សារមន្ទីរ​ព្រះ​នរោត្តម សីហ​នុ​អង្គរ តាំង​បង្ហាញ​វត្ថុ​សិល្បៈ​បុរាណ


ខេត្តសៀមរាប ៖ ចូល​ទស្សនា​នៅ​សារមន្ទីរ​ព្រះ​សីហ​នុ​អង្គរ​គ្រាន់តែ​ចំណាយ​ប្រាក់​១០០០​រៀល​ប៉ុណ្ណោះ ។ តម្លៃ​សំបុត្រ​ចូល​ទស្សនា​សម្រាប់​ភ្ញៀវ​បរទេស គឺ​៣​ដុល្លារ ហើយ​ក៏​នឹង​ទទួល​បាន​សេវាកម្ម​ដូច​គ្នា​ដែរ ។ សារមន្ទីរ​បើក​ពិព័រណ៍​រៀងរាល់ថ្ងៃ​អង្គារ ដល់​ថ្ងៃអាទិត្យ ចាប់ពី​ម៉ោង​៨​ព្រឹក​ដល់​ម៉ោង​៥​ល្ងាច ។

សារមន្ទីរ​ព្រះ​នរោត្តម សីហ​នុ​អង្គរ មាន​ទីតាំង​ស្ថិត​នៅ ភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្ល​ក្រាម ក្រុង​​សៀមរាប ខេត្តសៀមរាប មិន​ត្រឹមតែ​ជាទី​កន្លែង​ពិព័រណ៍​បដិមា​ជា​ច្រើន​សម្រាប់​ទស្សនា ។ វា​ជា​កន្លែង​ដែល​ផ្តុំ​នូវ​ចំណេះដឹង​ផ្នែក​ប្រវត្តិសាស្ត្រ ចម្លាក់​សិល្បៈ និង​បម្រែ​បម្រួល​នៃ​សាសនា​ខ្មែរ​នា​អតីតកាល ដោយ​អ្នក​ទស្សនា​អាច​ទទួល​បាន​ចំណេះដឹង​ដ៏​កម្រ​នេះ​ក្នុង​ការ​ទៅ​ទស្សនា​នៅ​សារមន្ទី​ព្រះ​នរោត្តម សីហ​នុ​អង្គរ ហើយ​បើ​សម្រាប់​កុលបុត្រ​ខ្មែរ​វិញ ចំណេះដឹង​ទាំងនេះ​គឺ​មាន​តម្លៃ​ជាទី​បំផុត ។

តាម​រយៈ​ការ​អត្ថាធិប្បាយ​ដ៏​ក្បោះក្បាយ​នៃ​ម​គ្គុ​ទ្ទេ​ក៍​ប្រចាំ​សារមន្ទីរ អ្នក​ទស្សនា​នឹង​អាច​ទទួល​បាន​ចំណេះដឹង​ជា​ច្រើន​ពី​ប្រវត្តិសាស្ត្រ​នៃ​មនុស្ស​ខ្មែរ ដែល​បាន​រស់នៅ​លើ​ទឹកដី​ខ្មែរ​តាំងពី​ក្នុង​សម័យកាល​ដ៏​យូរលង់​មក​ហើយ ។ មិនតែប៉ុណ្ណោះ​តាម​រយៈ​ពិព័រណ៍​នេះ អ្នក​ទស្សនា​ក៏​នឹង​បានឃើញ​អំពី​ប្រពៃណី ទំនៀមទម្លាប់​ដែល​បុព្វបុរស​ខ្មែរ​កាលពី​ជាង​៣​ពាន់​ឆ្នាំ​មុន កប់​សព ដាក់​គ្រឿង​បន្លុង​ជាមួយ​សព និង​គ្រឿងអលង្ការ​ផ្សេង​ៗ ។ ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ អ្នក​ទស្សនា​ក៏​អាច​រៀន​សម្គាល់​នូវ​ក្បាច់ចម្លាក់ ផ្សេង​ៗ​ដែល​ជា​រចនាបថ​នៃ​ចម្លាក់​ក្នុង​សម័យកាល​សំខាន់​ៗ​ដូច​ជា សម័យ​បាពួន សម័យ​អង្គរ​និង​សម័យ​​​បាយ័ន​ជាដើម​ដែល​ចម្លាក់ នីមួយ​ៗ​សុទ្ធតែ​មាន​លក្ខណៈ​សម្គាល់​ដោយឡែក​ខុស​​ពី​គ្នា ។ ម្យ៉ាងទៀត​អ្នក​ទស្សនា​ក៏​នឹង​អាច​ឃើញ​រូបភាព​ប្លែក​គ្នា​នៃ​ប្រភេទ​កុលាល​ភាជន៍​ខ្មែរ​បុរាណ និង​កុលាលភាជន៍​បរទេស​ដូច​ជា ចិន និង​ជប៉ុន​ជាដើម ។

ដោយ​​ឡែក​និយាយ​អំពី​ការ​បម្រែបម្រួល​សាសនា​វិញ អ្នក​ទស្សនា​នឹង​អាច​យល់​ដឹង​បន្ថែម​ទៀត​ពី​ការ​ផ្លាស់​ប្តូរ​សាសនា​ក្នុង​រជ្ជកាល​សំខាន់​ៗ​ដែល​បាន​ជះ​ឥទ្ធិពល​ដល់​ចម្លាក់ និង​សំណង់​ប្រាសាទ​នានា​ក្នុង​អារ្យធម៌​អង្គរ តាម​រយៈ​ចម្លាក់​សាសនា ផ្សេង​ៗ​ជា​ច្រើន​ដែល​មាននៅ​លើ​ជញ្ជាំង​ប្រាសាទ ។

ផ្អែក​តាម​ការ​ពន្យល់ និង​អត្ថាធិប្បាយ​របស់​មគ្គុទ្ទេសក៍​យ៉ាង​ហោច​ណាស់​ក៏​អ្នក​ទស្សនា​បានដឹង​ថា ការ​ផ្លាស់​ប្តូរ​សាសនា​នាំ​ឲ្យ​មានការ​ប្តូរ​ទីតាំង​តម្កល់​បដិមា​ចម្បង​ៗ​នៅ​តាម​ប្រាសាទ និង​រហូត​ដល់​ជញ្ជូន​យក​បដិមា​ទាំងនោះ​ចេញពី​ក្នុង​ប្រាសាទ​ទៅ​កប់​ទុក​ក្នុង​ដី​ចោល​ទៀត​ផង ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

វប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ