មនុស្ស៦នាក់បានស្លាប់បាត់បង់ជីវិតនៅប្រទេសកូឡុំប៊ីក្នុងការវាយប្រហារលើឧទ្ធម្ភាគចក្រមួយគ្រឿងដែលដឹកប្រាក់ទៅកាន់ធនាគារក្នុងស្រុកមួយកាលពីល្ងាចថ្ងៃទី១ មីនា កន្លងមក ។ តាមប្រភពព័ត៌មានថា ក្នុងការវាយប្រហារនេះខ្មាន់កាំភ្លើងបានបាញ់រះទៅលើឧទ្ធម្ភាគចក្រនោះក្រោយពីចុះចតនៅព្រលានយន្តហោះក្នុងទីក្រុងកាឡូតូ បណ្តាលឱ្យស្លាប់ប៉ូលិស៤នាក់ និងជនស៊ីវិល២នាក់ ។
នាយប៉ូលិសមួយរូបនិយាយថា ជនរងគ្រោះទាំង៦នាក់នោះបានត្រូវស្លាប់នៅពេលពួកគេកំពុងបំពេញកាតព្វកិច្ចការពារប្រាក់ទាំងនោះដាក់បញ្ចូលធនាគារ ។ ប្រភពព័ត៌មានមួយថា ខ្មាន់កាំភ្លើងបានវាយប្រហារឧទ្ធម្ភាគចក្រនោះក្នុងគោលបំណងប្លន់យកប្រាក់ ប៉ុន្តែការប៉ុនប៉ងរបស់ពួកគេត្រូវបរាជ័យ ៕
ចែករំលែកព័តមាននេះ