ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យុះ​យ៉ាង​សាហា.វ​វាយ​ប្រហារ​​ស្លា.ប់​ជាច្រើន​នាក់

6 ឆ្នាំ មុន

អឺរ៉ុប​កណ្តាល ៖ យោង​តាម​រ៉​យ​ទ័​រថា ខ្យល់ព្យុះ​យ៉ាង​ខ្លាំង​មួយ​ដែល​វាយប្រហារ​កាលពី​ចុង​ស​ប្តា​ហ៍​កន្លង​ទៅ​លើ​អឺរ៉ុប​កណ្តាល បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​៥​នាក់​រួច​ហើយ ។ យោង​តាម​សេចក្តីរាយការណ៍​របស់​កាសែត​អា​ល្លឺ​ម៉​ង់ BILD ថា ក្នុង​ចំណោម​មនុស្ស​ស្លាប់​ទាំងនេះ​២​នាក់​ស្លាប់​ដោយ​ដើមឈើ​បាក់​សង្កត់​នៅ​សាធារណរដ្ឋ​ឆេ​ក…

អឺរ៉ុប​កណ្តាល ៖ យោង​តាម​រ៉​យ​ទ័​រថា ខ្យល់ព្យុះ​យ៉ាង​ខ្លាំង​មួយ​ដែល​វាយប្រហារ​កាលពី​ចុង​ស​ប្តា​ហ៍​កន្លង​ទៅ​លើ​អឺរ៉ុប​កណ្តាល បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​៥​នាក់​រួច​ហើយ ។

យោង​តាម​សេចក្តីរាយការណ៍​របស់​កាសែត​អា​ល្លឺ​ម៉​ង់ BILD ថា ក្នុង​ចំណោម​មនុស្ស​ស្លាប់​ទាំងនេះ​២​នាក់​ស្លាប់​ដោយ​ដើមឈើ​បាក់​សង្កត់​នៅ​សាធារណរដ្ឋ​ឆេ​ក ហើយ​មនុស្ស​២​នាក់​ស្លាប់​នៅ​ប៉ូ​ឡូញ រួច​បុរស​ម្នាក់​អាយុ​៦៣​ឆ្នាំ​ស្លាប់​ដោយ​លង់ទឹក​នៅ​កាំ​ពីង​មួយ​ឯ​តំបន់ BASSE-SAXE ។

ប្រទេស​អូ​ទ្រី​ស​ក៏​រង​ការ​ប៉ះពាល់​ដោយ​ព្យុះ​នេះ​ដែរ ដោយ​ព្យុះ​វាយប្រហារ​លើ​តំបន់​បឹង NEUSIEDL ។ ព្យុះ​ឈ្មោះ HERWART នេះ​ញ៉ាំង​ឱ្យ​ដាច់​អគ្គិសនី​ប៉ះពាល់​ដល់​មនុស្ស​ច្រើន​រយ​ពាន់​គ្រួសារ​នៅ​អា​ល្លឺ​ម៉​ង់ និង​ប៉ូ​ឡូញ ។ ក្នុង​តំបន់​ជា​ច្រើន​ព្យុះ​នេះ​មាន​កម្លាំង​ខ្យល់​លើស​ពី​១០០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង ហើយ​វា​មាន​ល្បឿន​ដល់​១៨០​គីឡូម៉ែត្រ ក្នុង​១​ម៉ោង​នៅ​តំបន់​ជួរ​ភ្នំ SNEZKA ជា​ចំណុច​ខ្ពស់​នៃ​សាធារណរដ្ឋ​ឆេ​ក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ