ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បទល្មើស​នេសាទ​នៅ​ពេញ​ព្រែកជីក ខេត្ត​ត្បួ​ង​ឃ្មុំ

6 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ​៖ ទាំង​រដូវ​បិទ និង​រដូវ​បើក​នេសាទ​នៅ​ទីតាំង​ទួល​គរ ព្រែកជីក ក្នុង​ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ ព្រែក​ដែល​លាតសន្ធឹង​វែង​ត​ភ្ជាប់​ពី​បឹង​នៅ​ខាងក្នុង​ចេញ​មក​ទន្លេមេគង្គ ហើយ​ក៏​ជា​អតីត ឡូ​ត៏​នេសាទ​លេខ​៩ ផង​ដែរ…

ខេត្ត​ត្បូងឃ្មុំ​៖ ទាំង​រដូវ​បិទ និង​រដូវ​បើក​នេសាទ​នៅ​ទីតាំង​ទួល​គរ ព្រែកជីក ក្នុង​ឃុំ​ទន្លេ​បិទ
ស្រុក​ត្បូងឃ្មុំ ព្រែក​ដែល​លាតសន្ធឹង​វែង​ត​ភ្ជាប់​ពី​បឹង​នៅ​ខាងក្នុង​ចេញ​មក​ទន្លេមេគង្គ ហើយ​ក៏​ជា​អតីត
ឡូ​ត៏​នេសាទ​លេខ​៩ ផង​ដែរ ។

សកម្មភាព​ដាក់​ដាយ​ពេញ​ព្រែក​មាន​ជា​ច្រើន​កន្លែង​យ៉ាង​ហោច​ណាស់ ក៏​មាន​ចាប់ពី​១០ ឡើង​ទៅ​បាន​ដាក់​យ៉ាង​រលូន​តែ​ម្តង មិន​មាន​វិធានការ​ទប់ស្កាត់​ពី​អាជ្ញាធរ​មូលដ្ឋាន ឫ​ក៏​ស្ថាប័ន​ជំនាញ​ជលផល​នោះ​ទេ ។
លោក​ចែត វុ​ទ្ធី មេឃុំ​ទន្លេ​បិទ​មាន​ប្រសា​ស​ន៏​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​៣០ ខែតុលា​នេះ​ថា អាជ្ញាធរ​ខ្វះ
ខាត​សម្ភារ​សម្រាប់​ចុះ​ទៅ​បង្ក្រាប​បទល្មើស​នេសាទ នៅ​ក្នុង​ទីតាំង​ទាំង​២​កន្លែង​ខាងលើ ហើយ​ប្រ​សិន
បើ​មាន​តែ​អាជ្ញាធរ​ចុះ​ទៅ​បង្ក្រាប​ដាយ ដែល​ជា​ឧបករណ៍​នេសាទ​ត្រូវ​ហាមឃាត់​នោះ ប្រសិនណាបើ
មាន​បញ្ហារ​ណាមួយ​កើតឡើង​គេ​មិន​ទទួលខុសត្រូវ​ទេ ដោយសារ​តែ​មិន​មាន​ខណ្ឌ​រដ្ឋបាល​ជលផល
ដែល​ជា​ស្ថាប័ន​ជំនាញ​ចូលរួម​ជាមួយ​នោះ ។

មេឃុំ​ទន្លេ​បិទ​រំលឹក​ថា កាលពី​ឆ្នាំ​២០១៦ កន្លង​ទៅ​មាន​ពលរដ្ឋ ដាក់​ដាយ​នៅ​នៅ​ព្រែកជីក​ក្រោ
យ បានដឹង​អត្តសញ្ញាណ​បាន​កោះហៅ​មក​សាលាឃុំ​ទន្លេ​បិទ ធ្វើ​កិច្ចសន្យា​ឲ្យ​បញ្ឈប់​មិន​ឲ្យ​មាន​បន្ត
ទៀត តែ​ក្រោយមក​បាន​៥​ថ្ងៃ​ប៉ុណ្ណោះ គឺ​អ្នក​ដែល​ផ្តិត​មេដៃ​នោះ​បាន​បន្តសកម្មភាព​ដាក់​ដាយ​ដដែល ហើយ​ក៏​មាន​ពាក្យ​លេចឮ​ថា​មេឃុំ​ទន្លេ​បិទ​បាន​ទទួល​សំណូក​ទៅ​វិញ ជុំវិញ​ករណី​នេះ​រូប​លោក​សូម​ប
ដិ​សេ​ធ​ទាំងស្រុង​សូ​ម្បី​តែ​១០០​រៀល​ក៏​មិន​មាន​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ