហំ​តូច និង​ព្រមទាំង​មានការ​លូតលាស់ឆ្អឹង​ផាល​តិចតួច​បំផុត​។ ទាំងនេះ​គឺជា​ការបញ្ជាក់​អះអាង​របស់​លោក​វេជ្ជបណ្ឌិត Wen-Cheng Xiong ឯកទេស​ខាង​ផ្នែក​កោសិកាលូតលាស់​ប្រចាំ MCG

ការ​រក​ឃើញ​ខាងលើ​នេះ​បាន​ផ្ដល់​នូវ​ការយល់​ដឹង​ថ្មី​មួយទៀត ចំពោះ​ភាព​លូតលាស់​នៃគ្រោងឆ្អឹង ហើយ​ជា​ពិសេស​វា​បាន​ចង្អុលបង្ហាញ​នូវ​គោលដៅ​ថ្មី​ដ៏​មាន​ប្រសិទ្ធភាពឈានទៅ​រក​ការ​ព្យាបាល​ជំងឺ​សន្លាក់ឆ្អឹង ។ បណ្ដា​អ្នក ស្រាវជ្រាវ​បាន​រក​ឃើញ​ទៀត​ថា ប្រូតេអ៊ីន​នេ អូ​ហ្សេ​នី​ន មិន​បាន​ជួយ​ឱ្យ​ឆ្អឹង​លូតលាស់​ទេ តែ​វា​បាន​បង្កើត​ឱ្យ​មាន​ភាព​ស្មុគស្មាញ​របស់​ប្រូ តេ​អ៊ី​ន​មួយ​ប្រភេទ​នេះ ៕