ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពាន KMH Champions League រដូវ​កាល​ថ្មី​បើក​ការ​ប្រកួត​ជា​ផ្លូវការ​ហើយ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​បាល់ទាត់​ពាក់កណ្ដាល​អាជីព​ដ៏​ធំ​បំផុត​នៅ​កម្ពុជា KMH Champions League រដូវ​កាល​ថ្មី​បាន​បើក​ការ​ប្រកួត​ជា​ផ្លូវការ​ហើយ កាលពី​រសៀល​ថ្ងៃ​ទី​២៨​តុលា នៅ​លើ​ទីលាន​បាល់ទាត់​ក្នុង​ខណ្ឌ​ពោធិ​សែន​ជ័យ ។…

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​បាល់ទាត់​ពាក់កណ្ដាល​អាជីព​ដ៏​ធំ​បំផុត​នៅ​កម្ពុជា KMH Champions League រដូវ​កាល​ថ្មី​បាន​បើក​ការ​ប្រកួត​ជា​ផ្លូវការ​ហើយ កាលពី​រសៀល​ថ្ងៃ​ទី​២៨​តុលា នៅ​លើ​ទីលាន​បាល់ទាត់​ក្នុង​ខណ្ឌ​ពោធិ​សែន​ជ័យ ។ សម្រាប់​រដូវ​កាល​ថ្មី​ទី​៣​នេះ​មាន​កីឡាករ​ចូលរួម​៣២​ក្រុម និង​បាន​បែងចែក​ជា​៤​ពូ​ល​ក្នុង​១​ពូ​ល​មាន​៨​ក្រុម ។

ចំពោះ​ប្រាក់​រង្វាន់​វិញ​នោះ​មាន​រហូត​ដល់​ទៅ​ជាង​១០០​លាន​រៀល សម្រាប់​ផ្ដល់​ជូន​ដល់​ក្រុម​ជើងឯក​ផង​ដែរ ។

លោក កាំ​ង សេង ប្រធាន​ស្ថាបនិក​មូលនិធិ KMH បាន​គូសបញ្ជាក់​ថា សម្រាប់​ការ​ប្រកួត​ឆ្នាំ​នេះ​លោក​នឹង​ធ្វើ​ឱ្យ​ពាន​នេះ​កាន់តែ​មាន​លក្ខណៈ​ស្តង់ដារ​ដោយ​ការ​ប្រកួត​ធ្វើ​នៅ​លើ​ទីលាន​ធំ​និង​មាន​រយៈពេល​៩០​នាទី​ពេញ​តែ​ម្ដង​។

ចំពោះ​ក្រុម​ដែល​ចូលរួម​លេង​នៅ​ក្នុង​ពាន​នេះ​អាច​ដាក់​កីឡាករ​អាជីព​លេង​បាន​ចំនួន​២​នាក់​និង​កីឡាករ​បរទេស​ចំនួន​៤​នាក់ ប៉ុន្តែ​កីឡាករ​បរទេស​ទាំង​៤​នាក់​នេះ​អាច​ចូល​លេង​​បាន​តែ​២​នាក់​ម្ដង​តែ​ប៉ុណ្ណោះ ។ លោ​កប​សង្កត់ធ្ងន់​ថា ការ​ធ្វើ​បែប​នេះ​ដើម្បី​ឱ្យ​ការ​ប្រកួតប្រជែង​កាន់តែ​ស្វិតស្វាញ​ខ្លាំង​ឡើង​ថែម​ទៀត​សម្រាប់​ក្រុម​នីមួយ​ៗ​។

ពានរង្វាន់ KMH Champions Leagueនេះ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​២០១៥ ដោយ​បាន​ច្របាច់​ចូល​គ្នា​រវាង​ក្រុមកីឡា​បាល់ទាត់​ល្អ​ៗ​មក​ពី​ទូ​ទាំង​រាជធានី​ភ្នំពេញ និង​ធ្វើ​ឡើង​ក្នុង​គោលបំណង​លើក​ស្ទួយ​វិស័យ​កីឡាបាល់ទាត់​នៅ​កម្ពុជា និង​ផ្ដល់​ឱកាស​ដល់​យុវជន​បាន​បង្ហាញ​សមត្ថភាព​និង​ទេព​កោសល្យ​របស់​ពួក​គេ​ក្នុង​ការ​លេង​កីឡា​ដើម្បី​សាមគ្គីភាព​និង​សុខភាព ។ សំខាន់​ជាង​នេះ​ទៅ​ទៀត ថវិកា​ដែល​ទទួល​បាន​ពី​ការ​ចុះ​ឈ្មោះ​ចូលរួម​ប្រកួត​នឹង​ត្រូវ​យក​ទៅ​ជួយ​ដល់​កិច្ចការ​សង្គម និង​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ដែល​កំពុង​តែ​ប្រឈម​នឹង​កង្វះ​ថវិកា​។

លោក កាំ​ង សេង បាន​ផ្ដាំផ្ញើ​ដល់​កីឡាករ​ទាំងអស់​ឱ្យ​លេង​គោរព​តាម​គោលការណ៍ Fair Play ថ្វី​ដ្បិតតែ​ក្រុម​នីមួយ​ៗ​សុទ្ធតែ​ត្រូវការ​ឈ្នះ តែ​ឈ្នះ​ត្រូវ​ប្រកបដោយ​ភាព​យុត្តិធម៌​ក្នុង​ស្មារតី​ជា​អ្នកកីឡា ចេះ​គោរព​គ្នា​នោះ​ទើប​ហៅ​ថា​ជា​អ្នក​ឈ្នះ​ពិតប្រាកដ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ