ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាព​អស្ចារ្យ​របស់​ជាតិ​ស្ករ​ក្នុង​ទឹក​ដោះ​ម្តាយ​

6 ឆ្នាំ មុន

ការ​ស្រាវជ្រាវ​មួយ​បាន​រក​ឃើញ​ថា ​ទឹកដោះ​ម្តាយ​មាន​សារធាតុ​ប្រឆាំង​នឹង​បាក់តេរី​ពី​ធម្ម​ជាតិ​ដែល​អាច​ប្រើ​នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ដែល​ស៊ាំ​នឹង​ថ្នាំ​ផ្សះ ។ ទឹកដោះ​របស់​ម្តាយ​ត្រូវ​បាន​គេ​ស្គាល់​ជា​យូរ​មក​ហើយ​ថា​មាន​គ្រឿងផ្សំ​ពិសេស​ជា​ច្រើន​ប្រភេទ ព្រមទាំង​ផ្តល់​អាហារូបត្ថម្ភ និង​ជួយ​ទារក​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ ។ ខណៈ​ពេល​ដែល​ក្រុម​អ្នក​វិទ្យាសាស្ត្រ​ពី​មុន​បាន​ផ្តោត​លើ​តើ​ប្រូតេអ៊ីន​ជាក់លាក់​មួយ​ចំនួន​ដែល​មាន​ក្នុង​ទឹកដោះ​ម្តាយ​អាច​សម្លាប់​មេរោគ​បាន​ដោយ​របៀប​ណា ឥឡូវនេះ​ពួក​គេ​បាន​រក​ឃើញ​ថា​ជាតិ​ស្ករ​នៅ​ក្នុង​ទឹកដោះ​ម្តាយ​ក៏​មាន​ប្រសិទ្ធភាព​ប្រឆាំង​នឹង​បាក់តេរី​ដែរ ។…

ការ​ស្រាវជ្រាវ​មួយ​បាន​រក​ឃើញ​ថា ​ទឹកដោះ​ម្តាយ​មាន​សារធាតុ​ប្រឆាំង​នឹង​បាក់តេរី​ពី​ធម្ម​ជាតិ​ដែល​អាច​ប្រើ​នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ដែល​ស៊ាំ​នឹង​ថ្នាំ​ផ្សះ ។

ទឹកដោះ​របស់​ម្តាយ​ត្រូវ​បាន​គេ​ស្គាល់​ជា​យូរ​មក​ហើយ​ថា​មាន​គ្រឿងផ្សំ​ពិសេស​ជា​ច្រើន​ប្រភេទ ព្រមទាំង​ផ្តល់​អាហារូបត្ថម្ភ និង​ជួយ​ទារក​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ ។

ខណៈ​ពេល​ដែល​ក្រុម​អ្នក​វិទ្យាសាស្ត្រ​ពី​មុន​បាន​ផ្តោត​លើ​តើ​ប្រូតេអ៊ីន​ជាក់លាក់​មួយ​ចំនួន​ដែល​មាន​ក្នុង​ទឹកដោះ​ម្តាយ​អាច​សម្លាប់​មេរោគ​បាន​ដោយ​របៀប​ណា ឥឡូវនេះ​ពួក​គេ​បាន​រក​ឃើញ​ថា​ជាតិ​ស្ករ​នៅ​ក្នុង​ទឹកដោះ​ម្តាយ​ក៏​មាន​ប្រសិទ្ធភាព​ប្រឆាំង​នឹង​បាក់តេរី​ដែរ ។

ឥឡូវនេះ​ក្រុម​អ្នក​វិទ្យាសាស្ត្រ​ត្រូវការ​ការ​សិក្សា​បន្ថែម​ទៀត​ជាមួយនឹង​ក្តី​សង្ឃឹម​នៃ​ការ​ប្រើប្រាស់​លក្ខណសម្បត្តិ​នៃ​ទឹកដោះ​ម្តាយ​ដើម្បី​បង្កើត​ថ្នាំ​ផ្សះ​ថ្មី ។

បាក់តេរី​ដែល​ស៊ាំ​នឹង​ថ្នាំ​ផ្សះ​ជា​ច្រើន​នៅ​ទូ​ទាំង​ពិភពលោក​ចម្លង និង​សម្លាប់​មនុស្ស​រាប់​សែន​នាក់​ជា​រៀង​រាល់​ឆ្នាំ នាំ​ឲ្យ​ការ​ស្រាវជ្រាវ​រក​ថ្នាំ​ផ្សះ​ថ្មី​គឺជា​អាទិភាព​ជា​បន្ទាន់ ។

ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ Vanderbilt សហរដ្ឋអាមេរិក​បាន​និយាយ​ថា​គុណប្រយោជន៍​មួយ​នៃ​សារជាតិ​ប្រឆាំង​នឹង​បាក់តេរី​ដែល​មាន​ក្នុង​ទឹកដោះ​ម្តាយ​គឺ​វា​មាន​សុវត្ថិភាព​យ៉ាង​ខ្លាំង​ក្នុង​ការ​ទទួលទាន ។

សាស្ត្រាចារ្យ​ជំនួយ​ផ្នែក​គីមីវិទ្យា​លោក Steven Townsend បាន​និយាយ​អំពី​ការ​រក​ឃើញ​​នេះ​ថា ៖ «​នេះ​គឺជា​ឧទាហរណ៍​ដំបូង​នៃ​សកម្មភាព​ប្រឆាំង​នឹង​មេរោគ​ទូទៅ​នៃ​ជាតិ​កាបូ​អ៊ី​ដ្រា​ត​នៅ​ក្នុង​ទឹកដោះ​របស់​មនុស្ស​» ។

លក្ខណសម្បត្តិ​ដ៏​គួរ​ឱ្យ​កត់សម្គាល់​មួយ​នៃ​សមាសធាតុ​ទាំងនេះ​គឺ​វា​មិន​មាន​ជាតិពុល​ដូច​ថ្នាំ​ផ្សះ​ដែល​យើង​ប្រើប្រាស់​នា​ពេល​បច្ចុប្បន្ន​នេះ​ទេ ។

លោក​សាស្ត្រាចារ្យ Townsend បាន​និយាយ​ថា​លទ្ធផល​របស់​យើង​បង្ហាញ​ថា​ជាតិ​ស្ករ​ទាំង​នេះ​ពិតជា​មាន​ភាព​ឆ្លាត​វៃ​ណាស់ ។ ដំបូង ពួក​វា​មាន​ប្រតិកម្ម​ទៅ​នឹង​បាក់តេរី​គោល​ដៅ ហើយ​បន្ទាប់​មក​សម្លាប់​បាក់តេរី​ទាំងនោះ ។ ជួនកាល​ក្រុម​ជីវ​វិទូ​ហៅ​សកម្មភាព​នេះ​ថា «​ការ​ស្លាប់​ដោយ​ការ​សំយោគ​» ហើយ​មានការ​ជំរុញ​ដ៏​សំខាន់​មួយ​ក្នុង​ការ​អភិវឌ្ឍ​ថ្នាំ​ប្រឆាំង​នឹង​មេរោគ​ថ្មី​ៗ​ជាមួយនឹង​សមត្ថភាព​នេះ ។

ប្រតិកម្ម​របស់​ជាតិ​ស្ករ​ក្នុង​ទឹកដោះ​ម្តាយ​នេះ​ជួយ​កាត់​បន្ថយ​ភាពស៊ាំ​របស់​បាក់តេរី​ចំពោះ​សារធាតុ​ប្រ​ឆាំ​នឹង​បាក់តេរី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ