ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តែងតាំង​លោក​ប្រាក់ សុ​វ​ណ្ណា​រ៉ា ជា​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​បណ្ដោះអាសន្ន

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា (FFC) បាន​ចេញ​សេ​ក្ដី​ប្រកាស​តែង​តាំង​លោក ប្រាក់ សុ​វ​ណ្ណា​រ៉ា ឱ្យធ្វើ​ជា​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា សា​ជា​ថ្មី​ក្នុង​លក្ខណៈ​​បណ្ដោះអាសន្ន ជំនួស​លោក…

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា (FFC) បាន​ចេញ​សេ​ក្ដី​ប្រកាស​តែង​តាំង​លោក ប្រាក់ សុ​វ​ណ្ណា​រ៉ា ឱ្យធ្វើ​ជា​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា សា​ជា​ថ្មី​ក្នុង​លក្ខណៈ​​បណ្ដោះអាសន្ន ជំនួស​លោក Leonardo Vitorino អតីត​គ្រូ​បង្វឹក​ចាស់​ជនជាតិ​ប្រេ​ស៊ី​ល​ដែល​ទើបត្រូវ​បាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បញ្ចប់​កិច្ចសន្យា​កាលពី​ពេល​​ថ្មី​ៗ​កន្លង​មកនេះ ។

នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សហ​ព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា តែងតាំង​លោក​ប្រាក់ សុ​វ​ណ្ណា​រ៉ា ជា​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា​គឺ​ដើម្បី​ឱ្យ​លោក​ដឹកនាំ​ការ​ហ្វឹក​ហាត់​​សម្រាប់​ចូលរួម​ការ​ប្រកួត​បាល់ទាត់​មិត្តភាព​អន្តរជាតិ ជាមួយ​ក្រុម​ជម្រើសជាតិ​មី​យ៉ា​ន់​ម៉ា​នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា ឆ្នាំ​២០១៧ និង​ការ​ប្រកួត AFC Asian Cup UAE 2019 ជាមួយ​ក្រុម​ជម្រើសជាតិ​ហ្ស៊​ក​ដា​នី​នៅ​ថ្ងៃ​ទី​៤ វិច្ឆិកា ឆ្នាំ​២០១៧ ។

នេះ​ជា​លើក​ទី​៣​ហើយ​ដែល​លោក ប្រាក់  សុ​វ​ណ្ណា​រ៉ា ត្រូវ​បាន​តែងតាំង​ជា​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា ដែល​លើក​ទី​១​នៅ​ឆ្នាំ​២០០៨ និង​លើក​ទី​២​នៅ​ឆ្នាំ​២០១៣ ។ សម្រាប់​ការ​ធ្វើ​ជា​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុ​ជានា​ពេល​នេះ គឺ​លោក​ដឹកនាំ​កីឡាករ​លេង​តែ​២​ប្រកួត​ប៉ុណ្ណោះ​ថ្ងៃក្រោយ​តំណែង​មួយ​នេះ​ស្រេច​តែ​លើ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ជា​អ្នក​សម្រេច​ទៅ​ចុះ ។

លោក ប្រាក់ សុ​វ​ណ្ណា​រ៉ា ធ្លាប់​មាន​ស្នាដៃ​ល្អ​ក្នុង​ការ​ដឹកនាំ​ក្រុម Cambodia All Star ឱ្យ​យកឈ្នះ​លើ​ក្រុម​ថៃ SCG Muangthong និង​Burirum United មុន​ពេល​លោក​ដឹកនាំ​ក្រុម​បឹង​កេ​ត​អង្គរ​ឱ្យ​លើក​ពាន​លី​គ​កំពូល​កាលពី​ឆ្នាំ​២០១៦ ។ ជាមួយ​គ្នា​នេះ​ដែរ លោក​ទទួល​បានការ​ទុកចិត្ត​ពី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ឱ្យ​ដឹកនាំ​ក្រុម​ជម្រើសជាតិ​កម្ពុជា ជា​បណ្ដោះ​អាសន្ន​នៅ​ពេល​នេះ ។ បើ​ទោះជា​មាន​រយៈពេល​ខ្លី​មែន​តែ​គេ​សង្ឃឹម​ថា នឹង​ទទួល​បាន​លទ្ធផល​មួយ​ដែល​អាច​ធ្វើ​ឱ្យ​មានការ​ពេញចិត្ត​ទាំងអស់​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ