ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រណាំងទូក​ក្នុង​ដៃសមុទ្រ​អបអរ​ពិធីបុណ្យអ៊ុំទូក​ថ្នាក់​ជាតិ

6 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០១៧ នៅ​ក្នុង​ដៃសមុទ្រ​ដងព្រែក​កោះ​ប៉ោ​នៃ​ក្រុង​ខេមរៈភូមិន្ទ​ខេត្តកោះកុង​មាន​រៀបចំ​ពិធី​ប្រណាំងទូក​ដែល​មាន​ចំណុះ​ទូក​ក្រោម​២០​នាក់​មក​ពី​តាម​បណ្តា​ស្រុក និង​វត្ត​នានា​នៅ​ក្នុង​ខេត្ត​ចំនួន​៨​ទូក​(​គូ​) ។ ពិធី​ប្រណាំងទូក​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ក្រោម​អធិបតីភាព​លោក​ជំទាវ មិថុនា…

ខេត្តកោះកុង ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០១៧ នៅ​ក្នុង​ដៃសមុទ្រ​ដងព្រែក​កោះ​ប៉ោ​នៃ​ក្រុង​ខេមរៈភូមិន្ទ​ខេត្តកោះកុង​មាន​រៀបចំ​ពិធី​ប្រណាំងទូក​ដែល​មាន​ចំណុះ​ទូក​ក្រោម​២០​នាក់​មក​ពី​តាម​បណ្តា​ស្រុក និង​វត្ត​នានា​នៅ​ក្នុង​ខេត្ត​ចំនួន​៨​ទូក​(​គូ​) ។

ពិធី​ប្រណាំងទូក​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ក្រោម​អធិបតីភាព​លោក​ជំទាវ មិថុនា ភូ​ថង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កោះកុង​ដោយ​មានការ​ចូលរួម​ពី​មន្ត្រី​អ្នកមុខអ្នកការ​ជុំវិញ​ខេត្ត និង​ប្រជាពល​រដ្ឋ​យ៉ាងច្រើន​កុះករ ។

មាន​មតិ​ស្វាគមន៍​ទៅ​កាន់​មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​នា​ឱកាស​នេះ​លោក​ជំទាវ​អភិបាលខេត្ត​បាន​ថ្លែង​ថា ពិធី​ប្រណាំងទូក​ថ្ងៃនេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​អបអរសាទរ​ពិធីបុណ្យ​អុំទូក​ថ្នាក់​ជាតិ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​ម្យ៉ាងទៀត​ដើម្បី​បង្ក​បរិយាកាស​រីករាយ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ