ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាណិត​ក្មេង​ណាស់ តើ​គ្នា​ឈឺ​យ៉ាងណា? ​(​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​ខ្សាច់​១​គ្រឿង បាន​បើក​ក្នុង​ល្បឿន​លឿន ហើយ​បាន​ជ្រុល​ទៅ​បុក​ជាមួយ​រថយន្ត​ដឹក​ការ៉ូឡា​បណ្ដាល​ឲ្យ​ក្រឡាប់ គ្រោះថ្នាក់​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០១៧ ស្ថិត​នៅ​ក្នុងភូមិ​ព្រែក​ថ្លឹង សង្កាត់​ជើងឯក…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​ខ្សាច់​១​គ្រឿង បាន​បើក​ក្នុង​ល្បឿន​លឿន ហើយ​បាន​ជ្រុល​ទៅ​បុក​ជាមួយ​រថយន្ត​ដឹក​ការ៉ូឡា​បណ្ដាល​ឲ្យ​ក្រឡាប់ គ្រោះថ្នាក់​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០១៧ ស្ថិត​នៅ​ក្នុងភូមិ​ព្រែក​ថ្លឹង សង្កាត់​ជើងឯក ខ​ណ្ខ​ដង្កោ រាជធានី​ភ្នំពេញ ។


អ្នក​បើករថយន្ត ខាត់ ច​ន្ធូ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ស្នាក់​នៅ​ឃ្លាំង​ការ៉ូឡា ស្ថិត​នៅ​ក្នុងភូមិ​ពុទ្រា សង្កាត់​គោក​រកា ខ​ណ្ខ​ព្រែក​ព្នៅ ។ ចំណែក​អ្នក​បើករថយន្ត​បង្ក​ឈ្មោះ ឆិល សា​វ៉េ​ត អាយុ​៤២​ឆ្នាំ ស្នាក់​នៅ​ក្នុងភូមិ​ព​ណ្ណាយ ឃុំ​សំរោង​លើ ស្រុក​អង្គស្នួល ខេត្តកណ្តាល​។

រថយន្ត​ដឹក​ការ៉ូឡា​ដែល​ក្រឡាប់​នោះ ពណ៌​ស ស្លាក​លេខ ភព​-២​ប​០៤០០ បើក​ដោយ ខាត់ ច​ន្ធូ ដោយ​មាន​ប្រពន្ធ និង​កូនស្រី​រួម​ដំណើរ​ក្នុង​នោះ​កូនស្រី ឈ្មោះ ខែង សុ​លី​តា អាយុ​២​ឆ្នាំ រង​របួស​បែកក្បាល និង​ប្រពន្ធ​រង​របួសស្រាល ។ រីឯ​រថយន្ត​បង្ក​បែន​ដឹក​ខ្សាច់ ពណ៌​ខៀវ ស្លាក​លេខ​ចង្កូត​ស្តាំ PP-០៥៧៥ បើក​ដោយ​បុរស​ម្នាក់ ឆិល សា​វ៉េ​ត ។


ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​រថយន្ត​ដឹក​ការ៉ូឡា បាន​បើក​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​មធ្យម ស្រាប់តែ​មក​ដល់​ចំណុច​កើតហេតុ ដែល​ជា​ចំណុច​ផ្លូវ​ខ្វែង បាន​វាក់​ជាមួយ​រថយន្ត​ដឹក​ខ្សាច់​ដែល​កំពុង​តែ​បើក​ពី​ត្បូង​ទៅ​ជើង​យ៉ាង​លឿន ក៏​ត្រូវ​បាន​រថយន្ត​ដឹក​ការ៉ូឡា​បុក​ពេញទំហឹង បណ្តាល​ឲ្យ​រថយន្ត​ដឹក​ការ៉ូឡា​នេះ​ក្រឡាប់ និង​បណ្តាល​ឲ្យ​អ្នក​ជិះ​នៅ​ក្នុង​នោះ​២​នាក់​រង​របួស​តែ​ម្ដង ។ ក្រោ​យេ​ពេល​កើតហេតុ​សមត្ថកិច្ច​ខណ្ឌដង្កោ បាន​ចុះ​ទៅ​ធ្វើការ​វាស់វែង​នាំ​យក​រថយន្ត​ទាំង​២​គ្រឿង​ទៅ រក្សា​ទុក​ដើម្បី​ដោះស្រាយ​គ្នា​តាម​ផ្លូវច្បាប់​៕

https://www.youtube.com/watch?v=Ty2nOZxEHl8

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ